កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងចេញនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិថ្កោលទោស ចំពោះសកម្មភាពនៃការចល័តកងកម្លាំងប្រដាប់អាវុធតាមរថយន្ត និងកាណូតនៅលើផ្លូវជាតិលេខ២ ខាងមុខ និងតាមដងទន្លេខាងក្រោយទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
ពាក់ព័ន្ធនឹងគម្រោងធ្វើមហាបាតុកម្មរបស់បក្សប្រឆាំងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ លើកឡើងថា គណបក្សសង្គ្រោះជាតិអាចធ្វើបាតុកម្មបានក្នុងក្របខណ្ឌច្បាប់។ លោកបន្ថែមថា ប្រសិនជាការធ្វើបាតុកម្មនោះខុសច្បាប់ ហើយធ្វើឡើងក្នុងរូបភាពនៃការផ្តួលលរំលំណាមួយ នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ស្របពេលស្ថានការណ៍នៅខាងក្រៅសវនាការពេលជម្រះមានកាប្រទាញប្រទង់រវាងសន្តិសុខខណ័្ឌ និងអ្នកគាំទ្របក្សប្រឆាំង។
លោក Edward R. Royce បន្ថែមក្នុងលិខិតនោះថា បើគ្មានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិទេ នោះលទ្ធផលបោះឆ្នោតនាពេលខាងមុខនឹងមិនអាចធ្វើបានល្អត្រឹមត្រូវទាំងស្រុងឡើយ។
គណបក្សប្រឆាំងនឹងជួបប្រជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនជាង១ពាន់នាក់នៅទីស្នាក់ការគណបក្សនៅថ្ងៃសុក្រខាងមុខនេះ គឺចំថ្ងៃដែលលោកកឹម សុខាត្រូវចូលសវនាការនៅតុលាការភ្នំពេញ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោកស្រីបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យគោរពឲ្យបានម៉ឺងម៉ាត់នូវបទដ្ឋានអន្តរជាតិស្តីពីការជំនុំជម្រះក្តីដោយយុត្តិធម៌ ក្នុងអំឡុងពេលនីតិវិធីរឿងក្តីព្រហ្មទណ្ឌ រាប់ទាំងការធានាឲ្យមានតម្លាភាពនៅក្នុងការគ្រប់គ្រងប្រព័ន្ធយុត្តិធម៌។
អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា ករណីផ្ទុះគ្រាប់បែកកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា បង្ហាញពីកម្សោយរបស់រដ្ឋាភិបាលក្នុងការការពារសន្តិសុខ តែថា រដ្ឋាភិបាលនេះ មានកម្លាំងក្នុងការបង្ក្រាបគណបក្សប្រឆាំង។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ហើយនឹងក្រុមអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានអំពីមូលហេតុនៃការផ្ទុះគ្រាប់បែកនេះនៅឡើយទេ ព្រោះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
មានករណីផ្ទុះមួយនៅកណ្តាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃអង្គារទី ០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលបានបណ្តាលឲ្យមនុស្សបួននាក់រងរបួស។ យ៉ាងណាក៏ដោយ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងក្រុមអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចប្រាប់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ៕
សាលាដំបូងរាជធានីនឹងបើកសវនាការនៅថ្ងៃទី៩ ខែកញ្ញាដើម្បីជំនុំជម្រះក្តីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទ «មិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ» ដោយគ្មានមូលហេតុត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំប្តឹងពីបទសញ្ចារកម្ម។
ការពង្រាយសមត្ថកិច្ចរាប់រយនាក់ និងការដាក់រនាំងដែកបិទផ្លូវប្រឆាំងនឹងការហែញត្តិរបស់គណបក្សជំទាស់ បង្ហាញពីការរំលោភច្បាប់ និងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែធ្លាក់ប្រជាប្រិយភាព។
មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកទាំង៤រូបគឺ លោក ឡោ ជុនធី បានប្រាប់ VOA ថា មេធាវីបានលើកសំអាងហេតុជាច្រើនបង្ហាញថាអង្គភាពប្រឆាំងអំពើពុករលួយពិតជាបានឃាត់ និងឃុំខ្លួនកូនក្ដីរបស់លោក ខុសនីតិវិធីច្បាប់។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា តាមរយៈមេធាវីតំណាងរបស់លោក ទាក់ទងនឹងការចោទថា លោកហ៊ុន សែន នៅពីក្រោយឃាតកម្មលើលោកកែម ឡី។
លិខិតកោះហៅរបស់ ACU ចុះថ្ងៃទី៣០ ខែសីហា បានកោះហៅលោកជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន និងលោកប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្តាប់ចម្លើយនៅថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង៨:៣០នាទីព្រឹក ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីអំឡុងពេលប្រឡង។
អ្នកវិភាគ និងតាមដាននយោបាយសង្គមលើកឡើងថា ការប្រកាសប្រើកងទ័ពដើម្បីចាប់ខ្លួនលោកសម រង្ស៊ី និងលោកកឹម សុខា គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកដែលជំទាស់នឹងរដ្ឋាភិបាល។
សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងអាចបន្តកើនឡើងដល់ទៅ៧%ក្នុងឆ្នាំ២០១៦និង២០១៧ខាងមុខ បើទោះប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកម្ចីឥណទានធនាគារ និងអចលនទ្រព្យ។
លោកអ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង បានបង្គាប់ឲ្យលោកកឹម សុខា ចូលមកតុលាការកំពូលនៅថ្ងៃទី២ ខែកញ្ញា វេលាម៉ោង៨ព្រឹក ដើម្បីចូលរួមសវនាការអំពីសំណុំរឿងបដិសេធមិនចូលខ្លួនក្នុងបទល្មើសសញ្ចារកម្ម ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។
របាយការណ៍នោះបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវបានស្ទង់មតិ មានអាយុចាប់ពី១៨ទៅ៣៧ឆ្នាំ ហើយជាទូទៅត្រូវបានឈ្មួញកណ្តាលជ្រើសរើសនៅក្នុងសហគមន៍របស់ពួកគេ ក្រោយពីឈ្មួញកណ្តាលប្រើល្បិច និងភូតកុហកថា ទៅធ្វើការងារមានប្រាក់ខែខ្ពស់នៅប្រទេសចិន។
បើតាមដីកាកោះ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២១០៦ លោកសៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញសរសេរថា តុលាការបង្គាប់ឲ្យលោកសម រង្ស៊ីចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកដើម្បីធ្វើការជំនុំជម្រះក្នុងឋានៈជាជនជាប់ចោទ។
ក្នុងពាក្យបណ្ដឹង ដែលដាក់ទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៤ ខែសីហា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានលើកឡើងថា ការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កូនក្តីរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត