កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២៣ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ព្រះរាជអាជ្ញាជាតិថា មានតែសាលាក្តីខ្មែរក្រហមប៉ុណ្ណោះ អាចយកមេដឹកនាំខ្មែរក្រហមមកកាត់ទោស។ កម្មករនយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ប្តេជ្ញាបន្តបាតុកម្ម លុះត្រាតែមានដំណោះស្រាយអាចទទួលយកបាន។ តុលាការក្រុងភ្នំពេញ លើកពេលសវនាការសកម្មជនបក្សជំទាស់២រូបដែលត្រូវបញ្ជូនមកពីថៃ។ រីឯព័ត៌មានអន្តរជាតិវិញមាន មនុស្សប្រមាណ៧០នាក់ បានបាត់ខ្លួននៅក្នុងការបាក់ដីមួយនៅអណ្តូងរ៉ែត្បូងក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនធំៗផលិតឱសថកូវីដ១៩ កំពុងផលិតវ៉ាក់សាំងពិសេសសម្រាប់ទប់ទល់នឹងវីរុសអូមីក្រុង។ រដ្ឋអាជ្ញាជំរុញឱ្យកាត់ទោសអស់មួយជីវិត ទៅលើអ្នកបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី។ គណៈកម្មាធិការសភាលីប៊ីថា មិនអាចរៀបចំការបោះឆ្នោតនៅថ្ងៃសុក្របានទេ។ ការបង្អាក់នៃសង្វាក់ផ្គត់ផ្គង់ប៉ះពាល់ដល់ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ទ្វីបអាស៊ី និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី៖ ២៣ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ការដោះស្រាយវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ បន្តជាប់គាំង។ លោក ហ៊ុន សែន៖ ដំណើររបស់លោកទៅមីយ៉ាន់ម៉ា មានគោលដៅបង្រួបបង្រួមអាស៊ានឡើងវិញ។ លោក ហ៊ុន សែន ស្នើឲ្យអាជ្ញាធរសុខាភិបាល ពិចារណាត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការសិក្សាលើការសម្រេចចិត្តរបស់ជនចំណាកស្រុកក្នុងតំបន់ទន្លេមេគង្គ អំពីការរស់រានមានជីវិតពីជំងឺរាតត្បាត»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការសិក្សាថ្មីរកឃើញថា វីរុសអូមីក្រុងទំនងមិនបង្កឱ្យឈឺធ្ងន់រហូតត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យទេ។ ទីភ្នាក់ងារចំណីអាហារនិងឱសថ ផ្តល់ការអនុញ្ញាតក្នុងគ្រាអាសន្នឲ្យប្រើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer។ សាកលវិទ្យាល័យក្រុងហុងកុង រើរូបសំណាកការសម្លាប់រង្គាលនៅទីលាន Tiananmen ចេញ។ អង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងព័ត៌មានផ្សេងៗទៀត៕