ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋរងគ្រោះដោយឧស្សាហកម្មស្ករអំពៅ ស្នើសុំក្រុមហ៊ុន Coca Cola ដោះស្រាយវិវាទដីធ្លី។ តុលាការបន្តជម្រះក្តីពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដោយគ្មានវត្តមានជនជាប់ចោទ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«វីរុសបំប្លែងថ្មីអូមីក្រុង (Omicron) គួរឲ្យបារម្ភដែរឬទេ»? រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken ពន្យារពេលការធ្វើដំណើរទៅកាន់ប្រទេសថៃ បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់ដែលធ្វើដំណើរជាមួយ បានធ្វើតេស្តវិជ្ជមានមានជំងឺកូវីដ១៩។ លោកស្រីវេជ្ជបណ្ឌិតអាហ្វ្រិកខាងត្បូង ស្នើឱ្យពិភពលោករក្សាភាពស្ងៀមស្ងាត់ កុំស្លន់ស្លោចំពោះវីរុសអូមីក្រុង។ របាយការណ៍ចង្អុលបង្ហាញថា ក្រុមហ៊ុន Huawei មានការទាក់ទិននៅក្នុងការឈ្លបយកការណ៍ឲ្យចិនជាងអ្វីដែលគេបានដឹងពីមុន។ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មតឹងរ៉ឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ ខ្សែរថភ្លើងក្នុងក្រុងដំបូងបង្អស់របស់វៀតណាមក្នុងរដ្ឋធានីហាណូយ ប្រឈមបញ្ហាក្សត់អ្នកដំណើរ និងព័ត៌មានផ្សេងៗទៀត៕