អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
លោកស្រីពុង ឈីវកេកជាមនុស្សមិនចេះនឿយហត់នឹងការងារ។ ទោះបីលោកស្រីមានគោលដៅថា ចង់ធ្វើដំណើរកម្សាន្តបន្ថែមនៅថ្ងៃអនាគតក៏ដោយ ក៏លោកស្រីមិនឈប់ធ្វើការងារសង្គមឡើយ។ លោកស្រីនិយាយបណ្តើរ សើចបណ្តើរ។
អ្នកស្រីជា វណ្ណាត វ័យ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ អ្នកស្រីកើតក្នុងឆ្នាំ១៩៤៣គឺក្នុងកំឡុងពេលដែលកម្ពុជាមានចលនាបះបោរតស៊ូដើម្បីរំដោះខ្លួនចេញពីអាណានិគមបារាំង។ អ្នកស្រីជាកូនទី៥ក្នុងចំណោមបងប្អូន៩នាក់ ដែលមានម្តាយជាមេផ្ទះ និងឪពុកជាជាងទង និងលក់ដូរគ្រឿងអលង្ការ។
កន្លងមក វិទ្យុបារាំងអន្តរជាតិបានដកស្រង់ប្រសាសន៍របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា លោកសុំឱ្យបិទទីផ្សារសម្លៀកបំពាក់កាត់ដេរនៅកម្ពុជា ហើយបើបើកវិញត្រូវមានលក្ខខណ្ឌនោះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហជីពកម្មករ និងកម្មករមួយចំនួន។
លោក ជៀម យាប ប្រធានគណៈកម្មការទី២នៃរដ្ឋសភាដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មបានឲ្យដឹងថា លោកបានដាក់សំណើចំនួនបីទៅកាន់សហគមន៍អឺរ៉ុប។ ក្នុងនោះរួមបញ្ចូលទាំងការស្នើឲ្យសហគមន៍អឺរ៉ុបជួយសម្រួលបន្ថែមក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប។
ជាងពីរសប្តាហ៍ទៅហើយ សាធារណជនស្ទើតែនៅទូទាំងប្រទេសកម្ពុជាមានការសោកស្តាយ មិនអស់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះឃាតកម្មសម្លាប់លោក កែម ឡី ហើយទទូចឲ្យអាជ្ញាធររកយុត្តិធម៌ ដោយស្វែងរកឲ្យឃើញឃាតករពិត។
កម្មវិធី Facebook app មួយ ដែលមានដាក់ជាសំណួរថា «តើអ្នកមានឈ្មោះ«ជួប»អីទើបសម?» បានកើតឡើង ដែលក្រុមអ្នកមានគណនី Facebook អាចចែកផ្សាយលេងតៗគ្នា និងចុចស្វែងរកចម្លើយបែបកំប្លែងៗ និងសម្រាប់ជាការកម្សាន្ត។
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជពលរដ្ឋឈប់ប្រើប្រាស់ឡេលាយនេះព្រោះមានសារធាតុគីមីកម្រិតខ្ពស់ ប៉ុន្តែស្បែកសគឺជាគុណសម្បត្តិមួយផ្នែកដែលធ្វើឲ្យយុវវ័យ ជាពិសេសនារីៗ មានទំនុកចិត្តលើខ្លួនឯង និងមានភាពទាក់ទាញ
យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។
កម្មវិធីវិទ្យុប្រចាំសប្តាហ៍របស់សាលាក្តីកាត់ទោសខ្មែរក្រហមបានធ្វើការផ្សាយសាជាថ្មីឡើងវិញហើយកាលពីថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ នៅលើរលកវិទ្យុ FM 102 របស់មណ្ឌលស្រី្តកម្ពុជា។
បដិមានេះគឺជាអំណោយពីសិល្បករឥណ្ឌូនេស៊ីម្នាក់ ដែលធ្លាប់បានជួបស្រ្តីកម្ពុជាដែលរងគ្រោះក្នុងសម័យខ្មែរក្រហម។
អាជ្ញាធរខេត្តកំពតអះអាងថា ការលិចលង់ទឹកជំនន់ក្នុងខេត្តនេះគឺមិនមានពាក់ព័ន្ធនឹងការបើទ្វារទឹកនៃទំនប់វារីអគ្គិសនីកំចាយ ដូចអ្នកជំនាញ និងអ្នកប្រើប្រាស់បណ្តាញសង្គមបានអះអាងនោះទេ។
ពីជីវិតជាស្ត្រីមេផ្ទះរហូតបានក្លាយជាស្រ្តីជោគជ័យមួយរូបក្នុងសង្គម លោកស្រីធីតា ឃិះបានចំណាយពេលជាង៤០ឆ្នាំនៃឆាកជីវិតរបស់អ្នកស្រី។
សព្វថ្ងៃនេះ អាហារនៅតាមចិញ្ចើមផ្លូវមួយចំនួនបានក្លាយជាចំណីដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្រុងភ្នំពេញ ជាពិសេសក្នុងចំណោមក្រុមយុវវ័យ។
ការបែកធ្លាយវិញ្ញាសាប្រឡងនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈក្លាយទៅជាប្រពៃណីទៅហើយនៅក្នុងប្រទេសកម្ពុជា។