ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សំណុំរឿងអតីតមេបញ្ជាការជើងទឹកខ្មែរក្រហម មាស មុត ជាប់គាំង។ សង្គមស៊ីវិលជំរុញឲ្យទុកចិត្តលើវ៉ាក់សាំង ខណៈនាយករដ្ឋមន្ត្រីព្រមានមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំងអាចបាត់បង់ការងារ។ អាជីវករនៅភ្នំពេញបារម្ភកាន់តែខ្លាំងអំពីការឆ្លងជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រាវជ្រាវផ្អាកការធ្វើតេស្តវ៉ាក់សាំង AstraZeneca លើកុមារ។ ប្រទេសឥណ្ឌូនេស៊ីត្រៀមនាវាមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារព្យុះស៊ីក្លូន។ អាមេរិកនិងអ៊ីរ៉ង់ចាត់ទុកការចរចាដោយប្រយោលលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថាជាជំហានស្ថាបនាមួយ។ ចិនព្រមានក្រុងវ៉ាស៊ីនតោនមិនឲ្យធ្វើពហិការការប្រកួតកីឡាអូឡាំពិករដូវរងា។ កិច្ចពិភាក្សារវាងមេដឹកនាំសហភាពអឺរ៉ុបនិងតួកគី ចាប់ផ្តើមដោយភាពឆ្គាំឆ្គង ដោយមេដឹកនាំជាស្ត្រីរបស់គណៈប្រតិភូអឺរ៉ុប មិនមានកៅអីអង្គុយសមរម្យ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅឥណ្ឌារស់នៅក្នុងភាពភ័យខ្លាចការចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមវិញ៕
កម្មវិធីនីមួយៗ
-
២៣ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
២២ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
២១ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
២០ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១៩ កក្កដា ២០២៥
វិទ្យុពេលព្រឹក
-
១៨ កក្កដា ២០២៥
វិទ្យុពេលព្រឹក