អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
VOAសង្ខេប ប្រចាំសប្តាហ៍៖ ប្រេសិតUN៖ លំហរសេរីភាពរួញតូចនឹងប៉ះពាល់ដល់ស្ថិរភាព។ នាយករដ្ឋមន្ត្រីចោទសួរអំពីទំនាក់ទំនងបក្សជំទាស់ជាមួយវៀតណាម។ អំពើហិង្សាចោមរោមវាយអ្នកបើកបរបង្កជាក្ដីបារម្ភដល់សីលធម៌។
ព័ត៌មានសំខាន់ៗ គួរកត់សម្គាល់ប្រចាំសប្តាហ៍៖ សេតវិមានប្រកាសផ្ដាច់ជំនួយអាមេរិកពីរដ្ឋាភិបាលខ្មែរ។ សំណុំរឿង ហ៊ុន សែន អូស្រ្តាលី និងទីងមោង។ រដ្ឋាភិបាលខ្មែរ នឹងចាត់វិធានការតឹងរ៉ឹងលើពលករបរទេសគ្មានច្បាប់ជាង១០ម៉ឺននាក់។ យុវជនច្រើនកុះករចូលរួមមហោស្រពវិទ្យាស្ត្រនៅភ្នំពេញ។
កម្ពុជានឹងរៀបចំឲ្យមានការប្រកួតធ្វើ robot ឬរូបយន្តក្នុងទឹកលើកដំបូងបង្អស់នៅក្នុងកម្មវិធីមហោស្រពជាតិស្តីអំពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឬហៅថា STEM ស្ទែម ដែលនឹងប្រព្រឹត្តធ្វើឡើងពីថ្ងៃទី១ដល់ទី៣ខែមីនានេះ។ នេះជាឆ្នាំទី៤ហើយដែលកម្មវិធីផ្សព្វផ្សាយអំពីការអប់រំលើមុខជំនាញ STEM ស្ទែមដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាត្រូវបានរៀបចំធ្វើឡើង។ យ៉ាងហោចណាស់មានសិស្សមកពីវិទ្យាល័យរដ្ឋចំនួន១៥ចូលរួមការប្រកួតនេះ។
ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុងសប្តាហ៍ទី៤ កុម្ភៈ ២០១៨៖ គណបក្សប្រជាជនប្រមូលអសនៈព្រឹទ្ធសភាទាំង៥៨។ ព្រះរាជាយាងទៅចិនខណៈវិសោធនកម្មច្បាប់ទៅជិតដល់ព្រះរាជវាំង។ នាយករដ្ឋមន្ត្រីខ្មែរព្រមានរាំងខ្ទប់សេចក្ដីថ្លែងការណ៍អាស៊ានអូស្ត្រាលី។ លោក ហ៊ុន ម៉ានី ស្ងាត់ស្ងៀមជុំវិញការបង្ហាញពីខ្លឹមសារសន្ទនាស្នេហា។
គ.ជ.ប.បញ្ជាក់ពីឯករាជ្យភាពរបស់ខ្លួនមុនការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ ឧទ្យានជាតិសមុទ្រកោះរ៉ុងត្រូវបានបង្កើត គ្រាមានក្តីបារម្ភពីការទន្ទ្រានដើម្បីប្រយោជន៍បុគ្គល។ សារព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងភាពមហន្តរាយ។
កម្មវិធីត្បាញក្រមាខ្មែរវែងជាងគេប្រវែងឲ្យបាន ១០០០ ម៉ែត្រ ដើម្បីចុះក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក សម្រាប់កម្ពុជាក្នុងឆ្នាំ២០១៨ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងវាលព្រះមេរុ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមចលនាយុវជន GoGoCambodia ក្នុងគោលបំណងលើកកម្ពស់មោទនភាពនិងកិត្យានុវភាពកម្ពុជានៅលើឆាកអន្តរជាតិ។
តុលាការកំពូលសម្រេចឱ្យអ្នកស្រីទេព វន្នីបន្តជាប់ពន្ធនាគារ និងបិទផ្លូវតវ៉ា។ អតីតមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី បានប្តឹងទៅក្រុមហ៊ុនបណ្តាញសង្គម Facebook ទៅលើករណីទាក់ទិននឹងរបៀបប្រើប្រាស់ទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការរត់ពន្ធនិងបទល្មើសគ
លោក កឹម សុខា បន្តជាប់ឃុំ ទោះចូលភ្នំពេញបានមួយភ្លែត។ វិសោធនកម្មរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌឆ្លងគណៈរដ្ឋមន្ត្រី។ មន្ត្រីនគរបាលបាញ់សម្លាប់មន្ត្រីបរិស្ថានដើរល្បាតព្រៃ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទពីបទ «ក្បត់ជាតិ» ត្រូវបាននាំមកសាលាឧទ្ធរណ៍ ក្នុងសវនាការសំណុំរឿងដែលលោកប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោក បាននៅក្រៅឃុំ។ នេះជាលើកទី១ហើយដែលលោក កឹម សុខា ត្រូវបានតុលាការបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ មកចូលរួមសវនាការ បន្ទាប់ពីសវនាការជាច្រើនដងនាពេលកន្លងមក មិនដែលមានវត្តមានរបស់លោកចូលរួម បើទោះបីជាមេធាវីរបស់លោកស្នើយ៉ាងណាក្តី។ ប៉ុន្តែសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការ និងបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។
