ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនបញ្ជូនវ៉ាក់សាំង១លានដូសទៀតមកកម្ពុជា ខណៈរដ្ឋាភិបាលសម្រុកចាក់បង្ការដល់ពលរដ្ឋឲ្យបាន១០លាននាក់។ សហជីពដាក់ពាក្យបណ្តឹងទៅក្រសួងការងារទាមទារឲ្យក្រុមហ៊ុន NagaWorld បញ្ឈប់ការបណ្តេញបុគ្គលិក។ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា តំណាងទូតអាមេរិកអំពាវនាវឲ្យដោះលែងសកម្មជនបរិស្ថាន។ ក្រសួងសុខាភិបាលឲ្យដឹងថា មនុស្ស១២នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈចំនួនអ្នកឆ្លងបន្តកើនខ្ពស់។ បទពិសោធន៍ជនភៀសខ្លួនខ្មែរនៅអាមេរិកទសវត្សរ៍៨០និង៩០៖ រូបថតជនភៀសខ្លួនខ្មែរនៅក្រុង Chicago «ធ្វើឲ្យបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំមានន័យ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Harris និយាយសង្កត់ធ្ងន់ពីការមិនឲ្យពលរដ្ឋអាមេរិកឡាទីនធ្វើចំណាកស្រុកមកសហរដ្ឋអាមេរិក។ កាកបាទក្រហមមីយ៉ាន់ម៉ាបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់។ ជនសង្ស័យជាង ២០០ នាក់ត្រូវបានចាប់ខ្លួននៅប្រទេសអូស្ត្រាលីពីបទឧក្រិដ្ឋកម្ម។ អាជ្ញាធរប៉ាគីស្ថានស៊ើបអង្កេតមូលហេតុនៃរថភ្លើងបុកគ្នាស្លាប់ជាង៥០នាក់ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