លោក ជួង ជូងី មេធាវីក្តីតំណាងឱ្យលោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកនឹងពិភាក្សាជាមួយកូនក្តីទាក់ទងនឹងនីតិវិធីបន្តបន្ទាប់ទៀត។
លោក ផែង ហេង បានកត់សម្គាល់ថា ក្នុងសវនាការលើកទី៥១នេះមិនមានអ្វីវិវឌ្ឍទៅមុខទេ តែបែរជាមានការនិយាយឌឺដង លើលោក កឹម សុខា ដូចជាថា វាសនារបស់លោកកឹម សុខាត្រូវបានតម្រូវឱ្យមកឈរក្នុងក្រចកសេះជាដើម។
ក្រុមសហជីពជាង ២០ ស្ថាប័ន ទាមទារឱ្យក្រសួងការងារបញ្ឈប់ការលាប ពណ៌ និងការចោទប្រកាន់លើសហជីព ពាក់ព័ន្ធនឹងកូដកម្មប្រឆាំងនឹងក្រុមហ៊ុន ណាហ្គាវើលដ៍ បន្ទាប់ពីក្រសួងការងារបានព្រមានចាត់វិធានការច្បាប់លើមេដឹកនាំសហជីពម្នាក់។
នៅក្រោយការប្រកាសរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់នោះមក លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា មានភាពសកម្មទាំងក្នុងកិច្ចការសង្គម និងនយោបាយក្នុងស្រុក និងការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដូចតួយ៉ាងការបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីជាដើម។
កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានចេញសារប្រញាប់មួយប្រាប់សាធារណជនថា គម្រោងការអភិវឌ្ឍនានានៅតំបន់ភ្នំតាម៉ៅ ត្រូវតែបញ្ឈប់ ហើយក្រុមហ៊ុនឯកជនដែលបានឈូសឆាយដីព្រៃត្រូវដាំដើមឈើឡើងវិញ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងក្នុងន័យដើមថា៖«រដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយ ដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី»។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន ២៣នាក់បានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬញុះញង់ ដែលផ្តើមចេញពីលទ្ធផលនៃការងាររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌូណេស៊ីជាង៦០នាក់ ទាក់ទងការចាញ់បោកតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជាផងដែរ។
ពលរដ្ឋទាំងនោះចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ពួកគេ ដោយពួកគេអះអាងថា មិនបានធ្វើសកម្មភាពដូចការចោទប្រកាន់ឡើយ និងគ្រាន់តែទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីតែប៉ុណ្ណោះ។
កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ការទាមទារនេះ កើតឡើងក្រោយសមាគមអាដហុកប្រចាំក្រុងព្រៃវែងបានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី២៦ ខែកក្កដា ប៉ុន្តែមន្ត្រីនគរបាលប៉ុស្តិ៍កំពង់លាវម្នាក់ បានចុះទៅសួរនាំអ្នកសម្របសម្រួលរបស់សមាគម អំពីច្បាប់អនុញ្ញាតបើកវគ្គបណ្តុះបណ្តាលនេះ។
គណបក្សឆន្ទៈខ្មែរយល់ថា គណបក្សភ្លើងទៀនដែលទទួលបានសំឡេងគាំទ្រច្រើនពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានគុណសម្បត្តិនាំមុខផ្តួចផ្តើមដឹកនាំការពិភាក្សាអំពីការរួបរួមរវាងគណបក្សនយោបាយនេះ ដើម្បីឱ្យសម្រេចមុនដំណាច់ឆ្នាំ២០២២នេះ។
គណបក្សប្រឆាំងមួយចំនួនបានបង្ហាញការគាំទ្រការចងសម្ពន្ធភាពជាមួយគ្នា ដើម្បីជាកម្លាំងរួមគ្នា ក្នុងការបង្កើនសំឡេងជំទាស់ក្នុងសភានៅឆ្នាំ២០២៣ ដែលពួកគេអះអាងថាដើម្បីទប់ទល់ឥទ្ធិពលរបស់គណបក្សកាន់អំណាច។
លោក កែវ សុមុនី បានបម្រើការជាមន្ត្រីរាជការអស់រយៈពេល២៧ឆ្នាំមកហើយ។ លោកយល់ថាហេតុផលចម្បងនៅពីក្រោយការបញ្ឈប់លោកពីក្របខណ្ឌ គឺការឈរឈ្មោះរបស់លោកឱ្យគណបក្សភ្លើងទៀន។
កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថាន៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
តំណាងគណបក្សទាំងនោះចាត់ទុកការធ្វើវិសោធនកម្មថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ដោយបន្ថយសិទ្ធិអំណាចតំណាងរាស្ត្រ និងបំបាត់សំឡេងគណបក្សដែលមានអាសនៈភាគតិចក្នុងសភា។
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែន(CAM-PAINT) និងជាអ្នកដែលបង្រៀនអំពីការធ្វើជំនួញ ត្រូវបានតុលាការឱ្យចូលបំភ្លឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងពាក្យបណ្តឹងដែលប្តឹងចំនួន៥បទចោទ។
មាត្រាដែលត្រូវធ្វើវិសោធនកម្មចុងក្រោយនេះ រួមមានមាត្រា ១៩ ថ្មី(មួយ) មាត្រា ៨៩ មាត្រា ៩៨ (ថ្មី) មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី(មួយ) និងមាត្រា ១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីព្រាងដែលត្រូវបានបង្ហាញដោយក្រសួងយុត្តិធម៌។
នៅក្នុងប្រតិបត្តិការចុះបង្រ្កាបប៉ុន្មានថ្ងៃជាប់គ្នា ក្នុងទីតាំងផ្សេងៗគ្នា អាជ្ញាធរគ្រឿងញៀនរឹបអូសបានសារធាតុញៀនជាង១តោន៨០០គីឡូក្រាម និងសារធាតុគីមីផ្សំ សរុបជាង២៧០តោន ដោយចាប់បានជនសង្ស័យជាជនជាតិចិន១១នាក់ ដែលពួកគេជាបណ្តាញនឹងគ្នា។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
ជនរងគ្រោះនៅប្រទេសថៃបានខាតបង់លុយរាប់រយលានបាតក្នុងទម្រង់បោកបញ្ឆោតតាមប្រព័ន្ធទូរស័ព្ទ ការវិនិយោគ និងការលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
ព័ត៌មានផ្សេងទៀត