ព័ត៌មានអំពីកម្ពុជាមានដូចជា បារាំងកំពុងទប់ទល់នឹងការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ ខណៈអត្រាចាក់វ៉ាក់សាំងមានទាបនៅតាមដែនដីក្រៅប្រទេស។ សកម្មជនបរិស្ថានដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន សុំឲ្យតុលាការកាត់ក្តីដោយឯករាជ្យ។ កសិករនៅខេត្តពោធិ៍សាត់ត្អូញត្អែរ«ជីវិតកាន់តែលំបាក» ខណៈប្រឈមភាពរាំងស្ងួតនិងជំងឺកូវីដ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមជាផ្លូវការនៅអាហ្វហ្គានីស្ថាន។ ជប៉ុននិងអាមេរិកនឹងដាក់សម្ពាធលើចិនអំពីការបញ្ចេញឧស្ម័នកាបូន មុនកិច្ចប្រជុំកំពូលអំពីអាកាសធាតុ។ នាយករដ្ឋមន្ត្រីថៃប្រឈមនឹងការដេញដោលពីសភា ខណៈការតវ៉ានៅតែបន្ត។ អ.ស.ប.ប្រាប់ក្រុមតាលីបង់ឲ្យអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញដោយសុវត្ថិភាព។ មន្ត្រីអាមេរិកនិងតាលីបង់ថា យោធាអាមេរិកចុងក្រោយនៅអាហ្វហ្គានីស្ថានបានដកចេញអស់ហើយ។