ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៣១ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​២​នាក់​នៅ​ខេត្ត​សា្វយរៀង​ត្រូវ​ឃាត់​ខ្លួន ក្រោយ​ពួកគេ​ចេញ​មុខ​តវ៉ា​រឿង​ដី​ធ្លី។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចោទ​លោក សម រង្ស៊ី ថា​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ការ​​​​បង្កើត​រដ្ឋាភិបាល​​​បង្រួប​បង្រួម​ជាតិ។ លោក ហ៊ុន សែន ចំ​អក​ឲ្យ​សហរដ្ឋ​អាមេរិក​ថា​«ចាញ់»សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋាភិបាល​ក្រុង​មូស្គូ​ទទួល​ស្វាគមន៍​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​បារាំង​លោក Macron ឲ្យ​មាន​តំបន់​សុវត្ថិភាព​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។ សហភាព​អឺរ៉ុប​ថា ប្លុក​ខ្លួន​គួរ​គាំទ្រ​ប្រទេស​ក្បែរ​ខាង​អាហ្វហ្គានីស្ថាន។ ជំនួយ​ការ​​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​ហ្វីលីពីន​ បដិសេធ​ការ​ការ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី។ សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ដាក់​ការ​រឹតបន្តឹង​​ការ​ធ្វើ​ដំណើរ​បង្ការ​ជំងឺ​កូវីដ១៩​ ឡើងវិញ​លើ​អ្នក​​ទេសចរណ៍​​អាមេរិក។ អង្គការសុខភាព​ពិភព​លោក​​បារម្ភថា​ ​អាច​មាន​អ្នក​ស្លាប់​បន្ថែម​២៣៦.០០០នាក់​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប​ដោយ​សារ​ជំងឺកូវីដ១៩ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣១ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បារាំង​កំពុង​ទប់ទល់​នឹង​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​អត្រា​ចាក់​វ៉ាក់សាំង​មាន​ទាប​នៅ​តាម​ដែន​ដី​ក្រៅ​​ប្រទេស។ សកម្មជន​បរិស្ថាន​ដែល​ត​វ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន សុំ​ឲ្យ​តុលាកា​រកាត់ក្តី​ដោយ​ឯករាជ្យ។ កសិករ​នៅ​ខេត្ត​ពោធិ៍​សាត់​ត្អូញត្អែរ​«ជីវិត​កាន់​តែ​លំបាក» ខណៈ​ប្រឈម​ភាព​រាំង​ស្ងួត​និង​ជំងឺ​​កូវីដ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden ​នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​នៅ​អាហ្វហ្គានីស្ថាន។ ជប៉ុន​និង​អាមេរិក​នឹង​ដាក់​សម្ពាធ​លើ​ចិន​អំពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូន ​មុន​កិច្ច​ប្រជុំ​កំពូល​អំពី​អាកាសធាតុ។ នាយក​រដ្ឋមន្ត្រី​ថៃ​ប្រឈម​នឹង​ការ​ដេញដោល​ពី​សភា ​ខណៈ​ការ​តវ៉ា​នៅតែ​បន្ត។ អ.ស.ប.​ប្រាប់​ក្រុម​តាលីបង់​ឲ្យ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចាកចេញ​ដោយ​សុវត្ថិភាព។ មន្ត្រី​អាមេរិក​និង​តាលីបង់​ថា យោធា​អាមេរិក​ចុងក្រោយ​នៅ​អាហ្វហ្គានីស្ថាន​បាន​ដក​ចេញ​អស់​ហើយ។

XS
SM
MD
LG