នៅក្នុងការសម្រេចថ្មីមួយ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអ្នកមានជំងឺប្រចាំកាយដែលមានស្ថានភាពសុខភាពនឹងនរ ស្រ្តីមានផ្ទៃពោះ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់មួយចំនួនទៀត អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន។
តម្លៃសាំងនៅកម្ពុជាកើនឡើងដល់៤៣០០រៀល បើគិតត្រឹមថ្ងៃអង្គារនេះ។ ការណ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋត្អូញត្អែរអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ខណៈពួកគេកំពុងប្រឈមនឹងវិបត្តិកូវីដ១៩។ មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ការឡើងថ្លៃនេះ ដោយសារតែបញ្ហាទីផ្សារអន្តរជាតិ។
ខ្យល់ខ្លាំងនៅតាមតំបន់ឆ្នេរសមុទ្របានកើតឡើងកាន់តែខ្លាំងឡើងៗ។ ការណ៍នេះនាំឲ្យប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋ ដែលពួកគេអះអាងថា ការនេសាទកាន់តែលំបាក ស្របពេលបារម្ភអំពីការអភិវឌ្ឍនៅតំបន់សមុទ្រដែលប៉ះពាល់ផលនេសាទ។
ប្រជាកសិករអះអាងថា ស្រែរបស់ពួកគេបានខូចខាតជារៀងរាល់ឆ្នាំ ហើយជំនន់ទឹកប្រៃកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រសួងសុខាភិបាល បានសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក មកត្រឹមតែ៧ថ្ងៃ សម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់។ អ្នកតាមដានយល់ថា នេះជារឿងល្អ ប៉ុន្តែចង់ឃើញរដ្ឋាភិបាលដាក់ជម្រើសបន្ថែមសម្រាប់ការកក់កន្លែងធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យចំណាយខ្ពស់ពេក។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានវាយតម្លៃថាកម្ពុជាមិនទាន់អនុវត្តបានល្អតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅឡើយទេដោយពួកគេទទូចឲ្យភាគីពាក់ព័ន្ធជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជម្លោះនយោបាយដើម្បីទទួលបានសុខសន្តិភាពពេញលេញ។
អតីតព្រះមហាក្សត្រព្រះបាទ នរោត្ដម សីហនុ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានទទួល«របាយការណ៍ដែលគួរឲ្យជឿជាក់បាន»ថាពិតជាមានសកម្មភាពសាងសង់សំណង់ដោយកងទ័ពរបស់សាធារណរដ្ឋប្រជាជនចិននៅមូលដ្ឋានកងទ័ពជើងរាមដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រខេត្តព្រះសីហនុ។
បើតាមសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល ស្នើឲ្យមានការហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិភណ្ឌទីក្រុង។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តបញ្ជូនបន្តទៅគណៈកម្មការជំនាញរដ្ឋសភានូវសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់អ្នកកាន់តំណែងកំពូលរដ្ឋសំខាន់ៗចំនួនបួនឲ្យ«មានសញ្ជាតិខ្មែរតែមួយ» ដែលជាការផ្ចុងផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេថា ជម្លោះពាក្យសម្តីដែលកើតជាបន្តរវាងមេដឹកនាំគណបក្សកាន់អំណាចនិងប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ នឹងកាន់តែមានភាពតានតឹងបន្ថែមទៀតក្នុងការចរចា និងសម្របសម្រួលផ្នែកនយោបាយ មុនពេលបោះឆ្នោត នៅឆ្នាំខាងមុខនេះ។
កាលពីចុងខែកញ្ញានេះកាស៊ីណូ ដឹសេនជូរី ត្រូវគេរាយការណ៍មកថា បានរកឃើញវិជ្ជមានជំងឺកូវីដ១៩លើបុគ្គលិករបស់ខ្លួនប្រមាណ៤០០នាក់ផងដែរដែលបុគ្គលិកទាំងអស់គឺត្រូវនៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូផ្ទាល់តែម្តង។
ដោយមានករណីស្លាប់របស់បុគ្គលិកនៅក្នុងកាស៊ីណូ កញ្ញា ស្រ៊ី ស្រីលាង អាយុ២៥ឆ្នាំ ជាបុគ្គលិកក្នុងកាស៊ីណូដឹសេនជូរី ចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌផ្តល់ការឈប់សម្រាកដែលបានព្រមព្រៀងគ្នា និងអនុញ្ញាតឲ្យគាត់អាចមានសេរីភាព ដើម្បីបានទៅផ្ទះសំបែង និងបានជួបជុំគ្រួសារម្តងម្កាល។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក យួន ឈីវ ត្រូវបានចៅក្រមលោក ឡោ ក្រឹម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍»។
ស្នងការប៉ូលិសខេត្តកោះកុងលោក គង់ មនោ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាអ្នកសារព័ត៌មានឈ្មោះយួនឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ប្តឹងពីបទ«បរិហាកេរ្តិ៏ និងផ្សាយព័ត៌មានមិនពិត» ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃសាលាដំបូងខេត្តកោះកុង។
តុលាការរាជធានីភ្នំពេញ បានពន្យារពេលនៃការប្រកាសសាលក្រមរបស់ក្រុមយុវជនខ្មែរថាវរៈ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកញ្ញានេះ។ ការណ៍នេះ បានធ្វើឲ្យក្រុមគ្រួសារសកម្មជនទាំងនោះ ព្រួយបារម្ភអំពីសុខភាពសាច់ញាតិរបស់ខ្លួន។
ការព្រួយបារម្ភរបស់រដ្ឋាភិបាល បន្ទាប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃនិងពុទ្ធបរិស័ទ។
ក្រុមអង្គការសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនគួរគំរាមកំហែង ឬព្រមានអ្នកវិភាគដែលបានលើកឡើងជាទស្សនៈណា ដែលរដ្ឋាភិបាលមិនពេញចិត្ត ដោយគួរតែផ្តល់សិទ្ធិដល់អ្នកវិភាគ អាចអនុវត្តការងាររបស់ពួកគេស្របតាមច្បាប់ និងអាចផ្សព្វផ្សាយនូវអ្វីដែលពួកគេបានសិក្សាស្រាវជ្រាវរកឃើញ។
អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល លោក ជួន សុបញ្ញា បានប្រាប់វីអូអេនៅថ្ងៃអង្គារថា អ្នកភូមិទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទ តាមសំណើរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែពួកគេស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងរង់ចាំការជំនុំជម្រះក្តី។
ព័ត៌មានផ្សេងទៀត