ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការក្រុងភ្នំពេញចាប់ផ្តើមសវនាការទ្រង់ទ្រាយធំឡើងវិញ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ។ លោក ហ៊ុន សែន នឹងទៅមីយ៉ាន់ម៉ា ក្រោយបង្ហាញបំណងឲ្យមេដឹកនាំយោធាចូលប្រជុំអាស៊ានវិញ។ សង្គមស៊ីវិលជំរុញឲ្យស៊ើបអង្កេតទៅលើការចេញប្លង់កម្មសិទ្ធិដីព្រៃលិចទឹកបឹងទន្លេសាប ក្រោយមានការទន្រ្ទានយក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកប្រកាសធ្វើពហិការការទូតមិនចូលរួមក្នុងកីឡាអូឡាំពិករដូវរងានៅចិន។ តៃវ៉ាន់នឹងចូលរួមកិច្ចប្រជុំរបស់សហរដ្ឋអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យ។ រុស្ស៊ីនិងឥណ្ឌាអះអាងជាថ្មីអំពីទំនាក់ទំនងដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ មហាសន្និបាតអង្គការសហប្រជាជាតិតម្កល់ទុកការសម្រេចនៅក្នុងការមិនផ្ដល់អាសនៈដល់អ្នកតំណាងរបស់ក្រុមតាលីបង់និងរបបយោធាមីយ៉ាន់ម៉ា និងព័ត៌មានផ្សេងៗទៀត៕