ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៦ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន លោក ហ៊ុន សែន បញ្ជាក់​ជាថ្មី​អំពី​ជំនួប​រវាង​រូប​លោក​និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នៅ​ខែ​មករា។ ករណី​ឆ្លង​មេរោគ​​​កូវីដ១៩​បំប្លែង​​ថ្មី​​អូមីក្រុង ត្រូវបាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា។ ការបន្ត​សវនាការ​​លោក កឹម សុខា នាំ​ឲ្យមាន​​មតិ​ចម្រុះ​ពី​អ្នកវិភាគ និង​ឃ្លាំមើល​សង្គម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សភា​សហរដ្ឋ​អាមេរិក អនុម័ត​យល់ព្រម​បង្កើន​កម្រិត​បំណុល។ លោក Putin សរសើរ​ទំនាក់ទំនង​«គំរូ»​រវាង​រុស្ស៊ី​និង​ចិន​នៅ​ក្នុង​សន្និសីទ​តាម​វីដូអូ​ជាមួយ​លោក Xi។ ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ពី​បទ​បង្ហោះ​ព័ត៌មាន​ស្តី​ពី​ជម្លោះ​ដី​ធ្លី​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ព័ត៌មាន​ដទៃ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៦ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ពលរដ្ឋ​រងគ្រោះ​ដោយ​ឧស្សាហកម្ម​ស្ករ​អំពៅ ស្នើសុំ​ក្រុមហ៊ុន​ Coca Cola ដោះស្រាយ​វិវាទ​ដីធ្លី។ តុលាការ​បន្ត​ជម្រះក្តី​ពាក់ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដោយ​គ្មាន​វត្តមាន​ជន​ជាប់ចោទ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«វីរុស​បំប្លែង​ថ្មីអូមីក្រុង (Omicron) គួរ​ឲ្យ​បារម្ភ​ដែរ​ឬទេ»? រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ពន្យារ​ពេល​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ បន្ទាប់ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​ បាន​ធ្វើ​តេស្ត​​វិជ្ជមាន​មាន​ជំងឺ​កូវីដ១៩។ លោក​ស្រី​វេជ្ជបណ្ឌិត​អាហ្វ្រិក​ខាង​ត្បូង ស្នើ​ឱ្យ​ពិភពលោក​រក្សា​ភាពស្ងៀមស្ងាត់ កុំស្លន់ស្លោ​ចំពោះ​វីរុស​អូមីក្រុង។ របាយការណ៍​ចង្អុល​បង្ហាញ​ថា ក្រុមហ៊ុន Huawei មាន​ការ​ទាក់ទិន​នៅ​ក្នុង​ការ​ឈ្លប​យក​ការណ៍​ឲ្យ​ចិន​ជាង​អ្វី​ដែល​​គេ​បាន​ដឹង​ពី​មុន។ សហរដ្ឋ​​​​អាមេរិក ដាក់​ទណ្ឌកម្ម​តឹងរ៉ឹង​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន មីយ៉ាន់ម៉ា និង​កូរ៉េ​ខាងជើង។ ខ្សែ​រថ​ភ្លើង​ក្នុង​ក្រុង​ដំបូង​បង្អស់​របស់​វៀតណាម​ក្នុង​រដ្ឋធានី​ហា​ណូយ​ ប្រឈម​បញ្ហា​ក្សត់​អ្នក​ដំណើរ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG