កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អគ្គស្នងការនគរបាលជាតិនឹងដាក់ពង្រាយកងកម្លាំងរាប់ពាន់នាក់នៅតាមកន្លែងចុះឈ្មោះបោះឆ្នោត និងការិយាល័យដើម្បីការពារសន្តិសុខ បង្ការបទល្មើសសម្រាប់ដំណើរការបោះឆ្នោតក្នុងពេលខាងមុខ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី លើកឡើងថា ការទទួលបានហិរញ្ញប្បទានរយៈពេលវែងពី OPIC ធ្វើឲ្យធនាគារអេស៊ីលីដា ភីអិលស៊ី អាចពង្រីកលទ្ធភាពផ្តល់កម្ចីទៅសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមនៅទូទាំងកម្ពុជា ក្នុងការចាប់ផ្តើម ពង្រីកធុរកិច្ច និងបង្កើនចំណូល។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមិនព្រមចូលខ្លួនតាមដីកាកោះហៅ ដោយគ្មានមូលហេតុត្រឹមត្រូវពាក់ព័ន្ធនឹងបទសញ្ចារកម្មលើសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោកកឹម សុខា ផ្ទាល់។
នៅព្រឹកថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាស់របស់លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ឆ្នាំទៅដល់២០ឆ្នាំ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកនេះប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។
ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាលើកឡើងថា ការកោះហៅប្រធានអង្គការមួយដែលគ្រប់គ្រងវិទ្យុ VOD គឺជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ជាជាងសាកសួររឿងនាងខុម ចាន់តារ៉ាទី ហៅស្រីមុំជាមួយលោកកឹម សុខា។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោកស្រី ថាក់ ឡានី ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា ទាក់ទងនឹងការចោទលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី។
ក្រោយការបង្គាប់របស់លោកហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រគល់រថយន្តស៊េរីទំនើបៗចំនួន៣គ្រឿងជូនអាចារ្យអេ អគ្គនាយកវិទ្យុ ABC។
ដីកាកោះ ដែលចេញនៅថ្ងៃទី១២ ខែសីហាដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញអ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តីនៃសមាគមអាដហុក ឲ្យមកតុលាការក្នុងនាមជាសាក្សីនៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦ នៅម៉ោង៩ព្រឹក។
លោក ហុង លីម បានប្រាប់ VOA នៅព្រឹកថ្ងៃច័ន្ទនេះថា ការហៅរបបដឹកនាំកម្ពុជាជារបបតិរច្ឆាន គឺជាការសំដៅលើការដឹកនាំរបស់មេដឹកនាំសព្វថ្ងៃ មិនមែនជាការសំដៅលើព្រះមហាក្សត្រ និងប្រជាពលរដ្ឋនោះទេ។
ថ្លែងបើកវគ្គបណ្តុះបណ្តាល អនុប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន លើកឡើងថា អ្នកសារព័ត៌មានជាបុគ្គលសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការបោះឆ្នោត។
រហូតមកដល់ថ្ងៃទី១១ ខែសីហានេះ មានរយៈពេលជាងមួយខែហើយដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំពឹងថា តុលាការនឹងប្រមូលបានភស្តុតាងគ្រប់គ្រាន់ និងបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗ តែអ្នកវិភាគនិងអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សជឿថា រដ្ឋាភិបាលនឹងមិនអាចរកយុត្តិធម៌ឲ្យជនរងគ្រោះបាន ដូចករណីឃាតកម្មមុនៗដែរ។
លោកថាចំនួនតិចនេះដោយសារស្រ្តីនៅតែត្រូវបានគេរើសអើង និងមិនទាន់ផ្តល់ឱកាសឲ្យគ្រប់គ្រាន់ បើទោះបីជាស្រ្តីអាចបំពេញការងារល្អជាងបុរសក៏ដោយ។
ការប្រកាសនេះធ្វើឡើង ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាមានភាពតានតឹងនិងខណៈពេលដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា ដោយសារមានការចាប់ឃុំខ្លួនតំណាងរាស្រ្តរបស់ខ្លួន។
លោកសុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីឯករាជ្យមានប្រសាសន៍ថា ការសួរចម្លើយជនណាម្នាក់លើសពីម៉ោងរដ្ឋបាលគឺជាការដាក់ទារុណកម្ម ហើយផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោកហ៊ុន សែនក៏បានប្តឹងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបានថ្លែងពាក់ព័ន្ធនឹងឃាតកម្មលើលោកកែម ឡីដែរ។
ប្រជាពលរដ្ឋទាំងនោះបានអំពាវនាវសុំឲ្យស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ជួយដោះស្រាយរកយុត្តិធម៌ និងផ្តល់សំណងជាដីដល់ពួកគេ សម្រាប់យកមកធ្វើជាកម្មសិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលដូចដើម។
កាលពីខែមុន អង្គការ Global Witness បានចេញរបាយការណ៍មួយហៅថា«ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»។ របាយការណ៍នោះបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។