អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
នៅក្នុងទិវាអំណានជាតិ លើកទី២ នាថ្ងៃទី ១១ ខែមីនា រដ្ឋមន្ត្រី៣ក្រសួង គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការយូណេស្កូ ជំរុញ ឲ្យសិស្សនិស្សិត មានទម្លាប់អានសៀវភៅឲ្យជាប្រចាំ។ ក្នុងនោះដែរ គេក៏លើកឡើងអំពីការបារម្ភលើទម្លាប់នៃការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាលើសលប់ ឬមិនចំទិសដៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃការអានសៀវភៅ។ ទិវាអំណានជាតិលើកទី ២នេះ ប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ពេញមួយថ្ងៃ ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» ហើយធ្វើឡើងក្នុងគោលបំណង ជំរុញឲ្យប្រជាជនកម្ពុជាចូលចិត្តការអានសៀវភៅ និងបង្កើតទម្លាប់នៃការអានសៀវភៅបន្ថែម។
យ៉ាងហោចណាស់មានស្ត្រីបីនាក់បានរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងកងកម្លាំងសន្តិសុខ នៅក្បែរវត្តលង្ការ នៅពេលប្រជាពលរដ្ឋខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដើរដង្ហែក្បួនទៅសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដល់គេហដ្ឋានរបស់លោកក្បែរវិមានឯករាជ្យ។
កន្ធាយក្បាលកង្កែប ដែលអ្នកភូមិសម្បូរហៅថាសត្វរម៉េច ជាប្រភេទសត្វដ៏កម្រមួយលើពិភពលោក។ ប្រភេទ សត្វនេះត្រូវបាន គេយល់ថាបានផុតពូជបាត់ទៅហើយ រហូតដល់ឆ្នាំ ២០០៧ ដែលគេរកឃើញពូជសត្វកន្ធាយនេះដំបូង នៅក្នុងតំបន់ទន្លេមេគង្គក្នុងខេត្តក្រចេះភាគខាងជើង។ រៀងរាល់រដូវដែលសត្វ កន្ធាយក្បាលកង្កែបញាស់កូន អ្នកស្ម័គ្រចិត្តមួយចំនួននៅស្រុកសម្បូរដើរល្បាត ប្រមូល និងការពារកូនដែលញាស់។ ប្រមាណ ១០% នៃកូនញាស់ត្រូវបានប្រមូល ដើម្បីរក្សាការពារ ក្នុងមជ្ឈមណ្ឌល អភិរក្សអណ្តើក និងកន្ធាយមេគង្គ រយៈពេល ១០ ខែ មុននឹងលែងទៅទន្លេមេគង្គវិញ។
ខុសពីអ្នកនិពន្ធក្នុងស្រុកភាគច្រើន កញ្ញា ថាវរី មានមហិច្ឆតាចង់ឃើញសៀវភៅរបស់ខ្លួនលក់ក្នុងទីផ្សារនៅប្រទេសប៉ែកអឺរ៉ុប។
ដូចប្រជាជននៅលើពិភពលោកដែរ ប្រជាពលរដ្ឋមួយចំនួនរួមទាំងយុវជនក្នុងប្រទេសកម្ពុជា បង្ហាញការចាប់អារម្មណ៍ទៅលើការបោះឆ្នោតរបស់ប្រទេសមហាអំណាចមួយនេះ ដោយពួកគេយល់ថា ការបោះឆ្នោតនេះជាគំរូមួយដល់ប្រទេសនានាដែលកាន់លទ្ធិប្រជាធិបតេយ្យ។
ជាក់ស្តែងលោក គល់ បញ្ញា ថ្លែងថា គ.ជ.ប គួរមានយន្តការពិសេស ជាក់លាក់ណាមួយដើម្បីសម្រួលដល់ក្រុមពិរុទ្ធជនអាចចុះឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតបានមិនមែនគ្រាន់តែការពន្យល់អំពីច្បាប់នោះទេ។
នៅក្នុងសន្និសីទអន្តរជាតិដែលធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្រុមអង្គការសង្គមស៊ីវិលប្រចាំតំបន់ និងសហគមន៍អន្តរជាតិសម្តែងក្តីបារម្ភអំពីបញ្ហាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមិនចង់ឲ្យកម្ពុជាដើរចាកឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នៅកម្ពុជា អ្នកនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម ដែលបានតាមដានព្រឹតិ្តការណ៍នេះ បានយល់ឃើញខុសៗគ្នាលើការជជែកដេញដោលរវាងបេក្ខជនទាំងពីរ។
រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអន្តរាគមន៍ដោយប្រកាសបញ្ចេញថវិកាយ៉ាងតិច ២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀត ដើម្បីគាំទ្រលើតម្លៃស្រូវ។ ស្របគ្នានោះដែរ ធនាគារអភិវឌ្ឍន៍ជនបទបានដាក់ទុនបន្ថែមចំនួន ៧លានដុល្លារ។
ក្រុមសហជីពសម្រេចទម្លាក់តួលេខខ្លួនមកត្រឹម ១៧១ដុល្លារសហរដ្ឋអាមេរិក។ រីឯភាគីម្ចាស់រោងចក្រដំឡើងដល់ចំនួន១៤៧ដុល្លារអាមេរិក កៀកទៅនឹងចំនួនដែលរាជរដ្ឋាភិបាលបានលើកឡើង ដើម្បីសម្រួលការចរចាតាំងពីការប្រជុំត្រីភាគីលើកទី១មក គឺចំនួន ១៤៨ដុល្លារអាមេរិក។
គម្លាតតួលេខប្រាក់ឈ្នួលសម្រាប់ការចរចាលើកទី២នេះ ខុសគ្នាប្រមាណជាង ៣០ ដុល្លារដែលនៅប្រហាក់ប្រហែលទៅនឹងការចរចាលើកទី១។
អ្នកតាមដាននិងវិភាគនយោបាយនិងសង្គមកម្ពុជាយល់ថា ការណ៍ព្រលយពីតម្រុយការចរចានេះ ជាសញ្ញាណវិជ្ជមាន ដែលនឹងអាចបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ។
ការតាំងពិព័រណ៍ក្រោមប្រធានបទជាភាសាអង់គ្លេសថា Resilience ឬជាភាសាខ្មែរថាការវិលមកវិញនូវសន្តិភាព រៀបចំឡើងដោយសហការគ្នារវាងវិចិត្រសាលសិល្បៈ ខន់ស្ទេបល (Constable at Large Gellery) និង មជ្ឈមណ្ឌលសិក្សាអំពីជម្លោះ និងសន្តិភាព (Center for Peace and Conflict Studies)។
ក្រោយពីរឿងក្តីនេះ ទីបំផុតព្រឹក ថ្ងៃទី២ ខែកញ្ញា លោកស្រីថាក់ ឡានី ត្រូវបាន សមាជិកព្រឹទ្ធសភាដកអភ័យឯកសិទ្ធជាផ្លូវការដោយការបោះឆ្នោតដោយសំឡេង ៤៦ លើ ៤៦ស្របពេលលោកស្រីមិននៅក្នុងប្រទេស។
ក្រោយលទ្ធផលនៃការប្រជុំពេញមួយថ្ងៃ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ VOA ថា ភាគីរដ្ឋាភិបាល បានពន្យល់ពីកំណើនផលិតភាពការងារ និងស្ថានភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ និងការប្រែប្រួលកម្រិតអតិផរណា មកពិភាក្សាលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ។
ក្នុងលិខិតនោះ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់ថា ខាងនិយោជកមានលទ្ធភាពតម្លើងប្រាក់ឈ្នួលត្រឹមតែ ៤,២ ដុល្លាបន្ថែមតែប៉ុណ្ណោះ។ ពោលគឺតម្លើងពី១៤០ ដុល្លាក្នុងឆ្នាំ២០១៦នេះ ឲ្យបានដល់១៤៤,២ ដុល្លាសម្រាប់ឆ្នាំ២០១៧។
អ្នកស្រី Marga Bujosa Segado ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា ព្រោះអ្នកស្រីចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងយុទ្ធនាការផ្សេងៗទៀតជាមួយសកម្មជនសហគមន៍បឹងកក់។
កម្មវិធីអាហារូបករណ៍ Chevening Scholarship Program ផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀតតាមរយៈវិស័យអប់រំ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.បញ្ជាក់ថា សម្រាប់អាណត្តិថ្មីខាងមុខនេះ ប្រជាពលរដ្ឋអាចបោះឆ្នោតនៅតាមទីតាំងដែលខ្លួនកំពុងស្នាក់នៅបណ្តោះអាសន្ន ដោយពុំចាំបាច់ទៅដល់ស្រុកកំណើតទេ។
អ្នកជំនាញថា ជារៀងរាល់ខែ កម្មករនិយោជិកត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ១៧១ដុល្លារសហរដ្ឋអាមេរិក ដែលជាតួលេខបឋម និងមិនទាន់ជាផ្លូវការនៅឡើយទេ។
ព័ត៌មានផ្សេងទៀត