តុលាការកាត់ទោសសកម្មជនការពារបរិស្ថានឲ្យជាប់ពន្ធនាគារមួយឆ្នាំ។ អភិបាលខេត្តព្រះសីហនុ និយាយពីវត្តមានជនជាតិចិននិងផលប៉ះពាល់។ លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព។
យុទ្ធនាការ «សំឡេងនៃអនាគត» ឬ «Echoes from Tomorrow» ដើម្បីផលិតខ្សែភាពយន្តខ្លីនិងភាពយន្តឯកសារ៣រឿង ទទួលបានការគាំទ្រដល់ ២៤.០០០ ដុល្លារ គឺច្រើនជាងការរំពឹងទុកត្រឹមតែ ១៥.០០០ ដុល្លារ សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍សំខានៗនៅសប្តាហ៍នេះ ៖ កម្ពុជាទទួលជំនួយយ៉ាងជោគជាំពេញមួយសប្ដាហ៍។ ចិនបង្ហាញចេតនាដឹកមុខក្នុងតំបន់ទន្លេមេគង្គ។ ប្រធានបទនៃអំណោយមឈូសដល់ជនចាស់ជរា
VOA សង្ខេប៖ ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗក្នុងសប្តាហ៍ទី១ នៃខែមករា៖ ចិនគាទ្រការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា។ លោកហ៊ុន សែនឲ្យប្រជាពលរដ្ឋគិតគូរលើការបន្លែខ្លួនឯង។ កន្លែងជិះណូរីបើកថ្មីនៅស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងពិធីប្រារព្ធខួបថ្ងៃ៧មករា ស្ត្រីម្នាក់ មាឌតូចស្តើងមកពីសហគមន៍បុរីកីឡារត់ចូលទៅជិតវេទិកាដើម្បីប្រគល់ឯកសារពាក់ព័ន្ធរឿងទំនាស់ដីធ្លីឲ្យលោកហ៊ុន សែន តែត្រូវគេអូសចេញស្ងាត់ៗពីមីទ្ទីញថ្ងៃ៧មករា។
VOA សង្ខេប៖ ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗក្នុងសប្តាហ៍ទី៥ នៃខែធ្នូ៖ តុលាការបញ្ជាឱ្យ«កម្ទេច» មាន់ប្រយុទ្ធ៩២ក្បាល។ កម្ពុជាគ្រោងធ្វើវិសោធនកម្មលើកទី៩នៃរដ្ឋធម្មនុញ្ញ។ រដូវកាលត្រីប្រហុកឈានចូលមកដល់។
VOA សង្ខេប៖ ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗក្នុងសប្តាហ៍ទី៤ នៃខែធ្នូ៖ ភាគីនយោបាយកម្ពុជាបន្តជំហរតឹងរ៉ឹងរៀងខ្លួន។ ធនាគារពិភពលោកដាស់តឿនរឿងគ្រប់គ្រងទីក្រុងភ្នំពេញ។ កម្ពុជាក្នុងសប្ដាហ៍គ្របដណ្ដប់ដោយធាតុអាកាសត្រជាក់។
បណ្តាញតន្ត្រី Leng Pleng ដែលពីដំបូងកើតចេញពីការជុំគ្នារបស់ក្រុមយុវជនលេងកម្សាន្ត អាចនឹងក្លាយជាក្រុមដែលមានការគាំទ្រច្រើន និងជាក្រុមអាជីពល្បីល្បាញ។
មេទ័ពកម្ពុជាដាក់ពាក្យប្ដឹង លោក សម រង្ស៊ី ពីបទញុះញង់។ អាមេរិកបន្ថែមវិធានការប្រឆាំងរដ្ឋាភិបាលកម្ពុជា។ បង់ក្លាដេសសុំការគាំទ្រពីកម្ពុជាជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា។
អ្នកសារព័ត៌មានជើងចាស់មួយរូបគឺលោក ឆាយ សុផលបានឲ្យដឹងថា លំហនៃសេរីភាពសារព័ត៌មាន ត្រូវបានរឹតត្បិត ការតែងនិពន្ធទទួលផលវិបាកដោយប្រយោល។
រដ្ឋាភិបាលកម្ពុជា បង្ហាញថាកម្ពុជាកំពុងមានសុខសន្តិភាព តាមរយៈការប្រារព្ធពិធីបួងសួង «ចម្រើនសេចក្តីសុខ» នៅចុងសប្តាហ៍នេះនៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការរាប់បាតចំពោះព្រះសង្ឃសរុបប្រមាណ៥០០០ អង្គ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ការបួងសួងសុំសេចក្តីសុខ នេះបង្ហាញថាកម្ពុជា «មានសន្តិភាព» បើទោះមជ្ឈដ្ឋានអន្តរជាតិ និងជាតិមួយចំនួន យល់ថាស្ថានភាពនយោបាយនៅកម្ពុជាស្ថិតក្នុងសភាពយ៉ាប់យឺន។
ព័ត៌មានផ្សេងទៀត