បើតាមលោក សុខា បារាំង បើមិនមានការអន្តរាគមន៍ពីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៅពេលនោះទេ មិនដឹងថានគរបាលនឹងបង្ខាំងរូបលោកដល់ពេលណានោះទេ។
កម្ពុជាត្រូវបានមើលឃើញថាកាន់ស្និទ្ធទៅកាន់ប្រទេសចិនដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។ ប៉ុន្តែប្រទេសមួយនេះក៏បានក្លាយជាម្ចាស់បំណុលធំជាងគេសម្រាប់កម្ពុជាផងដែរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនិងសន្តិភាព ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលគួរតែពិចារណានិងផ្អាកបណ្តោះអាសន្ននូវមុខរបរណាដែលមានការជួបជុំមនុស្សច្រើន ជាពិសេសការជួបជុំផឹកស៊ី ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។
ការចាក់ថ្មនៅតាមមាត់ទន្លេត្រើយខាងអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ នាំឲ្យមានការរិះគន់និងជាចម្ងល់សម្រាប់សាធារណជនដែលតែងធ្វើដំណើរតាមសាឡាង។
នេះជាការផ្តល់សិទ្ធិអនុគ្រោះសម្រាប់កម្ពុជាពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លើកីឡា២ប្រភេទ គឺហែលទឹក និងរត់លឿនដែលមិនតម្រូវឲ្យកីឡាករកម្ពុជាប្រកួតជម្រុះក្នុងតំបន់ឡើយ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃអាទិត្យ បានយកឱកាសនៃខួបកំណើតរបស់លោកផ្សព្វផ្សាយសារនយោបាយថាលោកមិនក្បត់ជាតិ និងមិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋនោះទេ។
ការចាប់ខ្លួនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារ កើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ«ប្រមាថអង្គព្រះមហាក្សត្រ»និង«រួមគំនិតក្បត់»។
ប៉ុន្តែការជ្រើសរើសនេះ ត្រូវបានរិះគន់ដោយគណបក្សប្រឆាំងនិងអ្នកតាមដានមួយចំនួនថាស្ថាប័នមួយនេះមិនអាចជាស្ថាប័នគួរជាឲ្យទុកចិត្តបានសម្រាប់រៀបចំការបោះឆ្នោតនោះទេ។
ឯកសារ១: សេចក្ដីប្រកាសព័ត៌មាន ក្រសួងរ៉ែ និងថាមពល ស្តីពីក្រុមហ៊ុនអូស្រ្តាលី រុករករ៉ែមាស។ប្រភព ពី លោក យស មុន្នីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល
លោក សាន់ ម៉ាឡា មន្រ្តីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា(Cambodian Youth Network) ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាមានតែក្រុមយុវជនបរិស្ថានតែប៉ុណ្ណោះ ដែលហ៊ានរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិ។
ពួកគេថាបញ្ហាជំងឺកូវីដ១៩បានប៉ះពាល់លើកម្មករក្នុងវិស័យកាត់ដេរ អ្នកប្រកបរបរផ្លូវភេទ និងប្រជាកសិករកម្ពុជា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ថ្លែងថាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារទូទាំងប្រទេស មានប្រមាណ២០%នៃអ្នកជាប់ឃុំទាំងអស់ប្រមាណ៤ម៉ឺននាក់ ប៉ុន្តែថាវាស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ។
លោក វណ្ណ សុផាត មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា រដ្ឋគួរតែមានរៀបចំកន្លែងសមរម្យមុននឹងធ្វើការបណ្តេញចេញដោយបង្ខំ ឬរុះរើបែបនេះ ដោយត្រូវគោរពសិទ្ធិនៃការរស់នៅតាមច្បាប់ជាតិ និងអន្តរជាតិពិសេស គឺសិទ្ធិមនុស្សអន្តរជាតិតែម្តង។
លោក មុំ ចាន់ថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង បានប្រាប់ VOA នៅថ្ងៃច័ន្ទ ថាលោកសុំឲ្យអាជ្ញាធរជួយដោះស្រាយធ្វើយ៉ាងណាឲ្យលោកបានជាសះស្បើយខណៈលោកកំពុងបារម្ភអំពីជីវភាពគ្រួសារ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់VOAនៅថ្ងៃសុក្រថាពិតជាមានការបាញ់ប្រហារពីសំណាក់ក្រុមទាហាន ប៉ុន្តែលោកថានេះជាការ«បាញ់ផ្លាត» មិនមែនសំដៅបាញ់ឲ្យចំក្រុមប្រជាពលរដ្ឋតវ៉ាដែលមានគ្នាប្រមាណពីរបីរយនាក់នោះទេ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក បានថ្លែងប្រាប់វីអូអេនៅថ្ងៃនេះថា លោកនៅតែព្រួយបារម្ភ ដោយសារតួលេខនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។
អាជ្ញាធរខេត្តកំពង់ចាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ប្រមាណជិត១០០នាក់ទៀត បន្ទាប់ពីមានករណីផ្ទុះឆ្លងក្នុងសហគមន៍កម្មកររោងចក្រ ដែលនាំឲ្យមានការព្រួយបារម្ភអំពីការឆ្លងកាន់តែខ្លាំង។
ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានរយៈពេល៣ខែរហូតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ សរុបមានជាង២៣.០០០នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន១៥.៧០០នាក់។
លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) មានប្រសាសន៍ថាតុលាការត្រូវចាត់វិធានការ ដើម្បីធានាកុំឲ្យមានអំពើនិទណ្ឌភាព ឬភាពមិនមានទោសពៃរ៍លើករណីបុគ្គលដែលមានទ្រព្យសម្បត្តិ។
ព័ត៌មានផ្សេងទៀត