លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
ស្របពេលទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរំកិលទៅមុខ និងខណៈដែលចិនកំពុងតែផ្តោតការវិនិយោគនិងជំនួយផ្សេងៗមកដល់កម្ពុជា សំណួរនានាត្រូវបានចោទពាក់ព័ន្ធនឹងផលវិបាកនៃការវិវត្តនេះទៅលើដំណើរការរបស់សមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា«អាស៊ាន»។
មន្ត្រីអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកពីកង្វល់ជាថ្មីម្តងទៀតចំពោះការតាមយាយីលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ រហូតមកទល់ពេលនេះ សកម្មជននយោបាយអតីតបក្សប្រឆាំងជាង១០០នាក់ហើយត្រូវកោះហៅនិងត្រូវចាប់ឃុំឃាំង។
ក្នុងចំណោមសកម្មជននយោបាយទាំង៦នាក់នេះ មានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតនៅសង្កាត់អូរចារ យ៉ាងសកម្មមួយរូបនៅខេត្តបាត់ដំបង។
អ្នករៀបរៀងសៀវភៅមួយក្បាលក្រោមចំណងជើងថា «អំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តពិភពលោក» បានបង្កប់ប្រវត្តិសាស្រ្តកម្ពុជាអំឡុងពេលរបបខ្មែរក្រហមនៅក្នុងសៀវភៅនេះ។
ដំណើរទស្សនកិច្ចដែលដឹកនាំដោយលោក ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលមានការប្រឈមពាក្យសម្តីដាក់គ្នានៅលើបណ្តាញសង្គមនាពេលថ្មីៗនេះរវាងស្ថានទូតអាមេរិកនិងចិននៅកម្ពុជាស្តីពីគម្លាតពាណិជ្ជកម្មរវាងកម្ពុជា-ចិននិង កម្ពុជា-អាមេរិក។
តាមរបាយការណ៍ អត្រាជំងឺគ្រុនចាញ់ប្រទេសកម្ពុជាមកទល់ឆ្នាំ ២០១៨ បានថយចុះ៨៥ភាគរយ ដោយធ្លាក់ចុះពី១៧ម៉ឺនករណីនៅឆ្នាំ២០១១ មកត្រឹមប្រមាណ ៦ម៉ឺន៥ពាន់ករណីនៅឆ្នាំ២០១៨ ដោយមិនមានករណីស្លាប់នោះទេ។
យ៉ាងហោចណាស់រទេះគោសាឡីចំនួន ២៦គូប្រកួត ឬ៥២នឹម បានចូលរួមក្នុងការប្រណាំងរទេះសាឡីគោនៅឃុំរលាំងគ្រើល ស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសាកន្លងទៅនេះ។
គេរឹពឹងថា ភាពយន្តនេះនឹងជួយលើកកម្ពស់ការយល់ដឹងបន្ថែមនៅអាមេរិកអំពីរឿងរ៉ាវ និងការឈឺចាប់របស់ស្រ្តីបីរូបជាជនរងគ្រោះពីរបបខ្មែរក្រហម ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរស្វែងរកចម្លើយ និងយុត្តិធម៌ទៅលើអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមការដឹកនាំរបស់ខ្មែរក្រហម។
ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមប្រាំរូបធ្លាប់ទទួលរងអំពើហិង្សា ហើយចំនួននេះគឺខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគេ្នយ៍។
វេទិកា«ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម» បានលើកឡើងពីតម្រូវការនូវការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីរួមចំណែកក្នុងការឆ្លើយតបឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីសំណាក់មន្រ្តី និងអាជ្ញាធរមូលដ្ឋាននៅកម្ពុជា។
ស្របពេលដែលកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ ក្រុមស្ត្រីដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ជំរុញឲ្យមានការគាំទ្រ និងការការពារបន្ថែមទៀតចំពោះស្ត្រីនៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
សៀវភៅរូបភាពចំណងជើងថា «Reamker The Cambodian Ramayana—God Demons and Heroes» ត្រូវបានចងក្រងដោយរូបថតបែបសិល្បៈក្នុងរយៈពេល២២ឆ្នាំចុងក្រោយ ដោយលោក Arjay Stevens។
នេះជាពិព័រណ៍អប់រំលើកទី០៩ ដែលលើកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០១១ ដោយមានអ្នកចូលរួមជាមធ្យម ១០០០នាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងពិព័រណ៍អប់រំនៅក្នុងឆ្នាំ២០១៩នេះ មានសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន ចំនួន៣០នៅសហរដ្ឋអាមេរិកចូលរួម។
ប៉ុន្មានម៉ោងក្រោយពីមានការលួចចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទ គេសង្កេតឃើញថា ទំព័រហេ្វសប៊ុករបស់លោកបានវិលមកស្ថានភាពប្រក្រតីឡើងវិញ។
ពុទ្ធសាសនិករាប់ម៉ឺននាក់បានចូលរួមក្នុងពិធីបុណ្យមាឃបូជានៅតាមវត្តអារាមនានានៅក្នុងប្រទេសកម្ពុជា ស្របពេលការផ្សព្វផ្សាយអំពីពុទ្ធសាសនាកំពុងតែកើនឡើងនៅក្នុងសង្គមកម្ពុជា។
បន្ទាប់ពីមានប្រតិកម្មរិះគន់ពីសំណាក់សង្គមស៊ីវិលនិងពលរដ្ឋលើករណីបាញ់បង្ក្រាបបាតុកម្មដីធ្លីមួយកន្លែងក្នុងខេត្តព្រះសីហនុ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រើប្រាស់កងកម្លាំងយោធាពីសំណាក់រដ្ឋបាលខេត្តគឺជាអំពើផ្ទុយពីច្បាប់។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនជនជាតិរ៉ូមានីមួយរូបឈ្មោះ Olaru Narcis-Manuel ដែលមាននឹងគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ដែលមានទម្ងន់សរុប៥ពាន់២០ក្រាម។
ព័ត៌មានផ្សេងទៀត