លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅខែមករា ឆ្នាំ២០២២ ដើម្បីជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែតុលា ដោយសារវិបត្តិនៅក្នុងប្រទេសនេះ។
កម្ពុជា កំពុងរៀបចំការកាន់ទុក្ខជាផ្លូវការ និងពិធីបូជាព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រោយពីព្រះសព ត្រូវបានបញ្ជូនពីប្រទេសបារាំងមកដល់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ ព្រះសព នឹងត្រូវបូជានៅព្រឹកថ្ងៃពុធសប្តាហ៍នេះ។
អ្នកនយោបាយ និងអ្នកវិភាគមួយចំនួនចាត់ទុកថា ការគាំទ្រនូវការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រកាសគាំទ្រឲ្យកូនប្រុសច្បងរបស់លោក ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅពេលខាងមុខ គឺដោយសារឥទ្ធិពលរបស់លោក ហើយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី គឺជាការធ្វើតេស្តស្ទាបស្ទង់ចរន្តគាំទ្រ។
ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានប្រមាណ២៧%នៃតួលេខកំណត់សរុបក្នុងផែនការដែលពលរដ្ឋគ្រប់អាយុបោះឆ្នោតមានប្រមាណ១,៦លាននាក់។ អ្នកតាមដានកិច្ចការបោះឆ្នោតលើកឡើងថា បញ្ហានីតិវិធី និងវិបត្តិនយោបាយ អាចជាហេតុផលដែលនាំឲ្យប្រជាពលរដ្ឋមិនខ្វាយខ្វល់ទៅចុះឈ្មោះបោះឆ្នោត។
រដ្ឋបាលរាជធានីភ្នំពេញបានផ្លាស់ប្តូរការសម្រេចរបស់ខ្លួន ដោយអនុញ្ញាតឲ្យអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែកដំណើរការឡើងវិញ មួយថ្ងៃក្រោយពីចេញសេចក្តីប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន និយាយថា ជំនួយរបស់ចិនមកកម្ពុជាមានលក្ខណៈពិសេសខុសពីជំនួយរបស់ប្រទេសដទៃ ដោយចិនតែងតែគោរពនូវការចង់បានរបស់កម្ពុជា ហើយមិនដែលបដិសេធអ្វីដែលកម្ពុជាស្នើសុំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងតវ៉ានៅសហរដ្ឋអាមេរិក ជាការឆ្លើយតបនឹងវោហាសាស្រ្តរបស់អ្នកនយោបាយគណបក្សប្រឆាំង ដែលលោកថាជំរុញឲ្យរដ្ឋាភិបាលអាមេរិកដកសញ្ជាតិពលរដ្ឋខ្មែរអាមេរិក ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីមានការចាប់ខ្លួនអតីតសកម្មជននយោបាយគណបក្សប្រឆាំងជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះពីសំណាក់អាជ្ញាធរថៃ និងបញ្ជូនត្រឡប់មកកម្ពុជាវិញ អ្នកពាក់ព័ន្ធបានរិះគន់ចំណាត់ការនេះ និងលើកឡើងថា ការចាប់ខ្លួននេះ ដោយសារហេតុផលនយោបាយ។
អតីតមន្ត្រីបក្សជំទាស់ដែលស្និទ្ធនឹងលោក សម រង្ស៊ី ថា ទីស្នាក់កណ្តាលនេះ អាចនឹងត្រូវបានសង្គ្រោះយកមកវិញ ពេលក្រុមថ្នាក់ដឹកនាំ និងមន្ត្រីបក្សជំទាស់វិលចូលប្រទេសវិញ។
លោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន សហគមន៍អាចត្រឹមល្បាតតាមព្រំប្រទល់ និងច្រកចេញចូលតែប៉ុណ្ណោះ ដោយមិនអាចចូលទៅល្បាតនៅក្នុងព្រៃឡង់បាននោះទេ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ កាលពីថ្ងៃពុធ បានស្នើសុំជំនួយហិរញ្ញប្បទានបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសងាយរងគ្រោះបំផុត។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិច (NICFEC) និយាយថា ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោត នៅមិនទាន់ឈានដល់កម្រិតរំពឹងទុកនៅឡើយទេ ដោយលោកសង្កេតឃើញថា មានអ្នកមកចុះឈ្មោះបោះឆ្នោតច្រើននៅពេលចុងសប្តាហ៍តែប៉ុណ្ណោះ។
ក្រុមហ៊ុនCBS ត្រូវបានអតីតបុគ្គលិកមួយចំនួនចោទថាមិនបានបង់ប្រាក់អត្ថប្រយោជន៍គ្រប់គ្រាន់ស្របតាមច្បាប់ការងារពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកទាំងមិនបានជូនដំណឹងជាមុន។
ព្រះមហាក្សត្រព្រះករុណាព្រះបាទ នរោត្តម សីហមុនី បានឡើងគ្រងរាជ្យសម្បតិ្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ក្រោយពីការដាក់រាជ្យរបស់ព្រះបិតាទ្រង់ គឺសម្តេចព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
ឆើ្លយតបទៅនឹងការរិះគន់របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអង្គការសិទ្ធិមនុស្សមួយនេះ យកករណីពាក់ព័ន្ធនឹងការបង្ហាញឯកសារផ្សេងៗបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅបណ្តាប្រទេសបស្ចិមលោកមកនិយាយថ្លឹងថ្លែងក្នុងការអត្ថាធិប្បាយរបស់ខ្លួនផងដែរ។
អ្នកជំនាញក្នុងវិស័យអប់រំជំរុញការពង្រឹងវិធានការការពារ និងការវាយតម្លៃប្រាកដប្រជាពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ត្រូវបានប្រកាសដាក់ឲ្យដំណើរការពេញលេញឡើងវិញ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងនឹងជាកិច្ចព្រមព្រៀងជាមួយប្រទេសទីពីរ បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
ព័ត៌មានផ្សេងទៀត