ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៨ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​វីរុស​កូវីដ​បំប្លែង​​​ប្រភេទ​ថ្មី ខណៈ​ករណី​​ឆ្លង​មិន​ទាន់​ថមថយ​នៅ​ឡើយ។ តុលាការ​គ្រោង​បើក​សវនាការ​សំណុំ​រឿង​លោក ​រ៉ុង ឈុន​ ស្រប​ពេល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​​​អាស៊ាន​ ខណៈ​ខ្លួន​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​អាមេរិក។ ប្រទេស​ចិន​ខឹង​សម្បា​នឹង​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​​ធ្វើ​ទស្សនកិច្ច​​ទៅ​ដែន​កោះ​តៃវ៉ាន់។ ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​សន្យា​ថា​នឹង​មិន​សង​សឹក​ចំពោះ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ធ្លាប់​បម្រើ​ការ​ងារ​ឲ្យ​កង​កម្លាំង​យោធា​បរទេស​ទេ។ អ្នក​​ស្ទង់​មតិ​ក្នុង​ប្រទេស​បារាំង ​និង​អាល្លឺម៉ង់​​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Biden ក្នុង​រយៈ​ពេល​បី​ខែ​នេះ​ពុំ​មាន​​អ្វី​ផ្លាស់​​​​ប្តូរ​​​នោះ​ទេ។ រថភ្លើង​បុក​គ្នា​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បណ្ដាល​ឲ្យ​មនុស្ស​​​​៤០​នាក់​ស្លាប់ និង​របួស​ជាង​១០០​នាក់។ លោក Biden ពង្រីក​បញ្ជី​​ឈ្មោះ​ក្រុម​ហ៊ុន​ចិន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៨ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចិន​បញ្ជូន​វ៉ាក់សាំង​១​លាន​ដូស​ទៀត​មក​កម្ពុជា ខណៈ​រដ្ឋាភិបាល​សម្រុក​ចាក់​បង្ការ​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់។ សហជីព​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ NagaWorld បញ្ឈប់​ការ​បណ្តេញ​បុគ្គលិក។ នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា តំណាង​ទូត​អាមេរិក​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន។ ក្រសួង​សុខា​ភិបាល​ឲ្យ​ដឹងថា​ មនុស្ស​១២​នាក់​​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​​ខណៈ​ចំនួន​​អ្នក​ឆ្លង​បន្ត​កើន​ខ្ពស់។ បទពិសោធន៍​ជនភៀសខ្លួន​ខ្មែរ​នៅ​​អាមេរិក​ទសវត្សរ៍​៨០​និង​៩០៖ ​រូប​ថត​ជនភៀសខ្លួន​ខ្មែរ​នៅ​ក្រុង ​​Chicago​ «ធ្វើ​ឲ្យ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​មាន​ន័យ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ស្រី ​Harris ​និយាយ​សង្កត់​ធ្ងន់​ពី​ការ​​មិន​ឲ្យ​ពល​រដ្ឋ​អាមេរិកឡាទីន​​ធ្វើ​ចំណាក​ស្រុក​មក​សហ​រដ្ឋ​អាមេរិក។ កាកបាទ​ក្រហម​មីយ៉ាន់ម៉ា​បង្កើន​ការ​គាំទ្រ​ដល់​ប្រជាជន​រាប់​សែន​នាក់។ ជនសង្ស័យ​ជាង ​២០០ នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ពី​បទ​ឧក្រិដ្ឋកម្ម។ អាជ្ញាធរ​ប៉ាគីស្ថាន​ស៊ើបអង្កេត​មូលហេតុ​នៃ​រថភ្លើង​បុកគ្នា​ស្លាប់​ជាង​៥០នាក់ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG