មុននឹងមានហេតុការណ៍ផ្ទុះនេះកើតឡើង អង្គការដោះមីនកម្ពុជា (CSHD) កាលពីថ្ងៃទី៨ខែមករាបានរកឃើញគ្រាប់កាំភ្លើង៨២មីលីម៉ែត្រមិនទាន់ផ្ទុះចំនួន១២គ្រាប់នៅលើដីចម្ការរបស់ប្រជាពលរដ្ឋក្នុងឃុំដដែលនេះ។
ក្រសួងការងារបានចេញលិខិតមួយ ដោយបញ្ជាក់ពីសំណងសម្រាប់បុគ្គលិកណាហ្គាវើលដ៍ដែលក្រុមហ៊ុនបានបញ្ឈប់ ហើយអញ្ជើញពួកគេឲ្យមកពិនិត្យផ្ទៀងផ្ទាត់ប្រាក់បំណាច់។ អតីតបុគ្គលិកមួយចំនួន អះអាងខ្លួនមិនអាចទទួលយកបានឡើយ ខណៈមេដឹកនាំសហជីពរបស់ខ្លួនកំពុងជាប់ពន្ធនាគារ។
នៅថ្ងៃព្រហស្បតិ៍នេះ គ.ជ.ប. បានអនុម័តកែប្រែនីតិវិធីមួយចំនួនក្នុងការផ្តល់លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតដល់តំណាងគណបក្សនីមួយៗ ឲ្យទៅយកនៅគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតជំនួសវិញ ដែលនាំឲ្យមានការរិះគន់ពីសំណាក់អ្នកតាមដានការបោះឆ្នោត និងសកម្មជនគណបក្សនយោបាយមួយចំនួន។
នៅមុនការចូលរួមសវនាការនៅថ្ងៃអង្គារនេះ កញ្ញា សេង ធារីបានចាត់ទុកថា សវនាការសំណុំរឿងក្បត់ជាតិដែលចាប់ផ្តើមបន្តជាថ្មីតាំងពីចុងឆ្នាំ២០២១ នោះ ជាឆាកល្ខោននយោបាយមួយ ដែលកញ្ញាត្រូវចូលរួមសម្តែងដោយមានពាក្យពេចន៍ខ្លួនឯងដើម្បីប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះ។
មន្រ្តីសាលារាជធានីភ្នំពេញអះអាងថាការឡើងថ្លៃសេវាប្រមូលសំរាម គឺដើម្បីឲ្យក្រុមហ៊ុនមានការប្រកួតប្រជែងគ្នាខ្ពស់ក្នុងការបំពេញការងារប្រមូលសំរាមឲ្យមានប្រសិទ្ធភាព ខណៈរដ្ឋបាលក្រុងបានអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលសំរាមទៅតាមខណ្ឌមួយចំនួនដែលបានកំណត់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បើលោកចាញ់ លោកសុខចិត្តបោះបង់បេក្ខភាពជានាយករដ្ឋមន្ត្រីតែបើលោក សម រង្ស៊ី ចាញ់វិញនោះលោក សម រង្ស៊ី ត្រូវលាឈប់ពីឆាកនយោបាយ។
គណបក្សប្រជាជនកម្ពុជាកាលពីសប្តាហ៍មុនបានតែងតាំងរដ្ឋមន្ត្រីដែលមានតួនាទីរដ្ឋកំពូល២រូបទៀតធ្វើជាអនុប្រធានគណបក្សធ្វើឲ្យគណបក្សគ្រប់គ្រងប្រទេសនេះមានអនុប្រធានគណបក្សចំនួន៤នាក់។
អ្នកស្រី រើន រៀម អាយុ៤១ឆ្នាំមិនបានជួបស្វាមីជាង២ឆ្នាំមកហើយក្រោយលោករត់ភៀសខ្លួននយោបាយទៅជ្រកកោនក្នុងប្រទេសថៃ។ ស្វាមីរបស់អ្នកស្រី គឺលោក រុន ចន្ធី អាយុ៣៧ឆ្នាំបានរត់ចេញពីប្រទេសភ្លាមៗ ក្រោយដឹងថាលោកមានឈ្មោះត្រូវចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៩ គឺនៅពេលដែលលោ
លោក រុន ចន្ធី អាយុ៣៧ឆ្នាំ ដែលជាសកម្មជននយោបាយម្នាក់របស់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់អូរចារ ខេត្តបាត់ដំបង បានរត់គេចខ្លួនទៅប្រទេសថៃ ជាង២ឆ្នាំមកហើយ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ភរិយារបស់លោកដែលរស់នៅក្នុងខេត្តបាត់ដំបងបានរៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ ព្រោះរឿងន
អនុប្រធានអតីតគណបក្សសង្គ្រោះជាតិគឺអ្នកស្រីមូរសុខហួរចាត់ទុកថាការកៀរគរសកម្មជននយោបាយរបស់ខ្លួនជាង១០០នាក់ក្នុងខេត្តត្បូងឃ្មុំឲ្យចូលជាមួយគណបក្សកាន់អំណាចជារឿងធម្មតានៅមុនពេលបោះឆ្នោតហើយក៏មិនអាចទាញយកបេះដូងពលរដ្ឋខ្មែរដែលនៅស្រលាញ់គណបក្សសង្គ្រោះ
បើទោះកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការលោក ប្រាក់ ឈន ដែលជាសកម្មជននយោបាយថ្នាក់ក្រោមរបស់អតីតគណបក្សសង្រ្គោះជាតិនៅក្នុងឃុំស្តុកប្រវឹកស្រុករុក្ខគិរី ខេត្តបាត់ដំបងនៅតែចង់ធ្វើនយោបាយ និងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២។ ប៉ុន្តែលោក ឈន អាយុ
