កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt មានប្រសាសន៍ថា ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកសម្រាប់សិស្ស-និស្សិតកម្ពុជាដែលជាប់និទ្ទេស A ក្នុងឆ្នាំ២០១៦នេះ អាចនឹងផ្ដល់ឱកាសដល់សិស្ស-និស្សិតដែលមានសមត្ថភាពទៅបន្តការសិក្សាដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក ដើម្បីត្រលប់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកវរសេនីយ៍ឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃកងទ័ពនៅបរទេសរបស់សហរដ្ឋអាមេរិក មានប្រសាសន៍ថា ភាគីទាំង២ និងកងម៉ារីន នឹងរួមគ្នាហ្វឹកហ្វឺនទាំងផ្នែកបញ្ជាការ និងគ្រប់គ្រងយុទ្ធវិធីតាមអង្គភាពតូចៗដោយប្រតិបត្តិការលើគោក ការបង្ការជំងឺ ការជួសជុល និងប្រើប្រាស់ទូកសម្រាប់ប្រតិបត្តិការ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារទៅរដ្ឋសភាជាតិកម្ពុជា ក្នុងកិច្ចប្រជុំបើកបវេសនកាលនៃសម័យប្រជុំសភាលើកទី៧ នីតិកាលទី៥ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយ នៅថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន សែន លើកឡើងថា គ្រឿងញៀនបាននិងកំពុងធ្វើឲ្យមានបញ្ហាយ៉ាងខ្លាំងនៅកម្ពុជា ជាពិសេសទៅលើយុវវ័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការកែប្រែកម្រិតប្រាក់បៀវត្សរ៍ត្រូវជាប់កាតព្វកិច្ចពន្ធដែលនឹងមានចែងក្នុងច្បាប់ថវិកាឆ្នាំ២០១៧។
ក្រោយត្រឡប់មកពីចុះឈ្មោះបោះឆ្នោត លោកប្រកាសបន្តស្នាក់នៅក្នុងស្នាក់ការបក្ស ដោយអះអាងថា វាជាការតស៊ូបែបអហិង្សាអាចនាំឲ្យមានដំណោះស្រាយនយោបាយ។
បើតាមព័ត៌មានក្នុងស្រុក អ្នកស្រី ប៊ូ រចនា នៅពេលនេះកំពុងសម្រាកសម្រាលកូនប្រុសទី៥នៅក្រៅប្រទេសបន្ទាប់ពីអ្នកស្រីបានផ្តល់កំណើតកាលពីថ្ងៃទី២ ខែតុលានេះ និងកំពុងរៀបចំសុំសិទ្ធិជ្រកកោននៅប្រទេសទី៣។
ទោះជាយ៉ាងណាលោក ហ៊ុន សែន មិនបានបញ្ជាក់ថា ប្រាក់ខែដែលដំឡើងនេះសម្រាប់គ្រូបង្រៀនក្នុងកម្រិតណានោះទេ។
ក្រោយការបោះឆ្នោត សំឡេងភាគច្រើនគាំទ្រចំនួន១៤៨ដុល្លារ ហើយតំណាងក្រសួងការងារបានប្រកាសថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមចំនួន៥ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលនេះត្រូវដំឡើងដល់១៥៣ដុល្លារ។
របាយការណ៍ដែលបានស្ទង់មតិលើស្រ្តីរងគ្រោះដោយបញ្ហាដីធ្លីចំនួន៦១២នាក់ ក្នុង១២រាជធានីខេត្តនេះបន្ថែមថា ជម្លោះដីធ្លីអូសបន្លាយបានបង្កឲ្យស្ត្រី៤០,១% ប្រើហិង្សាទៅលើកូន៤៣,៩% បង្ខំឲ្យកូនបោះបង់ការសិក្សា និង៣៦ភាគរយទៀត បង្គាប់ឲ្យកូនទៅធ្វើការងារពាក់ព័ន្ធនឹងពលកម្មកុមារជាច្រើនករណី។
គណបក្សប្រឆាំងនិងអ្នកវិភាគ រិះគន់ការហ្វឹកហាត់កម្លាំងនគរបាលជាតិជិត៣០០នាក់ ក្រោមជំនួយនិងការចូលរួមបង្វឹករបស់វៀតណាម ដើម្បីបង្រ្កាបបាតុកម្មពលរដ្ឋខ្លួនឯង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោក កឹម សុខា អាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើតុលាការមិនទាន់អនុវត្តទោសលើប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ។
ក្នុងពិធីចុះហត្ថលេខានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកWilliam Heidt បានលើកឡើងថា មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកគឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្រ្តវប្បធម៌របស់កម្ពុជា ជាពិសេសជាការវិនិយោគលើប្រជាជនកម្ពុជា ឲ្យពួកគេទទួលបានផលប្រយោជន៍យូរអង្វែងពីការអភិរក្ស។
អ្នកសារព័ត៌មានមួយក្រុមរកឃើញថា មាត្រាមួយចំនួនដែលចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងធ្វើឲ្យប៉ះពាល់ដល់ការប្រមូលនិងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ប្រសិនក្រសួងមិនកែសម្រួលឲ្យបានដិតដល់។
អង្គការសង្គមស៊ីវិលថា ការសម្រេចនេះជាការប្រើប្រាស់តុលាការជាឧបករណ៍ពីសំណាក់រដ្ឋាភិបាល ដើម្បីរឹតត្បិតលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោត។
ការសម្រេចនេះត្រូវបានអ្នកការពារសិទ្ធិមនុស្សថា ជាការសម្រេចដោយអយុត្តិធម៌ និងជាការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សក្នុងការរិះគន់រដ្ឋាភិបាល។
ក្រោយបញ្ចប់ការជំនុំជម្រះ លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានថា លោកមិនរំពឹងទទួលបានយុត្តិធម៌នោះទេ ដោយសាររឿងក្ដីរបស់លោករងឥទ្ធិពលពីរដ្ឋាភិបាលក្រុងហាណូយប្រទេសវៀតណាម ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតទម្លាក់រដ្ឋាភិបាលដែលកំពុងកាន់អំណាចនេះ។
លោក ហ៊ុន សែន បន្ថែមថា លោកមិនអាចឲ្យនរណាម្នាក់បំផ្លាញស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមបានទេ ហើយថា បក្សប្រឆាំងមិនត្រូវយកករណីបុគ្គលធ្វើជារឿងនយោបាយហើយមកគំរាមធ្វើបាតុកម្មឡើយ។
តំណាងអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បារម្ភពីការលែងដំណើរការនៃវប្បធម៌សន្ទនានៅកម្ពុជា និងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ចំណាត់ការផ្លូវច្បាប់លើមេដឹកនាំបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិល។
ព័ត៌មានផ្សេងទៀត