លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានសង្ឃដីកាថា ប្រសិនបើអំឡុងពេលនៅភាពជាព្រះសង្ឃ បុគ្គលរូបនោះប្រឈមនឹងការកោះហៅពីសមត្ថកិច្ចឬតុលាការ គឺបុគ្គលនោះត្រូវប្រឈមនឹងច្បាប់របស់ប្រទេស គឺត្រូវផ្សឹកដើម្បីនាំខ្លួន។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថាប្រសិនបើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាមិនមានភាពស្រាកស្រាន្តនោះទេ រដ្ឋាភិបាលគួរតែមានចំណាត់ការតឹងរ៉ឹងជាងនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ជាពិសេសនៅក្នុងចំណោមកម្មករ។
លោក មាស នី អ្នកវិភាគនយោបាយនិងសង្គម មានប្រសាសន៍ថាការរៃអង្គាសប្រាក់ដើម្បីបុព្វហេតុណាមួយ ជារឿងធម្មតា ប៉ុន្តែសំខាន់គឺការប្រើប្រាស់ថវិកាទាំងនោះឲ្យចំទិសដៅ និងមានតម្លាភាព។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ថា ក្រុមប្រជាពលរដ្ឋអាទិភាពទូទៅ មានជាង ១ សែន ៩ ម៉ឺននាក់ ដែលបានទៅចាក់វ៉ាក់សាំងរួចហើយ។ ចំណែកក្រុមកម្លាំងកងទ័ពដែលជាក្រុមអាទិភាពដែរ មានប្រមាណ ៩ ម៉ឺន ៩ ពាន់នាក់ ក៏បានទៅចាក់វ៉ាក់សាំងហើយដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់VOAថាវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩រួចស្រាប់ទៅហើយ នឹងកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ពីព្រោះតែការបាត់បង់ការងារ និងការថយចុះចំនួនភ្ញៀវទេសចរ។
ទោះប្រឈមការរិះគន់មួយចំនួន អតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថាបក្សនយោបាយថ្មីនេះមិនមែនជា «សួនលម្អប្រជាធិបតេយ្យ» សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុដ លោក ស៊ឹង សែនករុណា លើកឡើងថាលោកពិបាកសន្និដ្ឋានថាតើការប្រើប្រាស់កម្លាំងរបស់សមត្ថកិច្ចសមាមាត្រទៅនឹងក្រុមជនសង្ស័យជាឧក្រិដ្ឋជន រហូតដល់មានការបាញ់សម្លាប់ទាំងអស់ឬទេ។
ស្របពេលដែលកម្ពុជាកំពុងរង់ចាំបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងត្រៀមចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានសាទរនឹងវ៉ាក់សាំងនេះ ប៉ុន្តែពួកគេបានបង្ហាញក្តីបារម្ភពីប្រភព និងប្រសិទ្ធភាពវ៉ាក់សាំង។
ខណៈពេលសហរដ្ឋអាមេរិកត្រៀមដំណើរការចូលកាន់តំណែងសម្រាប់ប្រធានាធិបតីថ្មី ក្រុមអ្នកវិភាគយល់ឃើញថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) នឹងជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ លំហនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ការព្រួយបារម្ភរបស់ពួកគេមានដូចជា ការសិក្សាពីចម្ងាយមិនបានល្អ ការលំបាកនៅក្នុងការទាក់ទងទៅគ្រូបង្រៀនផ្ទាល់ ការឆ្លើយតបយឺតយ៉ាវពីគ្រឹះស្ថានសិក្សា ឬគ្រូបង្រៀន និងកង្វះខាតសម្ភារៈបច្ចេកទេសសម្រាប់គ្រូបង្រៀននៅតាមខេត្តជាដើម។
មន្រ្តីពាក់ព័ន្ធអះអាងថា កម្មកររាប់ពាន់នាក់នឹងត្រូវពិនិត្យសុខភាពរករោគសញ្ញានៃវីរុសកូរ៉ូណា ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុននឹងអាចចូលធ្វើការនៅរោងចក្រវិញ។
អាជីវករលក់គ្រឿងតុបតែងលម្អ និងគ្រឿងសំណែននៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះកំពុងប្រឈមនឹងការបាត់បង់ចំណូល ដោយសារចំនួនអតិថិជនបានថយចុះ ស្របពេលកម្ពុជាកំពុងទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។
ខណៈពេលកម្ពុជាកំពុងប្រឈមនឹងកំណើនអ្នកឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ វត្តអារាមនៅកម្ពុជាមានការធ្វើពិធីសូត្រមន្ត ដើម្បីជំរុញស្មារតី ក៏ដូចជា រំសាយការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋ។
ពុទ្ធសាសនិកនៅកម្ពុជាមួយចំនួនងាកទៅរកការទូន្មានផ្នែកផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា ស្របពេលពួកគេ មានការព្រួយបារម្ភ និងភាពមិនស្ងប់ក្នុងចិត្ត ខណៈរោគរាតត្បាតកូវីដ១៩ បានបន្តឆ្លងចូលមកដល់ប្រទេសកម្ពុជាជាច្រើនករណី។
នៅក្នុងវិស័យព្រះពុទ្ធសាសនាវិញ ព្រះសង្ឃរាប់ម៉ឺនអង្គនៅទូទាំងប្រទេសនឹងត្រៀមព្រះកាយដើម្បីទូងស្គរនៅដើមសប្តាហ៍ក្រោយ ក្នុងជំនឿមួយដែលយល់ថា នឹងបញ្ចៀសវីរុសកូរ៉ូណា
ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា រដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានមួយចំនួនបានចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលប្រទេសរបស់គេ រួមមានពលរដ្ឋកម្ពុជា ត្រូវបញ្ជាក់សុខភាព
រោងចក្រសហគ្រាសជិត២០០អាចខ្វះវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មដែលធ្វើឲ្យកម្មករជាង១៦ម៉ឺននាក់ប្រឈមនឹងការបាត់បង់ការងារកាលដើមខែមីនានេះ។ ការប៉ះពាល់ការងារកម្មករក៏នាំឲ្យប៉ះពាល់ដល់ជីវភាព អាជីវករដែលលក់របស់របរឲ្យអ្នកទាំងនោះផងដែរ។
ខណៈមានការផ្ទុះមេរោគកូរ៉ូណាវីរុសថ្មីនៅប្រទេសចិន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាព្រួយបារម្ភពីកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមពីចិនសម្រាប់វិស័យវាយនភណ្ឌនៅកម្ពុជា។
ការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនទាន់មានករណីជំងឺរលាកសួតនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែក្រសួងកំពុងតាមដានជំងឺប្រភេទនេះ ដោយក្រុងវូហានប្រទេសចិន បានរាយការណ៍ថា មានអ្នកកើតជំងឺរលាកសួតនេះ សរុបចំនួន៥៩នាក់មកត្រឹមថ្ងៃទី៥ ខែមករា។
ព័ត៌មានផ្សេងទៀត