លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាអតីតអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាប្រកាសថាបានដាក់ពាក្យធ្វើជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងប្រាប់ VOAនៅថ្ងៃអង្គារនេះថាការចាក់វ៉ាក់សាំងត្រូវឈរលើមូលដ្ឋានស្មើភាព និងដោយមិនមានការរើសអើងនិន្នាការនយោបាយជាដើម។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងប្រាប់VOAថាការមកដល់នៃវីរុសជំងឺកូវីដ១៩បំប្លែងប្រភេទថ្មី ជាការព្រួយបារម្ភមួយចំពោះលទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ និងអាចបង្កជាការប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានបង្គាប់ឲ្យមានការរុះរើឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់នៅតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែសង្គមស៊ីវិលអំពាវនាវឲ្យមានដំណោះស្រាយសមស្របមួយសម្រាប់ប្រជាពលរដ្ឋទាំងនោះ។
ការអំពាវនាវនិងជំរុញនេះ ធ្វើឡើងអំឡុងពេលអ្នកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ ដោយអ្នកស្រីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសកម្ពុជា មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន។
មន្ត្រីនិងអាជ្ញាធរមូលដ្ឋានកំពុងចាត់ចំណាត់ការបង្ការការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារ ខណៈករណីឆ្លងបន្តកើនឡើងដល់រាប់រយករណីនិងមានករណីស្លាប់ម្នាក់ដោយសារកូវីដ១៩ក្នុងពន្ធនាគារនៅខេត្តកំពង់ស្ពឺ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានលើកឡើងពីការកង្វះខាតឆន្ទៈពីអ្នកធ្វើគោលនយោបាយ និងការការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា ត្រូវតែមានការផ្តល់ព័ត៌មានពេញលេញពាក់ព័ន្ធស្ថានភាពរបស់អ្នកជំងឺកូវីដ១៩ ដល់ក្រុមគ្រួសាររបស់ពួកគេ។
លោក មាស នី អ្នកវិភាគសង្គម និងនយោបាយ បានថ្លែងប្រាប់VOAថារឿងសំខាន់គឺអាស្រ័យលើការសម្រេចរបស់គណបក្សសង្គ្រោះជាតិថាត្រូវរង់ចាំ ឬចូលរួមក្នុងបរិបទនយោបាយថ្មីក្នុងទម្រង់ ឬមធ្យោបាយណាមួយ នៅពេលអនាគតខាងមុខ។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ២នាក់ ដែលក្នុងនោះមានលោក ប៉ុល ហំម ជាអតីតអនុប្រធានគណបក្សប្រឆាំងផងដែរ ត្រូវបានមើលឃើញថាដើម្បីឲ្យពួកគេទទួលបាននូវឱកាសក្នុងការចូលរួមប្រជែងការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយ។
លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញកសិកម្មនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិយាយថាវៀតណាមមិនដាំស្វាយចន្ទីដោយសារដំណាំនេះទទួលបានចំណូលទាប តែប្រទេសនោះផ្តោតលើការកែច្នៃនិងនាំចេញវិញ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការបន្ធូរបន្ថយការបិទខ្ទប់ នឹងអាចជាការសម្រួលមួយដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា បើសិនជាមិនមានការកំណត់ឲ្យបានត្រឹមត្រូវទេនោះ វាអាចបង្កជាហានិភ័យនៃការផ្ទុះការឆ្លងជំងឺកូវីដ១៩ ជាថ្មីទៀត។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលស្គាល់កិច្ចប្រឹងប្រែងផ្តល់វ៉ាក់សាំងនិងការស្វែងរកវ៉ាក់សាំងផ្តល់ជូនពលរដ្ឋពីសំណាក់រដ្ឋាភិបាល ប៉ុន្តែលោកស្រីថាការរៀបចំក្នុងការចាក់វ៉ាក់សាំងមិនបានរៀបរយអាចបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ផងដែរ។
លោក មាស នី ចាត់ទុកថាកិច្ចប្រែងប្រែងរបស់រដ្ឋាភិបាលក្នុងការការបិទខ្ទប់ទីក្រុង ដើម្បីផ្តាច់ការឆ្លងជំងឺកូវីដ១៩ មិនទាន់ទទួលបានជោគជ័យនោះទេ ស្របពេលដែលការបិទខ្ទប់បានបង្កផលប៉ះពាល់មកលើជីវភាពរបស់ពលរដ្ឋ ហើយចំនួនករណីឆ្លងនៅបន្តកើនឡើង។
ការចាប់ខ្លួនបុរសទាំង៣នាក់នោះ ធ្វើឡើងនៅទីតាំងផ្សេងគ្នា គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងកំពង់ស្ពឺ។
រហូតមកដល់ថ្ងៃទី១៣ ខែមេសានេះ លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយទី១៥ហើយ ដែលទទួលបាននីតិសម្បទាដើម្បីធ្វើនយោបាយឡើងវិញ។
តំណាងអង្គការសង្គមស៊ីវិលគាំទ្រយន្តការចាក់វ៉ាក់សាំងក្រោមរូបភាពស្ម័គ្រចិត្ត ហើយជំរុញឲ្យមានការផ្តល់ព័ត៌មាននិងទំនុកចិត្តពេញលេញមកលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
រដ្ឋបាលខេត្តមួយចំនួនបានចេញសេចក្តីប្រកាសអំពីវិធានការរបស់ខ្លួន ក្នុងការរឹតបន្តឹងសកម្មភាពអាជីវកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជាបានទិញក្នុងតម្លៃសរុប១៥លានដុល្លារអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យមានការបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង មួយរយៈពេលខ្លី ដោយលោកសង្កេតឃើញថាការចម្លងជំងឺកូវីដនៅបន្តកើតមាន ហើយកន្លែងនិងពិធីជួបជុំផ្សេងៗត្រូវបានរៀបចំធ្វើឡើងដោយលួចលាក់ផងដែរ។
ព័ត៌មានផ្សេងទៀត