កាលពី៥ឆ្នាំមុន លោក ឡាញ់ ថាន មិនចង់ឲ្យប្អូនស្រីរបស់លោកប្រឡូកក្នុងនយោបាយឡើយ ហើយលោកក៏មានការភ្ញាក់ផ្អើលដែលប្អូនស្រី គឺអ្នកស្រី ឡាញ់ ថាវរី សម្រេចចិត្តធ្វើនយោបាយនៅថ្នាក់ក្រោមក្នុងខេត្តបន្ទាយមានជ័យ ជាមួយគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល។
សកម្មជនថ្នាក់ក្រោមរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល បានឲ្យដឹងថាពួកគេរង់ចាំឱកាសក្នុងការធ្វើនយោបាយឡើងវិញ ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២។ ពួកគេបារម្ភថា មិនមានគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយ ដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទ
កាលពីខែវិច្ឆិកា អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ក្នុងខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ហើយអ្នកស្រីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយរងការចោទប្រកាន់ពីអាជ្ញាធរថាចូលរួមក្បត់ជាតិ។ នៅពេលឃើញប្អូនស្រីជាប់ពន្ធនាគារបែបនេះ បងប្រុសរបស់សកម្មជនរូបនោះ ប
តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ បានលើកពេលសវនាការរឿងក្តីសកម្មជននយោបាយជំទាស់២រូប ដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកកម្ពុជាវិញ កាលពីអំឡុងខែវិច្ឆិកា ក្រោមបទចោទ «រួមគំនិតក្បត់ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកំពង់ឆ្នាំងចំនួន២រូបទាក់ទិនការកាន់កាប់និងទន្រ្ទានដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តដែលនៅជាប់បឹងទន្លេសាបនេះ។ មន្ត្រីនគរបាលទាំង២រូបខាងលើរងបទចោទប្រកាន់យ៉ាងតិច៣ករណីបន្ទាប់ពីអង្គភាព
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាខណៈសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងមួយនេះ នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២។
ពាក់ព័ន្ធនឹងការរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ដែលជាបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែវិច្ឆិកា កសិករមួយចំនួនក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេ អាចបន្តធ្វើស្រែនៅលើដីនោះ ដើម្បីដោះស្រាយជីវភាព និងបំណុល ដែលពួកគេខ្ចីពីធនាគារដើម្បីយកមកធ្វើស្រែ។
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបង បានត្អូញត្អែរអំពីការខាតបង់លើការធ្វើស្រែនៅឆ្នាំនេះ។ បញ្ហាមួយក្រៅពីវិបត្តិបម្រែបម្រួលអាកាសធាតុដែលធ្វើឲ្យគុណភាពស្រូវមិនបានល្អ គឺតម្លៃជី ប្រេង និងថ្នាំគីមីឡើងថ្លៃ ដែលធ្វើឲ្យកសិករចំណាយច្រើន ខណៈតម្លៃស្រូវនៅទាបនៅឡើយ បើធៀបនឹងឆ្នាំមុនៗ។
ក្រុមមន្រ្តីសិទ្ធិមនុស្ស និងសកម្មជន កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ បានរៀបចំពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួប៧៣ឆ្នាំ នៅទីលានប្រជាធិបតេយ្យ ដោយពួកគេទាមទារឲ្យរដ្ឋាភិបាលស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ និងទម្លាក់ចោលការចោទប្រកាន់ និងការតាមដានពួកគេ។
ព័ត៌មានផ្សេងទៀត