អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១១៥៨ឃុំ និងគណបក្សសង្គ្រោះជាតិ ឈ្នះបាន៤៨៧ឃុំ។ ការណ៍នេះលោកយល់ថា ជាជោគជ័យមួយទាំងសម្រាប់គណបក្សកាន់អំណាច និងគណបក្សជំទាស់។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA នាថ្ងៃពុធថា បរិយាកាសនយោបាយបច្ចុប្បន្ន បានបន្លាចអ្នកសារព័ត៌មាននៅកម្ពុជា ហើយពួកគេទំនងអាចជាពិបាកក្នុងការសម្រេចចិត្តបញ្ចេញព័ត៌មានដែលប៉ះពាល់សុវត្ថិភាពខ្លួន។
ប្រធានគម្រោងសង្កេតការណ៍បោះឆ្នោត នៃអង្គការតម្លាភាពថា វិធីសាស្រ្តនេះមានលទ្ធភាពផ្តល់ព័ត៌មានរហ័ស សម្រាប់ការវិភាគលើទិន្នន័យនៃលទ្ធផលបោះឆ្នោត ជូនសាធារណជនបានលឿន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ថ្លែងប្រាប់ VOA ថា ក្រុមអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងសហគ្រាស រោងចក្រទាំងឡាយនៅកម្ពុជាគួរជួយសម្រួលឲ្យសមស្របទៅនឹងស្ថានភាព ក៏ដូចជាឲ្យមានការឈប់សម្រាកតាមស្ថានភាពជាក់ស្តែង។
ខ្ញុំឃើញថា ចំនួនស្ត្រីពិតជានៅខ្វះខាត និងអវត្តមានច្រើន នៅក្នុងតំណែងដឹកនាំធំៗ។ មិនថានៅក្នុងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ឬនៅក្នុងវិស័យស្រាវជ្រាវអប់រំក៏ដោយ វត្តមានស្ត្រីនៅក្នុងតំណែងធំៗទាំងនោះពិតជាមិនសមាមាត្រទៅនឹងចំនួនស្ត្រីសរុបនៅសង្គមយើងទេ។
អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនិយាយពី ស្ថានភាពនៃការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងការលើកកម្ពស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា។
«ថ្មីៗនេះ រូបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិកឡើងចុះមិនទៀងទាត់។ ការនាំចេញសម្លៀកបំពាក់កាន់តែថ្លៃ។ វិស័យទេសចរណ៍ឡើងតម្លៃដូចគ្នា។ វិស័យផ្សេងៗដែលមិនពាក់ព័ន្ធធ្វើពាណិជ្ជកម្មចាប់ផ្តើមទាក់ទាញវិនិយោគិនជាង។ អញ្ចឹងហើយបានអ្នកឃើញថា មានការកើនឡើងនូវភាគហ៊ុនវិនិយោគក្នុងវិស័យសំណង់។»
វេទិកាសេដ្ឋកិច្ចពិភពលោកនៅរាជធានីភ្នំពេញនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលអ្នកជំនាញជាច្រើននាក់ រួមទាំងអ្នកវិនិយោគទុន និងអ្នកជំនាញកម្ពុជាមួយចំនួន បានផ្តោតការយកចិត្តទុកដាក់លើការរីកចម្រើននៃឧស្សាហកម្មឌីជីថល និងការវិនិយោគទុនលើវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍។
«ប៉ុន្តែអ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំ នោះគឺការកាត់បន្ថយគម្លាតខាងខួរក្បាល។ ប្រទេសអាស៊ានចេះអី យើងក៏ត្រូវខិតខំប្រឹងប្រែងឲ្យចេះហ្នឹងដែរ។ នេះជាវិធីដែលអាចធ្វើទៅរួច តាមរយៈការវិនិយោគ កាន់តែច្រើនថែមទៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា»។
ការពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់ច្រើនលើការរីកចម្រើនខាងបច្ចេកវិទ្យា។ វេទិកានេះត្រូវបានធ្វើឡើងពីថ្ងៃទី១០ដល់១២ ខែឧសភានេះ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន»។
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅកាត់ជាភាសាអង់គ្លេសថា Fintech (Financial Technology) ត្រូវបានគេជជែកជាផ្លូវការលើកដំបូងបង្អស់នៅកម្ពុជា កាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីផ្សព្វផ្សាយអំពីនិន្នាការទីផ្សារ និងសក្តានុពលរបស់វិស័យនេះនៅកម្ពុជា។
លោក អ៊ុក ថារី វ័យ៥៨ឆ្នាំដែលរស់តាមបណ្តោយមាត់ទន្លេសាប ប្រាប់ VOA នាព្រឹកថ្ងៃអង្គារនេះថា ផ្ទះបណ្តែតទឹកនៅតាមបណ្តោយទន្លេសាបនៅក្នុងរាជធានីភ្នំពេញទាំងនោះ មកតាំងលំនៅដំបូងនាយប់ថ្ងៃទី២៩ ខែមេសា រួចមក បន្តរហូតមកដល់ពេលទាបភ្លឺនិងព្រឹកថ្ងៃទី៣០ ខែមេសា។
កន្លងមកសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចមួយក្នុងពិភពលោក តែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វិស័យអប់រំ វិស័យសុខភាព និងជំនួយលើការងារបោសសម្អាតមីនជាដើម។
តែជាអកុសល ការស្រាវជ្រាវថ្មីនេះរកឃើញថាអំបិលគ្រួស ដែលដាក់លក់ក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រមាណ ៩០% ពុំមានសារធាតុអ៊ីយ៉ូដទេ ហើយអំបិលម៉ដ្ឋប្រមាណ ៤០ភាគរយទៅ ៥០ភាគរយ ក៏ពុំមានសារធាតុអ៊ីយ៉ូដដែរ។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៧នេះ ប្រារព្ធឡើងនៅថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា។
«សហរដ្ឋអាមេរិក បានផ្ដល់មូលនិធិគាំទ្រដល់សកម្មភាពក្រៅប្រទេស ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូររបបដែលរដ្ឋាភិបាលអាមេរិកមិនពេញចិត្ត»។
យុវជនខ្មែរមួយក្រុមព្យាយាមរក្សាព្រលឹងសិល្បៈបុរាណខ្មែរតាមរយៈការប្រមូលផ្ដុំយុវជនឲ្យចូលរួមក្នុងពិធីបុណ្យភូមិ ដើម្បីឲ្យសាធារណជនខ្មែរ ជាពិសេសយុវជន ស្គាល់ និងយល់ដឹងអំពីវប្បធម៌ខ្មែរដ៏មានតម្លៃនេះ។
សេចក្តីសម្រេចឲ្យអនុវត្តការដាក់ពិដានការប្រាក់នេះ ដែលនឹងកើតឡើងមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ និងមុនការបោះឆ្នោតថ្នាក់ជាតិនៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះ បានធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល។
អ្នកស្រី វឹង ច័ន្ទដេលីស គឺជាសហគ្រិនស្ត្រីវ័យក្មេងម្នាក់នៅកម្ពុជា។ អ្នកស្រីជាម្ចាស់ក្រុមហ៊ុនAsia Exotic Trading ដែលជាសិប្បកម្មផលិតក្រដាសសើមសម្រាប់ទារកម៉ាកអេលីស ម៉ាម់មី និងជូលី។
«ភាសាខ្មែរនៅមានបញ្ហាជាច្រើនដែលឲ្យយើងអ្នកសិក្សាត្រូវដោះស្រាយ។ ធំបំផុតគឺថា ជាការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រោះអីវាងាយស្រួលបាត់បង់ថ្ងៃណាមួយជាមិនខាន បើយើងមិនបានជួយជ្រោមជ្រែង ជួយគាំទ្រលើបញ្ហាអក្សរសាស្រ្តនេះទេ»។
ព័ត៌មានផ្សេងទៀត