លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
មន្រ្តីពាក់ព័ន្ធអះអាងថាការទិញនេះមិនមែនទុកសម្រាប់លក់នោះទេ គឺដើម្បីចែកឲ្យកងកម្លាំងប្រដាប់អាវុធ ទាហាន និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កហូបតែប៉ុណ្ណោះ។
បញ្ហាជុំវិញការមិនមានលទ្ធភាពសងបំណុលរបស់ពលរដ្ឋមួយចំនួន គឺមានតាំងពីមុនការកើតមានជំងឺកូវីដ១៩មកម្ល៉េះ ហើយថាអ្នកវិភាគផ្សេងៗក៏បានព្រមានពីតម្រូវឲ្យពលរដ្ឋកម្ពុជាដែលមានចំណូលទាបលក់ទ្រព្យសម្បត្តិរបស់ខ្លួន ពោលគឺដីរបស់ពួកគេ។
អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនកំពុងរៀបចំដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកដល់ប្រជាពលរដ្ឋជនជាតិភាគតិច បន្ថែមលើវ៉ាក់សាំងដែលមានស្រាប់។ នេះបើយោងតាមមន្រ្តីពាក់ព័ន្ធ។
លោក ហ៊ុន សែន បានលើកឡើងអំពី«បរាជ័យ»នៃគម្រោងបូមប្រេងនៅកម្ពុជា ដែលទទួលបានតំណក់ប្រេងលើកដំបូងកាលពីចុងឆ្នាំ២០២០ ប៉ុន្តែលោកថានឹងបន្តការរុករកនៅប្លុកផ្សេងទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីស្នើច្បាប់នេះ មិនឆ្លើយតបនឹងដំណើរការនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែល VOA ទទួលបានពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃពុធនេះ ស្ថានទូតបានបញ្ជាក់ថាសាច់ក្របីនេះទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរពិសោធន៍នៅប្រទេសឥណ្ឌា ស្របតាមស្តង់ដារគុណភាព ISO ត្រឹមត្រូវ និងមិនរកឃើញមានវីរុសកូវីដ១៩ទេ។
ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី ដែលតា (Delta) លើកដំបូងលើប្រជាពលរដ្ឋក្នុងស្រុក ដែលជាការព្រួយបារម្ភមួយចំពោះការនាំឲ្យមានការឆ្លងរហ័សបន្ថែមទៀត។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រថា ទោះករណីកាត់ផ្តាច់លេខទូរស័ព្ទ ហើយលក់បន្តឲ្យអតិថិជនថ្មី មានតែមួយករណីក៏ដោយ លោកចាត់ទុកថា ជាបញ្ហាសំខាន់មួយដែលត្រូវដោះស្រាយ និងថាជាការរំលោភបំពានកិច្ចសន្យារវាងក្រុមហ៊ុននិងអតិថិជន។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថាភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជានៅតែជាបញ្ហា ខណៈលោកជំរុញឲ្យអាជ្ញាធរសុខាភិបាលចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានអំពីជំងឺកូវីដ១៩ ដើម្បីឲ្យពួកគេឆាប់បានទៅរកសេវាព្យាបាល។
កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃថាក្រសួងមិនអាចអនុម័តសំណើសុំនីតិសម្បទានយោបាយឡើងវិញចំពោះលោក ជូង ជូងី មេធាវីនិងជាអតីតសមាជិកគណបក្សសង្រ្គោះជាតិ និងលោក ញឹម គឹមញ៉ុល អតីតមន្រ្តីជាន់ខ្ពស់គណប្ស ដោយមូលហេតុថាអ្នកទាំងពីរនៅជាប់បណ្តឹងតុលាការ។
លោក ជូង ជូងី បញ្ជាក់ប្រាប់វីអូអេថាលោកនៅមិនទាន់បានទទួលដំណឹងត្រឡប់មកវិញថាតើមានបញ្ហាអ្វីពាក់ព័ន្ធនឹងពាក្យសុំនោះទេ ខណៈលោកលើកឡើងថាវាខុសពីអ្នកផ្សេងទៀតដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីកន្លងទៅ។
ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៣៩នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាកំណត់ត្រាស្លាប់ខ្ពស់ជាងគេ ចាប់តាំងពីមានការរាលដាលជំងឺនេះក្នុងប្រទេសកម្ពុជា។
គិតត្រឹមល្ងាចថ្ងៃអង្គារ ក្រុមហ៊ុនមិនទាន់ដកឈ្មោះ និងរូបប្រាសាទអង្គរវត្តពីលើផលិតផលរបស់ខ្លួននៅឡើយទេ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោក ដោយអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតពេញលេញទៅលើឃាតកម្មនេះ។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាCCIMបានថ្លែងប្រាប់វីអូអេថា ភាសាផ្លូវច្បាប់ដែលមានអត្ថន័យ ឬការបកស្រាយបានទូលំទូលាយ អាចនាំឱ្យមានការអនុវត្តខុស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
បន្ទាប់ពីអាមេរិកបានបញ្ចប់កម្មវិធីសិក្សាថ្នាក់អាហារូបករណ៍ផ្នែកយោធាដល់និស្សិតកម្ពុជាចំនួន៦នាក់ អ្នកវិភាគនិងអ្នកតាមដានអះអាងពីការបន្តធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមើលឃើញពីទណ្ឌកម្មផ្សេងៗដែលកម្ពុជានឹងរងផលប៉ះពាល់ខណៈកម្ពុជាកាន់តែខិតទៅជិតប្រទេសចិន។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ បង្កឡើងដោយវីរុសប្រភេទបំប្លែងថ្មី ដែលតាចំនួន២២ករណី។ នេះបើតាមទូរទស្សន៍បាយ័ន។
នៅមុនការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយនេះ គណបក្សកែទម្រង់កម្ពុជា(Cambodia Reform Party) ដែលត្រូវបានបង្កើតឡើងដោយអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធថ្នាក់មូលដ្ឋានរបស់ខ្លួន។
លោក ហេង វិចិត្រ អ្នកសារព័ត៌មាន VOD ដែលបានប្រឈមផ្ទាល់ក្នុងហេតុការណ៍ខាងលើ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរបានគំរាមរូបលោកឲ្យលុបចោលរូបដែលលោកថតបាននិង«ព្រមានចាត់វិធានការផ្លូវច្បាប់» ប្រសិនបើលោកយករូបថត ឬវីដេអូទាំងនោះទៅផ្សព្វផ្សាយជាព័ត៌មាន។
អាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួនបានអះអាងថារដ្ឋបាលខេត្តបន្តរឹតបន្តឹង ដើម្បីធានាថាកុំឲ្យឆ្លងទ្រង់ទ្រាយធំ។
ព័ត៌មានផ្សេងទៀត