អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ដូច្នេះកំពង់សោមជាទីក្រុងនៃការអភិវឌ្ឍ ហើយជាទិសដៅនៃទីក្រុងទំនើប។ ខ្ញុំហៅថាជាទីក្រុងអច្ឆរិយៈ Miracle City ដែលយើងត្រូវមានមោទនភាពក្នុងនាមជាខ្មែរ»។
ការវិនិយោគដ៏ច្រើនគំហុករបស់ចិនបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ឆាប់រហ័សដល់ទីផ្សារអចលនទ្រព្យតំបន់ឆ្នេររបស់កម្ពុជា នៅខេត្តព្រះសីហនុ និងតំបន់ក្បែរខាង។
ខណៈដែលមានជម្រើសការងារផ្សេងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងខេត្តកំពត និងតំបន់ក្បែរខាង សហគមន៍ផលិតអំបិលមួយកន្លែងនៅជាយក្រុងកំពតបានលើកអំពីបញ្ហាកង្វះកម្លាំងពលកម្ម នៅចំពេលដែលបញ្ហាអាកាសធាតុមិនទៀងទាត់ថែមទៀត ដែលបាននាំឱ្យការផលិតអំបិលជួបបញ្ហាប្រឈម។
ក្រោយពីការប្រកាសចាប់ផ្តើមនីតិវិធីដាក់គំនាបលើប្រពន្ធអនុគ្រោះពន្ធ (EBA) សម្រាប់កម្ពុជា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញក្តីព្រួយបារម្ភពីការបាត់បង់ការងារ។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា។
«អ្វីដែលខ្ញុំគិតថាជាចំណុចសំខាន់បំផុតនៃកិច្ចពិភាក្សារបស់យើងនៅថ្ងៃអង្គារនេះ គឺការកំណត់រកឱ្យឃើញពីដំណោះស្រាយទៅថ្ងៃខាងមុខ ក្នុងការកែលម្អនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
មន្រ្តីជាន់ខ្ពស់អាមេរិក នៅថ្ងៃពុធនេះ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយបានលើកឡើងថា ទំនាក់ទំនងយោធាអាមេរិកកម្ពុជាអាចមានភាពល្អប្រសើរអាស្រ័យលើស្ថានភាពនយោបាយនៅកម្ពុជា។ លោកក៏បង្ហាញក្តីបារម្ភថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់យោធាចិន។
អង្គការសង្គមស៊ីវិលនិងក្រុមសហជីពបានធ្វើការជួបជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ តែពួកគេបានសម្ដែងការមិនពេញចិត្តពេញថ្លើម ចំពោះលំហសេរីភាពដែលនៅតែមានសភាពរឹតត្បិត។
របៀបរបបនៃការលក់ថ្នាំបែបនេះគឺមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រព័ន្ធសុខាភិបាលស្ទើរគ្រប់ផ្នែកភាគច្រើនមិនមានការអនុវត្តច្បាប់តឹងរ៉ឹង។
អាត្រាអ្នកកើតជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលប្រជាជនទូទៅនិយមហៅថា ខូចក្រលៀនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាជនក្រីក្រនៅកម្ពុជាដែលត្រូវការការព្យាបាលជំងឺតម្រងនោម មិនមានលទ្ធភាពគ្រប់គ្រាន់ និងមិនមានវិធីព្យាបាលនៅក្នុងស្រុកនៅឡើយទេ។ ពួកគេមួយចំនួនមិនដឹងថា ពួកគេមានជំងឺតម្រងនោមទេ រហូតដល់ដំណាក់កាលចុងក្រោយ ព្រោះជំងឺនេះពុំបញ្ចេញរោគសញ្ញាអ្វីគួរឲ្យសង្ស័យ។ គ្រូពេទ្យនិងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រហៅជំងឺនេះថា ជា«ឃាតកស្ងប់ស្ងាត់»។
ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ ដ៏ចម្រូងចម្រាស់នៅកម្ពុជា បានប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាកន្លងទៅនេះ។ អ្នកបោះឆ្នោតប្រមាណជាង៦លាននាក់ ឬប្រហែលជា៨២ភាគរយ បានចេញទៅបោះឆ្នោតនៅតាមការិយាល័យនានា នៅជុំវិញប្រទេសកម្ពុជា។
ខណៈពេលដែលមានការជជែកពិភាក្សារវាងប្រជាពលរដ្ឋកាលពីពេលកន្លងមកមុនថ្ងៃបោះឆ្នោតទាក់ទិននឹងការសម្រេចចិត្តទៅបោះឆ្នោត ប្រជាពលរដ្ឋមួយចំនួនមានវត្តមាននៅតាមការិយាល័យបោះឆ្នោត និងបានសម្តែងមតិរបស់ខ្លួនអំពីការសម្រេចចិត្ត បើទោះជាប្រជាពលរដ្ឋមួយចំនួនមិនទាន់សម្រេចចិត្តនៅឡើយ។
អត្រាអ្នកចេញទៅបោះឆ្នោតមាន ៨២.១៧% គិតត្រឹមម៉ោង ៥ រសៀល នេះបើយោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅព្រឹកថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់កន្លែងក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់ បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬ សភានិងស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាល។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សមួយក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលនឹងចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្វះស្វែងរកការប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាធ្វើការអភិវឌ្ឍបន្ថែមនិងធ្វើកំណែទម្រង់រដ្ឋ ហើយនឹងការពារសន្តិភាព បើគណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀតនោះ។
ប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាតវ៉ានៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីស្នើសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព័ត៌មានសំខាន់ៗ គួរកត់សម្គាល់ ប្រចាំសប្តាហ៍៖ នៅកិច្ចប្រជុំសិទ្ធិមនុស្ស អ.ស.ប. ក្រុមបស្ចិមលោករួមគ្នាបរិហារកម្ពុជា។ កាលកំណត់សម្រាប់ពលករខ្មែរសុំសិទ្ធិធ្វើការស្របច្បាប់នៅថៃជិតមកដល់។ តារាចម្រៀងរ៉ក់ខេនរ៉ូលខ្មែរ កាក់ ចន្ធី បាត់បង់ជីវិត ។
ព័ត៌មានផ្សេងទៀត