កាលពីថ្ងៃទី១៣ ខែសីហា ប្រទេសចិនបានប្រកាសបិទដោយគ្មានកាលកំណត់នូវការនាំចូលផ្លែមៀនពីប្រទេសថៃ។
មួយថ្ងៃមុនពេលតុលាការរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមលើមេដឹកនាំសហជីព លោក រ៉ុង ឈុន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១៨ ខែសីហា ក្រុមសង្គមស៊ីវិលនិងសាច់ញាតិរបស់ពួកគេ បានទទូចសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគេ។
នៅវេលាម៉ោង៩និង១០នាទី កម្លាំងបានបណ្តេញអ្នកសារព័ត៌មានពីរនាក់ចេញក្នុងនោះមានអ្នកសារព័ត៌មានវីអូអេផងដែរ និងបានដកយកបណ្ណសារព័ត៌មានរបស់អ្នកកាសែតម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តដឹកកម្មករ និងរថយន្តដឹកឥដ្ឋ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមអំពីសុវត្ថិភាពរបស់កម្មករពេលធ្វើដំណើរតាមរថយន្តមកធ្វើការ និងត្រឡប់ទៅផ្ទះវិញ។
អាជ្ញាធរខណ្ឌមានជ័យរាជធានីភ្នំពេញបានចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅតំបន់ជាប់អាងស្តុកទឹកបឹងទំពុនរុះរើផ្ទះចេញ ដោយទុករយៈពេល១សប្តាហ៍ ដែលពលរដ្ឋអះអាងមិនមានការផ្តល់សំណងអ្វីនោះទេ។
បញ្ហាជុំវិញការមិនមានលទ្ធភាពសងបំណុលរបស់ពលរដ្ឋមួយចំនួន គឺមានតាំងពីមុនការកើតមានជំងឺកូវីដ១៩មកម្ល៉េះ ហើយថាអ្នកវិភាគផ្សេងៗក៏បានព្រមានពីតម្រូវឲ្យពលរដ្ឋកម្ពុជាដែលមានចំណូលទាបលក់ទ្រព្យសម្បត្តិរបស់ខ្លួន ពោលគឺដីរបស់ពួកគេ។
គណបក្សភ្លើងទៀនមិនទាន់សម្រេចថានឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ឬយ៉ាងណានោះទេ គឺអាស្រ័យទៅលើសមាជិកនិងការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
សេចក្តីណែនាំនេះបញ្ជាក់ថាភោជនីយដ្ឋាន-អាហារដ្ឋានដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឲ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ។
អាណាព្យាបាលរបស់កុមារ និងយុវជននៅរាជធានីភ្នំពេញបាននាំកូនៗរបស់ពួកគេដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលឈានចូលដល់ថ្ងៃទី៣ហើយ គិតចាប់ពីថ្ងៃអាទិត្យនៃការបើកយុទ្ធនាការ។
ក្រសួងសុខាភិបាលបានឲ្យដឹងថាគ្រាន់តែរយៈពេល២ថ្ងៃចុងក្រោយនេះ អាជ្ញាធររកឃើញករណីឆ្លងវីរុសបំប្លែងថ្មីចំនួន១០៩នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមានការព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅតាមផ្ទះ នៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស ស្របពេលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា (Delta) កំពុងឆ្លងក្នុងសហគមន៍។
អាជ្ញាធរទន្លេមេគង្គ មន្រ្តីសាលាខេត្តជាប់ទន្លេ និងប្រជាពលរដ្ឋឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់យ៉ាងរហ័ស ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសផ្នែកខាងលើទន្លេមេគង្គ ដូចជាប្រទេសចិនជាដើម។
ពលរដ្ឋមួយចំនួនបានរិះគន់អំពីភាពយឺតយ៉ាវនៃការលក់របស់ក្រសួងប្រៃសណីយ៍ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋភ្លាមៗ។
កាលពីថ្ងៃចន្ទ អាជ្ញាធរសុខាភិបាលបានឲ្យដឹងថាខ្លួនបានរកឃើញករណីឆ្លងក្នុងចំណោមព្រះសង្ឃ២០អង្គដែលគង់នៅវត្តទួលទំពូង រហូតដល់មានការបិទវត្តនេះជាបណ្តោះអាសន្ន។
លោករដ្ឋមន្ត្រីបញ្ជាក់ថាភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានប្រគល់ទៅដល់ថ្នាក់ក្រោម តាមច្បាប់ដែលរដ្ឋាភិបាលបានធ្វើកំណែទម្រង់កាលពីកន្លងទៅ។
របាយការណ៍បន្ថែមថាគ្រឿងញៀនដែលត្រូវដុតទទួលបានពីសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង កំពង់ឆ្នាំង ព្រៃវែង និងខេត្តតាកែវ តាមអំណាចសាលក្រម និងសាលដីកាឲ្យដុតបំផ្លាញតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព។
អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ដីធ្លី សរុបជាង៦០ នៅថ្ងៃពុធនេះ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដែលក្នុងនោះមានការផ្សះផ្សានយោបាយ ដែលពួកគេថា ជា«លក្ខខណ្ឌអប្បបរមា» ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ(អ.ស.ប) ដែលឃ្លាំមើលស្ថានភាពនានានៅកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភអំពីការកំណត់ឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយថាវាជាការបំពានសិទ្ធិសុខភាព ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ព័ត៌មានផ្សេងទៀត