ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៧ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជាមានដូចជា តុលាការ​ក្រុង​ភ្នំពេញ​ចាប់ផ្តើម​សវនាការ​ទ្រង់ទ្រាយ​ធំឡើងវិញ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ។ លោក ​ហ៊ុន សែន ​នឹង​ទៅ​មីយ៉ាន់ម៉ា ​ក្រោយ​បង្ហាញ​បំណង​ឲ្យ​មេដឹកនាំ​យោធា​ចូល​ប្រជុំ​អាស៊ាន​វិញ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស៊ើប​អង្កេតទៅលើ​​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប ​ក្រោយ​មាន​ការ​ទន្រ្ទាន​យក។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ប្រកាស​ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ចិន។ តៃវ៉ាន់​នឹង​ចូលរួម​កិច្ចប្រជុំ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ។ រុស្ស៊ី​និង​ឥណ្ឌា​អះអាង​ជាថ្មី​អំពី​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព​រវាង​ប្រទេស​ទាំងពីរ។ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តម្កល់ទុក​ការ​សម្រេច​នៅ​ក្នុង​ការ​មិន​ផ្ដល់​អាសនៈ​ដល់​អ្នក​តំណាង​របស់​ក្រុម​តាលីបង់​និង​របប​យោធា​មីយ៉ាន់ម៉ា ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG