លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា គឺជាសញ្ញាវិជ្ជមាននៃកិច្ចសហការរវាងប្រទេសទាំងពីរ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជានឹងត្រូវបានពង្រឹងបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសើរទំនាក់ទំនងកម្ពុជានិងចិន ខណះដែលអ្នកវិភាគនយោបាយរំលឹកថាទំនាក់ទំនងជិតស្និទ្ធនេះអាចប៉ះពាល់ដល់គោលនយោបាយអព្យាក្រឹត្យភាពរបស់កម្ពុជាជាមួយបណ្តាប្រទេសលោកខាងលិច។
ការអំពាវនាវធ្វើឡើងខណៈដែលបណ្តុំសមាជិកសភាអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រកឃើញថា ការចាប់ខ្លួនសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានកើនដល់ប្រាំបីនាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបារម្ភថា រដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់លេសព័ត៌មានក្លែងក្លាយជាអាវុធដើម្បីបំបិទសំឡេងអ្នករិះគន់។
លោក Austin Gelber អ្នកស្ម័គ្រចិត្ត Peace Corps មួយរូប ដែលទើបនឹងធ្វើសច្ចាប្រណិធាន បានប្រាប់ VOA ថា លោកមានអារម្មណ៍សប្បាយរីករាយ ដោយសារតែមានការទទួលស្វាគមន៍ពីសំណាក់សហគមន៍ និងរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ថ្មីមួយស្តីពីស្ថាប័នសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលដែលសមាជិកសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
វិទ្យាល័យទួលស្លែងដែលធ្លាប់ជាថ្នាលបណ្តុះវិជ្ជាដ៏ធំមួយក្នុងក្រុងភ្នំពេញក្នុងមុនសម័យខ្មែរក្រហមបានឆ្លងកាត់យុគខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ វិទ្យាល័យនេះបានក្លាយជាគុកសម្រាប់ធ្វើទារុណកម្មជម្រិតទារយកចម្លើយយ៉ាងឃោរឃៅរបស់ពួកខ្មែរក្រហម។
ពិព័រណ៌មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ «៤០ឆ្នាំ៖ ការចង់ចាំជនរងគ្រោះ ស-២១» ត្រូវបានធ្វើឡើងនៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា កន្លងទៅនេះ។ ពិព័រណ៍នេះនឹងត្រូវបើកឲ្យសារធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមនេះធ្វើឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងការរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងពេលនេះសំណង់ចាស់ៗមួយចំនួនក្នុងរូបថតរបស់លោក ត្រូវជំនួសវិញដោយអគារធំៗ ហើយភាគច្រើនសម្រាប់ហេតុផលពាណិជ្ជកម្ម។
ពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាទាំងក្នុងវ័យក្មេង និងវ័យចំណាស់ឲ្យទទួលបានចំណេះដឹងបន្ថែមពីរចនាបថស្ថាបត្យកម្មកាលពីពេលអតីតកាលនៅប្រទេសកម្ពុជា។
គណបក្សសង្រ្គោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួនអតីតសកម្មជននយោបាយរបស់ខ្លួនភ្លាមៗនៅថ្ងៃដដែលនោះដែរ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីដើមឆ្នាំ២០១៩មក។ ខេត្តចំនួនប្រាំបានរងការវាយប្រហារដោយជំងឺឆ្លងនេះ។ ជ្រូកប្រមាណ៣០០០ក្បាលបានងាប់។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួនភ័យខ្លាចក្នុងការបរិភោគសាច់ជ្រូក។
លោក ខេន លូ បញ្ជាក់ថា ក្នុងករណីដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ភាគីរោងចក្រកាត់ដេរនឹងមានលទ្ធភាពតិចតួចប៉ុណ្ណោះក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់កម្មកររោងចក្រ។
ក្រុមហ៊ុន Metfone គ្រោងនឹងធ្វើការសាកល្បងប្រព័ន្ធបណ្តាញបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ ឬ 5G ដែលជាប្រភេទអ៊ីនធឺណែតជំនាន់ថ្មីនិងមានល្បឿនលឿន។ មន្ត្រីរដ្ឋាភិបាលនិងអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនថា ប្រព័ន្ធអ៊ីនធឺណែតថ្មីនេះមានផលប្រយោជន៍ច្រើនក្នុងវិស័យសេដ្ឋកិច្ច។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ត្រូវបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ»។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
ពានរង្វាន់ថ្នាក់ជាតិថាមពលពិភពលោកជា ពានរង្វាន់ទីបួនដែលបណ្តាញសហគមន៍ព្រៃឡង់ទទួលបាន ហើយពានរង្វាន់នេះត្រូវបានចាត់ទុកស្មើនឹង «ពានរង្វាន់ណូបែលផ្នែកបរិស្ថាន»។
អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថាគ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះទេ។
នាពេលបច្ចុប្បន្ន គម្រោងទ្រទ្រង់ប្រាសាទបាក់ខែងកំពុងស្ថិតនៅក្នុងដំណាក់កាលទី ០៥ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧។ នៅក្នុងដំណាក់កាលទី០៥ គម្រោងនេះទទួលបានថវិកាចំនួន ៣ សែន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត