លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
សាលារាជធានីភ្នំពេញបានចោទប្រកាន់យុវជនម្នាក់ ក្រោយពីយុវជនរូបនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីបានបង្ហោះវីដេអូដោយមានប្រើពាក្យពេចន៍ជេរប្រមាថជាតិសាសន៍ខ្មែរ។
លោកហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមក្នុងការធ្វើជំរឿនទូទៅប្រជាជនលើកទីបីនៅកម្ពុជា។
របាយការណ៍មួយចុះផ្សាយជាផ្លូវការដោយអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីព្រឹកថ្ងៃចន្ទនេះបង្ហាញថា កង្វះខាតធនធាននិងការអប់រំមានកម្រិតនៅតែជាឧបសគ្គរារាំងកិច្ចប្រឹងប្រែងក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
រដ្ឋាភិបាលចិនសន្យាផ្តល់ជំនួយឥតសំណងជាង៦០០លានដុល្លារ និងនាំចូលអង្ករចំនួន៤០ម៉ឺនតោនពីកម្ពុជា ព្រមទាំងប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន។
លោក មាស នី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា បាននិយាយថា កត្តាមួយដែលធ្វើឲ្យកម្ពុជាងាកទៅរកចិនគឺ ដោយសារតែជំនួយពីបស្ចិមលោកមានជាប់លក្ខខណ្ឌស្មុគស្មាញច្រើន ហើយកញ្ចប់ថវិកាពីចិនមិនមានលក្ខខណ្ឌភ្ជាប់មកជាមួយច្រើន។
ក្រោយពីមានការផ្សព្វផ្សាយលក់ផលិតផលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដោយមានប្រើប្រាស់រូបភាពសម្បតិ្តវប្បធម៌ជាតិកម្ពុជា នៅលើគេហទំព័ររបស់ក្រុមហ៊ុន Amazon រដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងខ្លាំង និងបានទាមទារឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនោះជាបន្ទាន់។
លោក សាំង សុឥន្ទរិទ្ធ ដែលជាក្មេងកំព្រាក្រោយរបបខ្មែរក្រហមបានតស៊ូក្នុងឆាកជីវិត ដើម្បីសិក្សាផ្នែកសារព័ត៌មាននិងសរសេរព័ត៌មានបែបអាជីពបម្រើពលរដ្ឋខ្មែរ។
«តាមរយៈសៀវភៅនេះ ខ្ញុំចង់ធ្វើការឆ្លុះបញ្ចាំងអំពីការតស៊ូពុះពាររបស់បុគ្គលទាំងនេះ ដើម្បីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជា»។
នៅក្នុងពិធីរំឭកខួបលើកទី៧០នៃសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស សហភាពអឺរ៉ុបនៅតែបង្ហាញការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ខណៈពេលមានការរឹតត្បិតលើការប្រមូលផ្តុំរបស់សហគមន៍មូលដ្ឋានមួយចំនួន។
ព័រណ៍សៀវភៅកម្ពុជាដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់យុវជនកម្ពុជានេះ គឺរៀបចំឡើងក្នុងគោលបំណងលើកស្ទួយស្នាដៃរបស់អ្នកនិពន្ធខ្មែរ និងផ្សព្វផ្សាយពីវិស័យបោះពុម្ពនៅកម្ពុជា ក៏ដូចជា លើកទឹកចិត្តការសរសេរ និងទម្លាប់នៃការអាន។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៧ ត្រូវបានប្រារព្ធឡើងនាថ្ងៃសុក្រនេះ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ។ ពិព័រណ៍សៀវភៅនេះមានរយៈពេល ០៣ ថ្ងៃ គឺចាប់ពីថ្ងៃសុក្រទី០៧ រហូតដល់ថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ដោយមានស្តង់ពិព័រណ៍សៀវភៅចំនួន ១១៤ស្តង់ ដែលរួមមានទាំងសៀវភៅជាតិ និងអន្តរជាតិ។
ការអនុម័តប្រគល់សេចក្តីស្នើច្បាប់ខាងលើនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុបកំពុងសិក្សាលើការដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ ឬ EBA» កាលពីពេលកន្លងទៅនេះ ក្រោមហេតុផលរំលោភបំពានសិទ្ធិបំពានសិទ្ធិមនុស្ស។
គេហទំព័រថ្មីនេះរបស់គណៈកម្មាការទន្លេមេគង្គផ្តល់ព័ត៌មានស្ថានភាពទឹកពីស្ថានីយចំនួន២២នៅក្នុងប្រទេសចិន ឡាវ ថៃ កម្ពុជា និងវៀតណាម។ ស្ថានីយទាំងនេះទទួលបានបច្ចុប្បន្នភាពព័ត៌មានផ្តោតទៅលើកម្រិតទឹក និងទិន្នន័យពីកម្រិតភ្លៀងធ្លាក់ប្រចាំថ្ងៃ។
តំណាងស្ថានទូតសហរដ្ឋអាមេរិកថា តម្លាភាពជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ ហើយការឃោសនាបែបប្រជាភិថុតិ និងការផ្តល់ឲ្យព័ត៌មានមិនពិតនឹងប៉ះពាល់ទៅដល់ពលរដ្ឋ និងស្ថាប័នផ្សេងៗក្នុងសង្គម។
លោក សុភា មានមន្ទិលពីការផ្តល់តម្លៃជាពលរដ្ឋទៅលើសហគមន៍ជនជាតិភាគតិច នៅតំបន់ដាច់ស្រយាលនានានៅកម្ពុជានាអំឡុងពេលទសវត្សរ៍ឆ្នាំ ៦០ ដោយសារតែការមិនសូវផ្តិតយករូបភាពរបស់សហគមន៍ជនជាតិភាគតិចទាំងនោះ។
ពិព័រណ៍រូបថត «ប្រទេសកម្ពុជានាទសវត្សរ៍ទី៦០» របស់ជនជាតិអាមេរិកាំងលោក Michael Vickery ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ឆាណា កាលពីសប្តាហ៍កន្លងទៅនេះ។ ពិព័រណ៍រូបថតនេះឆ្លុះបញ្ចាំងពីប្រជាជន ទេសភាព និងប្រពៃណីរបស់កម្ពុជានៅទសវត្សរ៍ទី៦០ ដោយលោក Vickery ផ្តោតសំខាន់ទៅលើជនជាតិភាគតិច និងទំនៀមទម្លាប់នៃការរស់នៅរបស់ពួកគេ។ ពិព័រណ៍រូបថតនេះ នឹងត្រូវដាក់បង្ហាញជាសាធារណៈរហូតដល់ដើមខែវិច្ឆិកាខាងមុខ។ ខាងក្រោមនេះជារូបថតមួយចំនួន ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រូបថតរបស់លោក Michael Vickery។
ថ្ងៃអង្គារ ទី០៩ ខែតុលា កន្លងទៅនេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលពុទ្ធសាសនិកខ្មែរ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋាន។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា៕
រូបភាពជុំវិញពិភពលោក ០៨ តុលា ២០១៨ មកពីប្រទេសឥណ្ឌា អាល្លឺម៉ង់ ប្រេស៊ីល បង់ក្លាដេស ឥណ្ឌូនេស៊ី និងហៃទី។
ព័ត៌មានផ្សេងទៀត