ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​ព្រឹក៖ ២៣ ធ្នូ ២០២១


ព័ត៌មាន​ពេល​ព្រឹក៖ ២៣ ធ្នូ ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន ព្រះ​រាជ​អាជ្ញា​ជាតិ​ថា មាន​តែ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ អាច​យក​មេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស។ កម្មករ​នយោជិត​​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្តេជ្ញា​បន្ត​​បាតុកម្ម លុះត្រា​តែមាន​ដំណោះស្រាយ​អាច​ទទួល​យក​បាន។ តុលា​ការ​ក្រុង​ភ្នំពេញ​ លើក​ពេល​​​សវ​នាការ​សកម្ម​ជនបក្ស​ជំទាស់​២រូប​ដែល​ត្រូវ​​បញ្ជូន​មក​ពី​ថៃ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន មនុស្ស​ប្រមាណ​៧០​នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់ដី​មួយ​នៅ​អណ្តូង​រ៉ែ​​ត្បូង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ក្រុមហ៊ុន​ធំៗ​ផលិត​ឱសថ​កូវីដ១៩ កំពុង​ផលិត​វ៉ាក់សាំង​ពិសេស​សម្រាប់​​ទប់​ទល់​នឹង​វីរុស​អូមីក្រុង។ រដ្ឋ​អាជ្ញា​ជំរុញ​ឱ្យ​កាត់ទោស​អស់​មួយ​ជីវិត ទៅ​លើ​អ្នកបាញ់​ទម្លាក់​​យន្តហោះ​ម៉ាឡេស៊ី។ គណៈ​កម្មាធិការ​សភា​លីប៊ី​ថា មិន​អាច​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​បាន​ទេ។ ការ​បង្អាក់​នៃ​សង្វាក់​ផ្គត់ផ្គង់​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ទ្វីប​អាស៊ី និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG