ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៨ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សំណុំ​រឿង​អតីត​មេ​បញ្ជាការ​ជើង​ទឹក​ខ្មែរ​ក្រហម មាស មុត ជាប់​គាំង។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ទុក​ចិត្ត​លើ​វ៉ាក់សាំង ខណៈ​នាយក​រដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​រាជការ​ដែល​មិន​ចាក់​វ៉ាក់សាំង​អាច​បាត់បង់​ការងារ។ អាជីវករ​នៅ​ភ្នំពេញ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ស្រាវជ្រាវ​ផ្អាក​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង AstraZeneca លើ​កុមារ។ ប្រទេស​ឥណ្ឌូនេស៊ីត្រៀម​នាវា​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​ព្យុះ​ស៊ីក្លូន។ អាមេរិក​និង​អ៊ីរ៉ង់​ចាត់ទុក​ការ​ចរចា​ដោយ​ប្រយោល​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ថា​ជា​ជំហាន​ស្ថាបនា​មួយ។ ចិន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​មិន​ឲ្យ​ធ្វើ​ពហិការ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា។ កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​តួកគី ចាប់ផ្តើម​ដោយ​ភាព​ឆ្គាំឆ្គង ដោយ​មេដឹកនាំ​ជា​ស្ត្រី​របស់​គណៈប្រតិភូ​អឺរ៉ុប មិន​មាន​កៅអី​អង្គុយ​សមរម្យ។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ៨ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​ជិត​​៥០​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩ ​ដែល​បង្ក​ជា​ក្តី​បារម្ភ​ពី​ការ​ផ្ទុះ​ឆ្លង​នៅ​តាម​រោង​ចក្រ។ មនុស្ស​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ខណៈ​មាន​អ្នកឆ្លង​ថ្មី​ជាង​១០០​នាក់​ទៀត។ ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ កិច្ច​សន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ឲ្យ VOA អំពីការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​រោងចក្រ​កាត់ដេរ​និង​នៅ​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​ការ​ពិភាក្សា​អំពី «ផល​នៃ​អំពើ​ពុករលួយ​ទៅ​លើ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden នៅ​រក្សា​ជំហរ​ពាណិជ្ជកម្ម​តឹងរ៉ឹង​របស់​លោក Trump ចំពោះ​ប្រទេស​ចិន។ លោក Biden នឹង​ប្រកាស​អំពី​វិធានការ​ថ្មី​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង។ និយតករ​អឺរ៉ុប​ចាត់ទុក​បញ្ហា​កំណក​ឈាម​ថាជា​ផល​ប៉ះពាល់​ដ៏​កម្រ​បំផុត​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់​ចាប់ផ្ដើម​ពិភាក្សា​អំពី​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អ៊ីរ៉ាក់ និង​ព័ត៌មាន​ផ្សេង​ៗទៀត៕

XS
SM
MD
LG