លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចប្រាប់វីអូអេនៅថ្ងៃចន្ទថា សមាជិក ESEA នឹងទៅផ្សព្វផ្សាយកៀរគរការគាំទ្រពលរដ្ឋរស់នៅក្រៅប្រទេសក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធបក្ស និងកៀរគរ«សមានចិត្ត» អ្នកក្រៅប្រទេសឱ្យយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្បាស់។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនបរទេសជាង ៦០នាក់ ក្នុងប្រត្តិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការបង្ខាំងមនុស្សនៅកម្ពុជា នាពេលកន្លងមកនេះ។
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿងប់លើអ្វីមួយខ្លាំងពេក ឬរហូតដល់ការបែកបាក់គ្រួសារ។ លោកថ្លែងបែបនេះទៅលើការឃោសនាបែបជំនឿរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍ស្តីពីការគំរាមកំហែង ការលាបពណ៌នយោបាយ ការរឹតត្បិតសិទ្ធិសេរីភាពលើស្រ្តីរស់នៅក្នុងសហគមន៍ក្រីក្រ។ អាជ្ញាធរបានច្រានចោលរបាយការណ៍នេះថា មិនមានមូលដ្ឋានច្បាស់លាស់។
អ្នកជំនាញកិច្ចការបោះឆ្នោត និងគណបក្សនយោបាយមួយចំនួនជំរុញឱ្យបង្កលក្ខណៈងាយស្រួលក្នុងដំណើរការចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋជាង១លាននាក់ដែលមិនទាន់ចុះឈ្មោះ។
បើតាមលោក ហង្ស ពុទ្ធា ស្ថាប័នរៀបចំការបោះឆ្នោត នឹងត្រូវការមន្ត្រីរៀបចំការបោះឆ្នោតរយៈពេលខ្លី និងវែងចំនួនប្រមាណ ៣.០០០ ពាន់នាក់ ព្រោះក្នុងមួយការិយាល័យ នឹងដាក់មន្ត្រីចំនួន ៦ នាក់។
លោក ទៀ បាញ់ ថ្លែងថា ជំនួយនេះគឺកម្ពុជាបានស្នើសុំទៅភាគីចិនដើម្បីឱ្យជួយសម្រួលបន្ទុក នៅពេលកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅចុងឆ្នាំ២០២២នេះ ដែលត្រូវការសម្ភារៈទាំងនោះមកប្រើប្រាស់។
ប្រជាពលរដ្ឋរាប់ពាន់ដែលមានជំនឿលើពាក្យសម្តីរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានសម្រុកទៅភ្នំគូលែន ក្នុងខេត្តសៀមរាប ដោយសារលោកលើកឡើងអំពីទឹកជំនន់នឹងលិចពិភពលោក។
ជនជាតិចិន ថៃ និងម៉ាឡេស៊ី ប្រមាណ ៧០ នាក់ ត្រូវបានជួយសង្គ្រោះពីការបង្ខាំងទុកក្នុងអគារ និងបង្ខំឱ្យធ្វើការជាង ១០ ម៉ោងក្នុងមួយថ្ងៃ នៅខេត្តព្រះសីហនុ បន្ទាប់ពីពួកគេទាំងនោះបានចាញ់បោកមេខ្យល់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ដោយជឿតាមការសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់។
លោក ជូង ជូងី បញ្ជាក់ថាការឃុំខ្លួនកញ្ញា សេង ធារី គឺខុសច្បាប់ ពីព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរនៅឡើយ ហើយកូនក្តីបានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
នៅសល់ប្រមាណ៣ខែទៀត បម្រាមដែលបិទសិទ្ធិនយោបាយរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាង១០០នាក់នឹងផុតកំណត់ ប៉ុន្តែពួកគេមួយចំនួននៅបន្តជាប់បណ្តឹងរបស់តុលាការដដែល ដែលជាការរឹតត្បិតសកម្មភាពនយោបាយរបស់ពួកគេនៅពេលខាងមុខ។
លោក ហ៊ុន សែន ថា៖ «អ៊ីចឹងសង្គ្រាមផ្ទៃក្នុងវាមិនផ្ទុះ? [ឡើង] ដែលម៉ែអាណាឱ្យហ្អែងរឹប! ទី២ ត្រៀមវាយយកទឹកដី ដែលបានបាត់បង់។ អ៊ីចឹងសង្រ្គាមនៅកម្ពុជាជាមួយវៀតណាម ឬជាមួយថៃចៀសមិនរួចទេ»។
ក្រុមយុវជននិងសកម្មជនសង្គមទាំងនោះចាត់ទុកថា ការមិនទម្លាក់ចោលបទចោទប្រកាន់លើពួកគេជារឿងអយុត្តិធម៌។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Edward Markey បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងអ្នកទោសនយោបាយ និងត្រូវបញ្ឈប់ការបង្ក្រាបទៅលើបក្សប្រឆាំង ដោយត្រូវអនុញ្ញាតមកវិញនូវសេរីភាពនៃការសម្តែងមតិ និងសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មានវីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀត បានចុះទៅរាយការណ៍ព័ត៌មាន និងពិនិត្យមើលស្ថានភាពដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយព្រៃ ហើយបានប្រឈមនឹងកម្លាំងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។
សភាកម្ពុជាបានបញ្ជាក់អំពីសំណុំរឿងសកម្មជននយោបាយ ដោយប្រាប់ទៅប្រតិភូសភាអាមេរិកថា សមត្ថកិច្ចរបស់តុលាការមិនបានបំពានលើសិទ្ធិនយោបាយ និងការបញ្ចេញមតិទេ តែនេះជាការអនុវត្តច្បាប់។
ក្រោយចូលជួបសកម្មជន លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានថា អ្នកជាប់ឃុំទាំងនោះមិនមានឆន្ទៈ ឬបំណងធ្វើអ្វីឱ្យគ្រោះថ្នាក់ដល់ប្រទេសជាតិនោះទេ ហើយពួកគេគ្រាន់តែចង់ឃើញកម្ពុជាជាប្រទេសមួយដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ត្រូវបានឃាត់ខ្លួន ក្រោយអង្គភាពរកឃើញថា មានកំហុសក្នុងការបង្ក្រាបបទល្មើសល្បែងអនឡាញ ដែលបណ្តាលឱ្យអនុប្រធានភូមិម្នាក់ស្លាប់ កាលពីសប្តាហ៍មុន ដោយគ្រួសារអះអាងថា ជនរងគ្រោះត្រូវបានក្រៀកកពីក្រោយខ្លាំងពេក។
សកម្មជនសិទ្ធិមនុស្សមួយចំនួននិយាយថា សេរីភាពអ្នកទាំងនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនៃបរិយាកាសសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
ព័ត៌មានផ្សេងទៀត