អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតដែលធ្វើឱ្យជីវភាពអ្នកក្រីក្រកាន់តែតោកយ៉ាកនោះ សមាគមរបស់ជនក្រីក្រនេះ ថែមទាំងបានបង្កើតកម្មវិធីមួយគឺ«អ្នកមានដាក់ អ្នកខ្វះដក»ដែលអ្នកមានជីវភាពធូរធាអាចចែករំលែកជួយអ្នកខ្សត់ក្នុងគ្រាដ៏លំបាកនេះ។
តំណាងពលរដ្ឋបញ្ជាក់ក្នុងពាក្យស្នើសុំថាពួកគេចង់បានបឹងនោះ «ដើម្បីប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ឱ្យមាននិរន្តរភាពយូរអង្វែងដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានផ្ទាល់»។
កាលពីថ្ងៃអាទិត្យ គណបក្សកម្ពុជានិយមដែលមានរូបសញ្ញាឥន្ទ្រី របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី១របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយបក្សនេះរំពឹងថានឹងទទួលបានតំណែងជាមេឃុំក្នុងការបម្រើប្រជាពលរដ្ឋ។
ក្រុមអ្នកគាំទ្ររបស់គណបក្សកម្ពុជានិយម រំពឹងថា គណបក្សដែលបង្កើតឡើងដោយអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នឹងទទួលបានតំណែងចៅសង្កាត់ និងមេឃុំនៅតាមឃុំសង្កាត់ដែលគណបក្សនេះឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២នេះ។
គណបក្សកម្ពុជានិយម ដែលទើបតែបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២១ បានដាក់បេក្ខជនឈរឈ្មោះនៅឃុំសង្កាត់ចំនួន ៣៨ នៃឃុំសង្កាត់សរុប ១.៦៥២ ទូទាំងប្រទេស។
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំណាប់អារម្មណ៍តិចតួចរបស់ពលរដ្ឋ ទាក់ទិនការផ្សព្វផ្សាយគោលនយោបាយនេះ ជាសញ្ញាណមិនល្អមួយសម្រាប់ការកែទម្រង់អភិបាលកិច្ចនៅតាមឃុំសង្កាត់។
គណបក្សនយោបាយខ្លះដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់ការគាំទ្រការដាក់ចេញវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសហគមន៍ ដោយមិនមានការព្រួយបារម្ភអំពីការបាត់បង់សំឡេងឆ្នោតសម្រាប់ថ្ងៃបោះឆ្នោតផ្លូវការនាដើមខែមិថុនាខាងមុខនោះ។
លោកត្រូវបានប្រធានមន្ទីរកសិកម្មខេត្ត បង្ខំឱ្យលាលែងពីតំណែងជាប្រធានសហគមន៍ ប្រសិនបើចង់ឈរឈ្មោះជាបេក្ខភាពមេឃុំ សម្រាប់គណបក្សនយោបាយក្នុងការបោះឆ្នោតនាខែមិថុនាខាងមុខនេះ។
តំណាងគណបក្សទាំងនោះ បានប្តេជ្ញាចិត្តថានឹងរៀបចំគោលនយោបាយ និងដីកាទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់សហគ្រិននារីវ័យក្មេងនៅតាមសហគមន៍ នៅពេលគណបក្សទាំងនោះជាប់ឆ្នោតជាមេឃុំ។
គណបក្សមួយចំនួនបង្ហាញការមិនពេញចិត្តនឹងបរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងពេលបីថ្ងៃដំបូងនេះ បើធៀបនឹងយុទ្ធការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះជាតិទទួលបានអាសនៈជាង៥០០០។
គណបក្សនយោបាយមួយចំនួនបានចាប់ផ្តើមហែក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួនកាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ដែលជាថ្ងៃទី១នៃការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
ពលរដ្ឋខ្លះក្នុងទីក្រុងភ្នំពេញនិយាយថា ពួកគេចង់ឱ្យចៅសង្កាត់ ឬក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតកសាងហេដ្ឋារចនាផ្លូវថ្នល់រឹងមំានិងមានប្រឡាយបង្ហូរទឹកដែលអាចឱ្យពួកគេចៀសផុតពីការជន់លិចដោយសារទឹកភ្លៀង និងបញ្ហាៗផ្សេងៗទៀត ពាក់ព័ន្ធសនិ្តសុខ និងសុវត្ថិភាពឃុំសង្កាត់។
នៅក្នុងសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ បេក្ខភាពឈរឈ្មោះមេឃុំចៅសង្កាត់របស់បក្សប្រឆាំងមួយនេះ មានការជឿជាក់ទោះបីពួកគេអះអាងថា សកម្មភាពនយោបាយរបស់ពួកគេស្ថិតក្រោមការគំរាមកំហែង ឬបំភិតបំភ័យយ៉ាងណាក្តី។
មន្ត្រីរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិក ៤ រូប ដែលបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ថា កម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរហើយ។
សកម្មភាពដ៏កម្រ ដែលគេឃើញស្បែកជើងម្ខាងហោះសំដៅទៅនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានកូនប្រុសពៅលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបថ្កោលទោសយ៉ាងដាច់អហង្ការ។
គណបក្សខ្លះថា ការជូនដំណឹង៣ថ្ងៃមុនការបើកយុទ្ធនាការឃោសនាមិនគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន ខណៈគណបក្សខ្លះថាមិនមានបញ្ហាអ្វីនោះទេ ដោយយល់ស្របតាមនីតិវិធី និងគោរពតាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប)។
ព័ត៌មានផ្សេងទៀត