នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃសុក្រ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពល្បីឈ្មោះម្នាក់ បានថ្លែងថា សេរីភាពនៃការបង្កើតសហជីព និងសិទ្ធិការងារ មានចែងនៅក្នុងច្បាប់ការងារ។
ពាក្យបណ្តឹងរបស់គណបក្សកាន់អំណាច យោងតាមការថ្លែងរបស់លោក សុន ឆ័យ ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ដោយមេធាវីគណបក្សកាន់អំណាចថា លោក សុន ឆ័យ បាននិយាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានថ្លែងថា ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការស៊ីវិល នឹងត្រូវដំឡើងក្នុងឆ្នាំ២០២៣ ក្រោយខកខានមិនបានដំឡើងរយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងការពារការចាត់ចែងថវិកាជាតិសម្រាប់ការរៀបចំការបោះឆ្នោតនេះថា គ.ជ.ប បានចាត់ចែងត្រឹមត្រូវតាមផែនការគ្រោង ហើយការចំណាយសម្រាប់បោះឆ្នោតអាណត្តិនេះ មិនលើសផែនការដែលស្ថាប័នរៀបចំការបោះឆ្នោតបានគ្រោងឡើយ។
មេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនចំនួន៤នាក់បានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាសាធារណៈដល់ពលរដ្ឋឱ្យមានប្រសិទ្ធភាព ដោយលុបបំបាត់អំពើពុករលួយ និងធ្វើទៅតាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយណាមួយឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺមានសារៈសំខាន់ចំពោះអ្នកនេសាទ និងប្រជាជនមូលដ្ឋានព្រោះថា បើជ្រើសរើសមេឃុំខុស គឺមិនអាចទប់ស្កាត់បទល្មើសនេសាទក្នុងឃុំកំពង់ភ្លុកបានទេ ហើយបញ្ហាដែលមិនធ្លាប់កើតមាន អាចនឹងកើតមាន។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេបន្ថែមថា បញ្ហាដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រឈមក្នុងពេលបោះឆ្នោតនេះ នៅតែជាក្តីកង្វល់ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
ប្រជានេសាទឃុំកំពង់ភ្លុកនិយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សំខាន់សម្រាប់ការពារប្រយោជន៍ប្រជាជនមូលដ្ឋាន ដូចជាការពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនេសាទជាដើម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីឃុំកំពង់ភ្លុក ខេត្តសៀមរាប៕
នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។
លោក ផានិត្យ អាយុ២៧ឆ្នាំ ថ្លែងនៅក្នុងមណ្ឌលបោះឆ្នោតក្នុងសង្កាត់ទួលតាឯកថា មេឃុំជាប់ឆ្នោតគួរផ្តល់ភាពកក់ក្តៅបន្ថែមទៀត ដល់ពលរដ្ឋរស់នៅតាមភូមិឃុំ ជុំវិញការផ្តល់សេវារដ្ឋបាលនានា។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕
ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសទាំងស្រុងឡើងវិញកាលពីចុងឆ្នាំ ២០២១ ចលនាសេដ្ឋកិច្ចផ្តើមរើបឡើងវិញបន្តិចម្តងៗ។ ក៏ប៉ុន្តែ ឆ្លងតែមិនទាន់ផុតពីវិបត្តិបង្កដោយជំងឺកូវីដ១៩ ផងនោះ ពលរដ្ឋខ្លះក្នុងក្រុងនេះកំពុងពើបប្រទះនឹងកើនឡើងថ្លៃទំនិញ។
ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្រុមអ្នកគាំទ្រគណបក្សនយោបាយចម្បងចំនួនពីរគឺគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សភ្លើងទៀនជាបក្សជំទាស់រំពឹងថា នឹងបានជ័យជម្នះរៀងៗខ្លួន ឈានទៅគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ក្នុងខេត្តសៀមរាប។
នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។
ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕
ថ្ងៃចុងក្រោយនៃក្បួនឃោសនារបស់គណបក្សប្រឆាំងដែលទើបតែចាប់ផ្តើមសកម្មភាពឡើងវិញបានប្រមាណ ៥ ខែនេះ បានដឹកនាំដោយប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ជាមួយអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសើរស្នាដៃមេឃុំចាស់ ដែលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អច្រើន ក៏ប៉ុន្តែពួកគេទាមទារឱ្យមេឃុំជួយសម្រួលលក្ខខណ្ឌងាយស្រួលក្នុងការផ្តល់ឯកសារសាងសង់តូបតូចៗ និងផ្ទះ នៅក្នុងតំបន់អប្សរានេះ។
ក្រោយពីប្រទេសកម្ពុជាបើកចំហឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ មុខរបរធាក់ស៊ីក្លូមានជីវិតឡើងវិញយ៉ាងត្រដាបត្រដួស ដោយសារមិនអាចប្រកួតប្រជែងជាមួយរ៉ឺម៉កកង់បីដែលមានសេវា PassApp ជួយរកអតិថិជន។
ព័ត៌មានផ្សេងទៀត