លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
បេក្ខជនមួយរូបដែលបានដាក់ពាក្យស្នើសុំអន្តរាគមន៍ បានប្រាប់ VOA ថា លោកមិនអាចទទួលយកការបកស្រាយពីគណៈកម្មការនាយករៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមបានទេ ដោយសារតែការលាក់លៀមមិនបង្ហាញពិន្ទុ និងចំណាត់ថ្នាក់របស់បេក្ខជនជាសាធារណៈ។
ការអធិប្បាយរបស់លោក ហ៊ុន សែន កើតមានឡើង នៅពេលដែលអ្នកវិភាគនយោបាយកម្ពុជាកត់សម្គាល់ឃើញថា កម្ពុជាកាន់តែស្និទ្ធនឹងប្រទេសចិន ដែលបានបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលទីក្រុងហាណូយ។
កន្លងទៅ រដ្ឋាភិបាលរបស់ចិនក៏បានសរសើរកម្ពុជាចំពោះវិធានការប្រឆាំងល្បែងអនឡាញនេះផងដែរ។
ការអនុគ្រោះពន្ធពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គាំទ្រឲ្យមានកំណើននេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ខ្លួនកំពុងស្នើសុំខ្ចីប្រាក់ពីធនាគារជនបទដើម្បីត្រៀមទប់ទល់នឹងកង្វះខាតហិរញ្ញប្បទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។
ទិវាសិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះនឹងលែងត្រូវបានប្រារព្ធជាថ្ងៃឈប់សម្រាកផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ ស្របពេលស្ថានភាពសិទ្ធិមនុស្សមិនទាន់មានការវិវត្តទៅមុខដោយវិជ្ជមាននៅឡើយទេ។
គិតមកត្រឹមបីត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើង ដោយអ្នកទេសចរចិនមានកំណើនច្រើនជាងគេ ស្របពេលអ្នកទេសចរមកពីតំបន់អឺរ៉ុបមានការថយចុះ។
ប្រជាពលរដ្ឋបង្ហាញការយល់ឃើញខុសគ្នាពីការចូលរួមនៅក្នុងពិធីបុណ្យអុំទូក នៅខណៈពេលប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ដែលនាំឲ្យមានការចាប់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំង ការដាក់កម្លាំងតាមព្រំដែន និងភាពតានតឹងផ្នែកនយោបាយ។
មន្ត្រីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាបារម្ភថាការចាប់ខ្លួនអ្នកនយោបាយប្រឆាំងនឹងមានជាបន្តទៀតក្នុងពេលខាងមុខនេះ។
សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មួយរូប បានដាក់សំណើផ្លូវការមួយនៅថ្ងៃនេះ សុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺអំពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា វៀតណាម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគំរាមប្រើកម្លាំងកងទ័ពដើម្បីបង្ក្រាបការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី នៅខែក្រោយនេះ។ អ្នកវិភាគគិតថា ការប្រើប្រាស់វិធានការបង្ក្រាបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសវៀតណាមនៅថ្ងៃសុក្រស្អែកនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ តែ អ្នកឃ្លាំមើលបញ្ហាព្រំដែនស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញមុននឹងសម្រេចទទួលស្គាល់ការបោះបង្គោលនេះជាផ្លូវការ។
ព្រះរាជសាររបស់ព្រះមហាក្សត្រទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គឺការបង្ហាញពីសុឆន្ទៈនៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសចិន ក្នុងគោលដៅអភិវឌ្ឍន៍រួមគ្នាមួយ។
លោកស្រី រ៉ូណា ស្មីត បានផ្តល់យោបល់ឲ្យកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មីមួយ ក្រោយពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលអះអាងថា យោបល់នេះមិនអាចអនុវត្តទៅរួចនោះទេ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈដែលលោកស្រី រ៉ូណា ស្មីត បានលើកពីកង្វល់អំពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅក្នុងប្រទេសកម្ពុជា រួមទាំងកង្វល់អំពីការរារាំងគណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
រដ្ឋធម្មនុញ្ញចែងថា កម្ពុជាត្រូវប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបែងចែកអំណាចច្បាស់លាស់រវាងអំណាចនិតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ហើយរដ្ឋធម្មនុញ្ញក៏មានចែងពីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។
ព័ត៌មានផ្សេងទៀត