កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្នុងការអនុម័តច្បាប់ពេញមួយថ្ងៃនេះ រដ្ឋសភាបានអនុម័តក្នុងសំឡេង១០៦ លើ១០៦ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយមានការលើកដៃគាំទ្រពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ប្រជាពលរដ្ឋជាច្រើននាក់នៅតែងាយប្រឈមនឹងភាពក្រីក្រ ជាពិសេស អ្នកដែលរស់នៅតាមតំបន់ជនបទ ជាទីដែលមានប្រជាពលរដ្ឋក្រីក្រ ៩០% រស់នៅ ហើយមានប្រជាពលរដ្ឋ ៤១% រស់នៅជាមួយនឹងចំណូលក្រោម ២ដុល្លារ ក្នុងមួយថ្ងៃ។
លោក Lars Olsen មន្ត្រីផ្នែកច្បាប់នៃសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា ការប្រកាសនេះគឺជាការផ្ដល់ឱកាសដល់ភាគីនៃបណ្ដឹងសម្រាប់ទទួលនូវយុត្តិធម៌ និងការប្រើប្រាស់សិទ្ធិដែលខ្លួនមាននៅក្នុងតុលាការ។
លោក កឹម សុខា លើកឡើងថា ទឹកដីនិងព្រំដែនគឺជាបញ្ហាសំខាន់ដែលប្រជាពលរដ្ឋកំពុងយកចិត្តទុកដាក់ ស្របពេលដែលបណ្ដាប្រទេសជិតខាងតែងតែរំលោភបំពានជាបន្តបន្ទាប់។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួសំខាន់ មិនអាចខ្វះបានក្នុងការផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ស្ត្រីបឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ដែលជាសកម្មជនតវ៉ារឿងដីធ្លីដ៏ល្បីរហូតទទួលបានពានរង្វាន់។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា តាមរយៈមេធាវីតំណាងរបស់លោក បន្ទាប់ពីមានការបង្ហោះវីដេអូមួយកាលពីចុងខែកក្កដា។
កាលពីម៉ោងប្រមាណជា៩យប់ថ្ងៃច័ន្ទ ដែលត្រូវជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ ទូកដឹកភ្ញៀវទេសចរមើលអំពិលអំពែកពេលយប់ បានលិចនៅជិតស្ពានថ្ម ខេត្តកំពត ដោយបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់បាត់បង់ជីវិត និងមនុស្សបីនាក់បាត់ខ្លួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា មុនការចុះឈ្មោះបោះឆ្នោតត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ ខណៈដែលពលរដ្ឋជាង៧០ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះរួចរាល់។
ការរកឃើញសាកសពកីឡាករទាំងពីរនាក់នេះ កើតឡើងស្របពេលដែលពិធីបុណ្យអុំទូកថ្ងៃទីមួយកំពុងចាប់ផ្តើម។
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្សអាដហុកចំនួន៤រូប និងមន្រ្តីគ.ជ.ប.មួយរូប ដោយសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនដើម្បីស៊ើបសួរ ស្របពេលដែលមន្រ្តីអាដហុកម្នាក់ក្នុងចំណោមនោះកំពុងមានជំងឺ។
លោកទូច ថាវរិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍មានសំអាងហេតុត្រឹមត្រូវក្នុងការសម្រេចឲ្យសាលាដំបូងរាជធានីបន្តឃុំខ្លួនជនត្រូវចោទទាំង៥នាក់។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៧:៣០នាទីព្រឹក ហើយទូកងដែលជួបគ្រោះថ្នាក់នោះឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ មកពីវត្តអម្ពវ័ន្ត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុងភ្នំពេញបានបង្ហាញប្រតិកម្មខ្លះៗជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ជាមួយនឹងលោក នៅ វណ្ណារិន នៃ VOA តាមរយៈការផ្សាយផ្ទាល់តាម Facebook។
ប្រេសិតពាណិជ្ជកម្មអង់គ្លេស លោក Lord David Puttnam លើកឡើងថា ការប្រែប្រួលសភាពការណ៍នៅចក្រភពអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងកម្ពុជានោះទេ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារមួយស្ដីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមនៅលើទំព័រ Facebook របស់លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាជាឯកសារក្លែងក្លាយ។
ភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកគឺខុសគ្នាឆ្ងាយពីកម្ពុជា ដោយសារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមួយចំនួនធំត្រូវបាន«គ្រប់គ្រងដោយរដ្ឋាភិបាល» របស់លោក ហ៊ុន សែន ហើយនៅសហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយមានសិទ្ធិពេញលេញក្នុងការផ្សព្វផ្សាយពីអ្វីដែលគេចង់ផ្សាយ។
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងមិនសុខចិត្តរបស់លោក កឹម សុខា លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឲ្យលោក កឹម សុខា ជាប់ពន្ធនាគារចំនួន៥ខែ និងពិន័យជាប្រាក់៨សែនរៀល។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក Daniel R. Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាជាច្រើនក្នុងក្របខណ្ឌនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
លោក ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ហើយលោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
ព័ត៌មានផ្សេងទៀត