លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមិនខ្វល់ពីសេចក្តីព្រាងច្បាប់របស់សភាអាមេរិក ដាក់ទណ្ឌកម្មលើកម្ពុជាទាក់ទងនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យឡើយ។ លោកក៏ព្រមានហាមឃាត់ការចូលប្រទេសកម្ពុជាវិញដូចគ្នា បើមានការហាមឃាត់មន្រ្តីកម្ពុជា ចូលសហរដ្ឋអាមេរិក ស្របតាមទណ្ឌកម្មនៃច្បាប់មួយនេះ។
ធនាគារជាតិបញ្ជាក់ថា ការបញ្ឈប់នេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជាការត្រួតពិនិត្យ ដែលសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់លោកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីប្រកួតប្រជែងនៅក្នុងគណបក្ស។
សាររបស់នាយករដ្ឋមន្រ្តីដែលថា អ្នកចេញមុខសារភាព រួចពីការចាប់ខ្លួន ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ ដោយពួកគេជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង និងដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរលើមន្ត្រីខិលខូច។
ព្រះសង្ឃខ្មែរមួយអង្គ ត្រូវបានប៉ូលិស ថៃចាប់ផ្សឹក កាលពីយប់ថ្ងៃពុធ ហើយអ្នកពាក់ព័ន្ធបារម្ភអំពីការបញ្ជូនព្រះអង្គមកជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា ដូចជនភៀសខ្លួន៣នាក់ផ្សេងទៀត។ ព្រះតេជព្រះគុណ បានគេចព្រះកាយទៅគង់នៅប្រទេសថៃ ដោយសារការតាមចាប់របស់សមត្ថកិច្ចកម្ពុជាតាំងពីចុងឆ្នាំ២០២០។
មន្ត្រីឲ្យដឹងថា អាជ្ញាធរបានរកឃើញការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដោយបានដកហូតដីយ៉ាងតិច១៥.០០០ហិកតាក្នុងដំណាក់កាលដំបូងនៃការចុះស៊ើបអង្កេត តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អាជ្ញាធរ ក៏បានឃាត់ខ្លួនមនុស្សមួយចំនួន និងបញ្ជូនទៅតុលាការផងដែរ។
ភរិយារបស់សកម្មជនសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីប្រមាណ១០ឆ្នាំមកហើយ បានថ្លែងថា ការចាប់ខ្លួនស្វាមី គឺលោក រាជ សីម៉ា ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សានោះ គឺជារឿងអយុត្តិធម៌។ អ្នកស្រីស្នើឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រី។
នៅក្នុងសារជាសំឡេងមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងស៊ើបអង្កេតករណីនេះ ដោយលោកទទួលព័ត៌មានថាមានពាក់ព័ន្ធនឹងអតីតអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
កម្ពុជាជំពាក់បំណុលប្រទេសចិនរហូតដល់៤៤%នៃបំណុលសរុបរបស់ប្រទេសទាំងអស់ដែលមានប្រមាណ៩.២០០លានដុល្លារអាមេរិកបើគិតត្រឹមដំណាច់ឆមាសទីមួយឆ្នាំ២០២១។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ។
របាយការណ៍ដែលមាន៤៤ទំព័ររបស់អង្គការលីកាដូឲ្យដឹងថានៅឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន១៥៨នាក់ក្នុងនោះស្រ្តី៣៤នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ។ហើយគិតត្រឹមចុងឆ្នាំ២០២០មនុស្ស៧៣នាក់កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។
ប្រជាពលរដ្ឋមួយចំនួនមានទស្សនៈមិនស្របគ្នាពាក់ព័ន្ធនឹងការដាក់ឲ្យប្រើប្រាស់ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថា្នក់ដឹកនាំកំពូលៗ៤រូបរបស់ជាតិ ដោយមតិខ្លះយល់ថា ល្អសម្រាប់ជាតិ និងមតិខ្លះគិតថា វាជាច្បាប់បង្កើតឡើងដើម្បីបម្រើប្រយោជន៍របស់បុគ្គលជាអ្នកនយោបាយតែប៉ុណ្ណោះ។
យុវជន កាក់ សុវណ្ណច្ឆ័យ ប្រាប់អ្នកសារព័ត៌មាននៅក្រៅពន្ធនាគារព្រៃសថាលោកចង់ឲ្យតុលាការផ្តល់ភាពយុត្តិធម៌ ជាពិសេសការផ្តល់សេរីភាពឲ្យបានពេលលេញដល់រូបលោក ដោយនិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងមានអ្វី [ដែលអាច]ឲ្យមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថានឹងឈានទៅមុខតទៅទៀត»។
អវត្តមានកម្ពុជាពីបញ្ជីឈ្មោះប្រទេសហត្ថលេខីជាងមួយរយ ដែលបានសម្ដែងការប្ដេជ្ញាចិត្តជាសាកលអំពីការការពារព្រៃឈើ អំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពីអាកាសធាតុ បាននាំឱ្យមានការរិះគន់ពីក្រុមអ្នកតស៊ូមតិ និងអ្នកការពារបរិស្ថាន។
ដោយឡែកអ្នកដំណើរដែលចូលមកកម្ពុជាជាទូទៅតែមិនប្រាថ្នាចូលមកតំបន់ទាំងបីខាងលើគឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានកំណត់កាលពីពាក់កណ្តាលខែតុលាកន្លងទៅដដែល។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានចាត់ទុកការធ្វើទារុណកម្មនេះជាទង្វើដ៏ឃោរឃៅ អមនុស្សធម៌ ដោយគួរតែដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរ ដើម្បីជាមេរៀនដល់មន្ត្រីផ្សេងៗទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះបន្តទៀត។
អភិបាលខណ្ឌដង្កោអ្នកស្រីគឹម ញឹបមានប្រសាសន៍ថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោមានជាង១.៥០០ខ្នង ប៉ុន្តែទឹកស្ទឹងដែលបានជោរឡើងខ្លាំងកាលពីថ្ងៃអង្គារបានស្រកទៅវិញហើយ។
ពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រួយបារម្ភអំពីទឹកជំនន់ឡើងខ្ពស់ ដែលកម្រិតទឹកខ្ពស់ជាងឆ្នាំមុន និងបានបង្កឲ្យលិចផ្ទះ និងខូចខាតទ្រព្យសម្បត្តិជាដើម។ កម្ពស់ទឹកហក់ឡើងនេះ ត្រូវបានអាជ្ញាធរប្រកាសអំពីកម្រិតដែលត្រូវប្រុងប្រយ័ត្តខ្ពស់ផងដែរ។
នៅព្រឹកថ្ងៃចន្ទ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច បានបើកសម័យប្រជុំពេញអង្គ ដោយអនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមពាក់ព័ន្ធនឹងការកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល។
ប៉ុន្តែជំនន់ទឹកភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំ និងអាកាសធាតុប្រែប្រួលខ្លាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី និងក្រុមអង្គការសង្គមស៊ីវិល បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយសំណងដីធ្លីឲ្យបានសមរម្យ និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់អំពើហិង្សា ឬប្រើប្រព័ន្ធតុលាការមកគាបសង្កត់អ្នកមានជម្លោះដីធ្លី។
ព័ត៌មានផ្សេងទៀត