លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
អំឡុងពេលប្រជាជនកម្ពុជារៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលមានការឈប់សម្រាកពីការងាររយៈពេលបីថ្ងៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលនឹងបើកដំណើរការសេដ្ឋកិច្ចប្រទេសទាំងមូលឡើងវិញប្រសិនបើការឆ្លងនៃជំងឺកូវីដ១៩មិនហក់ឡើងខ្លាំងដូចក្នុងពេលមានការធ្វើតេស្តរហ័ស។
មេធាវីការពារក្តីលោក សំ សុគង់ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រុមមេធាវីការពារក្តីកំពុងត្រៀមខ្លួនចូលរួមការពារក្តីនៅសាលាឧទ្ធរណ៍ ដែលជាក្តីសង្ឃឹមមួយ ដើម្បីជួយឲ្យលោក រ៉ុង ឈុន និងកូនក្តីពីរនាក់ បានទទួលសេរីភាពវិញ។
សំណើខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឆ្លើយតបនឹងលិខិតស្នើសុំការបំភ្លឺ និងកែតម្រូវ ពាក់ព័ន្ធនឹងការចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដែលថា មេដឹកនាំកម្ពុជាហ៊ុន សែនបានទិញសញ្ជាតិពីប្រទេសស៊ីប។
លោក ហ៊ុន សែននិងគណបក្សកាន់អំណាចកម្ពុជាងាកទៅធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយគត់សម្រាប់ការឡើងកាន់តំណែងរដ្ឋកំពូលៗក្នុងប្រទេស តួយ៉ាងដូចជាតំណែងនាយករដ្ឋមន្ត្រី។
យោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី០៥ ខែតុលានេះ ពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ រាល់ពេលចេញ-ចូលទីតាំងផ្សេងៗ។
អ្នកជំនាញសុខភាពសាធារណៈស្នើឲ្យពលរដ្ឋបន្តមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ខណៈក្រសួងសុខាភិបាលកម្ពុជាបានប្រកាសតួលេខករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះទាបជាង ៣០០ ករណីក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣០ កញ្ញាមក។
សង្គមស៊ីវិលនៅថ្ងៃចន្ទនេះ ស្នើឲ្យមានការពង្រឹងបន្ថែមលើយន្តការវិមជ្ឈការនិងវិសហមជ្ឈការ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងពីសារៈសំខាន់នៃការបន្តជំរុញកំណែទម្រង់វិធីសាស្ត្រគ្រប់គ្រងអំណាចនេះនៅក្នុងប្រទេស។
មេធាវីការពារក្តីឲ្យកុមារ កាក់ សុវណ្ណច្ឆ័យ បានស្នើសុំគ្រូពេទ្យជំនាញចូលរួមក្នុងសវនាការ ដើម្បីពិនិត្យស្ថានភាពកូនក្តី ដែលម្តាយរបស់កុមាររូបនេះបានលើកឡើងថា កូនប្រុសរបស់ខ្លួនមានជំងឺអូទីហ្សឹម(autism) ឬជំងឺរវើរវាយ ប៉ុន្តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបដិសេធ។
សេចក្តីស្នើច្បាប់ដែលអនុម័តដោយរដ្ឋសភាក្នុងរដ្ឋបាលលោកប្រធានាធិបតី Joe Biden នេះគឺស្រដៀងគ្នាទៅនឹងសេចក្តីស្នើច្បាប់មុនៗ ដែលធ្វើឡើងក្នុងរយៈពេលពីរឆ្នាំជាប់គ្នាគឺឆ្នាំ២០១៨ និង២០១៩ប៉ុន្តែព្រឹទ្ធសភាអាមេរិកមិនបង្ហាញការយកចិត្តទុកដាក់លើសេចក្តីស្នើច្បាប់នោះទេ។
សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកជំរុញឲ្យកម្ពុជាពង្រឹងគោលនយោបាយអភិវឌ្ឍន៍ និងពិពិធកម្មក្នុងវិស័យសេវាកម្មនិងឧស្សាហកម្មផលិតក្នុងស្រុកបន្ថែមទៀតបន្ទាប់ពីកម្ពុជាបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងថា មេដឹកនាំគណបក្សនីមួយៗបានចែករំលែកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន រួមមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពិសេសការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
អ្នកស្រី ឱ វណ្ណឌីន បានថ្លែងថាមានការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមួយទៀត ហៅថា «MU» ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាង៣០នៅលើពិភពលោក ហើយករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក សេង សារី អ្នកវិភាគនយោបាយនៅកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជាទូទៅ ការបង្កើតបញ្ហាតានតឹង ជាមធ្យោបាយមួយរបស់រដ្ឋាភិបាលផ្តាច់ការ ដើម្បីបង្វែរការយកចិត្តទុកដាក់ពីសាធារណជនពីរឿងលម្ហនយោបាយដែលកំពុងមានការរឹតត្បិត។
កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងធម្មការនិងសាសនាបានចេញសេចក្តីណែនាំមួយ ដោយអនុញ្ញាតឲ្យវត្តអារាមទាំងអស់នៅក្នុងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ប៉ុន្តែតម្រូវឲ្យមានការប្រកាន់ខ្ជាប់តឹងរ៉ឹងនូវវិធានការបង្ការការឆ្លងជំងឺកូវីដ១៩។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានបង្ហាញមន្ទិលជុំវិញការអនុញ្ញាតការប្រើប្រាស់រថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋមួយចំនួន ដោយលោកលើកឡើងពីការយករថយន្តទាំងនោះទៅប្រើប្រាស់ ដើម្បីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន។
បើតាមលោក ហ៊ុន សែន វិស័យអប់រំនៅកម្ពុជាកំពុងជួបបញ្ហាដោយសារជំងឺកូវីដ១៩ ដែលអាចឲ្យសិស្សបោះចោលការសិក្សាជាដើម ខណៈការរៀនតាមប្រព័ន្ធអនឡាញគឺនៅតែជាបញ្ហាចោទសម្រាប់កុមារនៅតាមទីជនបទ។
លោក សេង សារី អ្នកស្រាវជ្រាវសង្គមឯករាជ្យ បានបញ្ជាប់ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា សារបង្ហោះបែបប្រើប្រាស់ភាសាឌឺដងទៅកាន់ស.រ.អ មិនគួរជាមធ្យោបាយដែលអ្នកនយោបាយដែលមានបទពិសោធន៍យូរឆ្នាំក្នុងឆាកនយោបាយប្រើប្រាស់នោះទេ ដោយសារតែការណ៍នេះ មិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ។
ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងដែលបូមបានកាលពីកន្លងទៅចេញពីដែនទឹកកម្ពុជា ដោយមិនមានការអនុញ្ញាត មន្រ្តីកម្ពុជាបានអះអាងថារដ្ឋាភិបាលកំពុងរៀបចំចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី។
នៅមុនការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយ ដែលរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ ក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស ដែលពួកគេថាកំពុងធ្លាក់ចុះ និងត្រូវបានរំលោភបំពាន។
អធិការនគរបាលស្រុកអូររាំងឪក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបញ្ឈប់ពីការងារជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ក្រោយពីមានការចោទប្រកាន់ពីមន្រ្តីថ្នាក់ក្រោមរបស់លោក ជុំវិញករណីសង្ស័យថាមានជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការជេរប្រមាថ។
ព័ត៌មានផ្សេងទៀត