លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
លោក អំ សំអាត និយាយថា ការអនុវត្តវិធានការសុខាភិបាលពីសំណាក់អាជ្ញាធរមកលើបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានធ្វើឡើងដោយផ្តោតលើគោលដៅការពារសុខភាពក៏ពិតមែន ក៏ប៉ុន្តែបានបង្កការប៉ះពាល់មកលើក្រុមអ្នកតវ៉ាទាមទារ ដោយធ្វើឲ្យជម្លោះនៅបន្តអូសបន្លាយពេល។
អង្គការសង្គមស៊ីវិលស្នើឱ្យមានការដោះលែងតំណាងសហជីពដើម្បីជាគន្លឹះមួយឆ្ពោះទៅការចរចារកដំណោះស្រាយបញ្ចប់ជម្លោះការងាររ៉ាំរ៉ៃមួយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលមតិរិះគន់ចំពោះការនាំកូនប្រុសច្បងរបស់លោកគឺ លោកហ៊ុន ម៉ាណែតចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រិយានី ខណៈអ្នកវិភាគចាត់ទុកការចូលថ្វាយបង្គំគាល់នេះជាសញ្ញាមួយនៃដំណើរការរៀបចំផ្ទេរអំណាចសម្រាប់អ្នកជំនាន់ក្រោយ។
កាលពីពុធ លោក ហ៊ុន សែន បានជួបពិភាក្សាជាលើកទីពីរជាមួយលោក Min Aung Hlaing បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា។ ក្នុងជំនួបពិភាក្សានេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ពីការបន្តអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
របាយការណ៍មួយបង្ហាញថា កម្ពុជាទទួលបានពិន្ទុល្អជាងមុនចំពោះសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ២០២១ បើទោះបីស្ថិតក្នុងកម្រិតទាបក៏ដោយ។ អ្នកជំនាញ ស្នើឲ្យពង្រឹងបន្ថែមលើគោលនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ដូសទីបី គឺត្រូវធ្វើឡើងចំពោះតែបុគ្គលណាដែលបានចាក់វ៉ាក់សាំងដូសទីពីរ លើសពីបួនខែតែប៉ុណ្ណោះ។
ក្រោយពីបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានការពារថា ការចរចាជាមួយមេដឹកនាំយោធា គឺផ្តោតលើចំណុចព្រមព្រៀងចំនួន ៥ ដែលបានឯកភាពគ្នា ក្នុងពេលកន្លងទៅ ហើយលោកចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការ«បើកផ្លូវ»សម្រាប់ដំណោះស្រាយក្នុងក្របខណ្ឌអាស៊ាន។
ខណៈអាជ្ញាធរសុខាភិបាលកំពុងផ្តល់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានសម្រេចឲ្យអាជ្ញាធរសុខាភិបាលចាប់ផ្តើមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៤ ដល់ក្រុមជួរមុខប្រមាណ ៧០ម៉ឺននាក់ដែលប្រឈមនឹងហានិភ័យ។
តុលាការក្រុងភ្នំពេញ សម្រេចបើកការស៊ើបសួរលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៩នាក់ ទាក់ទិន«សកម្មភាពបំផុសបំផុល»ក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញពីការងារ ឲ្យបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។
ក្រុមសិទ្ធិមនុស្ស និងស្ថានទូតសហរដ្ឋអាមេរិក រិះគន់ការចាប់ខ្លួនមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីកញ្ញា និងថ្នាក់ដឹកនាំ សកម្មជនសហជីព ចំនួន៨នាក់ផ្សេងត្រូវតុលាការចោទពីបទញុះញង់កូដកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីភាពជោគជ័យនៅក្នុងការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទូទាំងប្រទេស ខណៈចំនួនករណីឆ្លងបន្តបង្ហាញភាពស្រាកស្រាន្ត ក្រោយពី រដ្ឋាភិបាលសម្រេចឲ្យដំណើរការគ្រប់វិស័យឡើងវិញទាំងរដ្ឋ និងឯកជន។
មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំៗថា មេដឹកនាំកម្ពុជារូបនេះកំពុងរៀបចំបង្កើតឲ្យមានរបបនយោបាយបន្តវេនក្នុងក្រុមគ្រួសាររបស់លោកតាមការប្រកាសគម្រោងស្នើធ្វើច្បាប់កំណត់អាយុឲ្យចូលនិវត្តន៍សម្រាប់តំណែងនាយករដ្ឋមន្រ្តី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅចំពោះមុខក្រុមមន្ត្រីកងទ័ពនិងនគរបាលជាន់ខ្ពស់កម្ពុជាថាបដិវត្តន៍ពណ៌នៅតែបន្តមាននៅលើពិភពលោកនិងមានសន្ទុះកាន់តែខ្លាំង និងថាដើម្បីឈ្នះបដិវត្តន៍ពណ៌បានគឺមាន«វិធីតែមួយគត់គឺកាន់កម្លាំងប្រដាប់អាវុធឲ្យជាប់»។
ការបោះឆ្នោតចាត់តាំងលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនេះធ្វើឡើងអំឡុងពេលសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្តាលរបស់គណបក្ស ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យក្រុមអ្នករិះគន់ដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាឲ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឲ្យលោកក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ ធ្វើការសម្របសម្រួលបង្រួបបង្រួមអាស៊ានឡើងវិញ។
ទោះបីជាសាលារាជធានីភ្នំពេញ ព្រមានមិនឲ្យមានការប្រមូលផ្តុំ ក្រោយពីមានកិច្ចប្រជុំដោះស្រាយវិវាទកាលពីថ្ងៃអង្គារ កម្មករនិយោជិតរាប់សិបនាក់ នៅបន្តធ្វើបាតុកម្មតវ៉ាទាមទារឲ្យមានដំណោះស្រាយលើវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមានប្រតិបត្តិការកាស៊ីណូនៅប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃអង្គារនេះ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្ម ខណៈភាគីតំណាងឲ្យកម្មករ ក្រុមហ៊ុន និងមន្ត្រីសាលារាជធានីភ្នំពេញ បានបន្តជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយឈានទៅរកការស្រុះស្រួលគ្នាក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលមកជិតមួយឆ្នាំ។
ក្រោយពីមានពាក្យបណ្តឹងអំពីការរំលោភបំពានសិទ្ធិដីធ្លីដោយគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុនចម្រាញ់ស្ករពីប្រទេសថៃ តំណាងគ្រួសារពលរដ្ឋរងគ្រោះបានស្វះស្វែងសុំភស្តុតាងបន្ថែមពីក្រុមហ៊ុន Coca Cola ដែលជាក្រុមហ៊ុនទទួលទិញដើម្បីគាំទ្រពាក្យបណ្តឹងរបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កិច្ចសហការល្អក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយស្ថាប័នព័ត៌មានដើម្បីរក្សា«សន្តិភាព និងការអភិវឌ្ឍ»ផងដែរ។
ព័ត៌មានផ្សេងទៀត