កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជំនួយការ២នាក់ទៀត ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ចំពោះបទល្មើសចំនួនបី ពាក់ព័ន្ធនឹងការសមគំនិតក្លែងឯកសារសាធារណៈ ហើយលោកក៏កំពុងរងនូវបទចោទប្រកាន់និងកាត់ទោសចំនួន៤ករណីផ្សេងទៀតពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍មេដឹកនាំគណបក្សកាន់អំណាច ដែលមានដូចជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន លោក ហេង សំរិន និងលោក ហោ ណាំហុង។
ក្រោមការជួយឧបត្ថម្ភដោយមូលនិធិអាល្លឺម៉ងខុនរ៉ាត សៀវភៅនេះត្រូវបានតាក់តែងឡើងក្នុងបំណងជួយដល់សិស្ស និស្សិត អ្នកច្បាប់ និងអ្នកស្រាវជ្រាវនានា ឲ្យងាយយល់ពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតតាមចាប់ខ្លួនមនុស្សបីនាក់ដែលបានបង្ហោះរូបភាពប្រមាថសម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
នៅក្រោយសវនាការសាលាឧទ្ធរណ៍ ដែលគ្មានវត្តមានរបស់លោក អ៊ុំ សំអាន នៅព្រឹកថ្ងៃសុក្រនេះ លោក ហែម សុជាតិ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការគ្មានភាពឯករាជ្យ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិកូនក្ដីរបស់លោក។
លោក ហ៊ុន សែន បានកំណត់គោលការណ៍រួមសម្រាប់ស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តការបង្ក្រាបគ្រឿងញៀន ការអប់រំពីផលប៉ះពាល់ដោយគ្រឿងញៀន និងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
ក្នុងខួប១៥ឆ្នាំ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរិះគន់និស្សិត DMC ថា ខ្វះចំណេះដឹងផ្នែកវប្បធម៌ទូទៅដើម្បីក្លាយជាអ្នកសារព័ត៌មាន។
នៅក្នុងចំណោមករណីមិនប្រក្រតីជាង១០.០០០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរកឃើញការបាត់ឈ្មោះជាង២.០០០ករណី ដោយសារកំហុសបច្ចេកទេសប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមរយៈកុំព្យូទ័រ ខណៈឈ្មោះស្ទួនជាង៩.០០០ករណីនឹងត្រូវលុបចេញពីបញ្ជី។
ថ្លែងក្នុងកិច្ចពិភាក្សានោះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា លើកឡើងថា កម្ពុជាត្រូវបានចាត់ថ្នាក់ថា ជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។ ប៉ុន្តែ លោកថា ចំណេះដឹង និងសមត្ថភាពផ្នែកសារព័ត៌មាននៅកម្ពុជា មានកម្រិតនៅឡើយ។
លោក ហូរ វ៉ាន់ បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឆ្លើយបំភ្លឺមិនច្បាស់លាស់លើករណីតួលេខនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីដែលមានភាពខុសគ្នាជាង៩៧%នៃតួលេខក្រសួងរ៉ែកម្ពុជា និងស្នើឲ្យរដ្ឋមន្រ្តីស្វែងរកតួលេខដែលត្រឹមត្រូវ។
ការសម្រេចនេះត្រូវបានអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សយល់ថា អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិជាមូលដ្ឋាន រួមទាំងភាពត្រឹមត្រូវនៃដំណើរការការបោះឆ្នោតនៅកម្ពុជា។
ការចូលបំភ្លឺរបស់រដ្ឋមន្ត្រីរូបនេះគឺតាមការកោះហៅរបស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការជំនាញទី១០នៃរដ្ឋសភាប្រឆាំងនឹងអំពើពុករលួយ។ សង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា រកឃើញថារបាយការណ៍របស់គយនៅសិង្ហបុរី និងរបាយការណ៍របស់ក្រសួងរ៉ែកម្ពុជា មានតួលេខលុយខុសគ្នារាប់រយលានដុល្លារអាមេរិក។
ដំណើរទស្សនកិច្ចរបស់លោក Duterte ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ជាការទាក់ទាញកម្ពុជាឲ្យជួយសម្របសម្រួលរវាងប្រទេសហ្វីលីពីន និងចិន ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនភាគខាងត្បូង។
លិខិតដែលលោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រឲ្យលើកលែងទោសដល់លោក កឹម សុខា ធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ គឺក្នុងថ្ងៃតែមួយនៃការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
ទាំងក្រុមគ្រួសារ មន្ត្រីការពារសិទ្ធិមនុស្ស និងមេធាវី សុទ្ធតែលើកឡើងថា ការសម្រេចនេះមានភាពអយុត្តិធម៌ និងមានលក្ខណៈនយោបាយ។
គ.ជ.ប បានកំណត់ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ រយៈពេលបីខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកបួនរូបនិងមន្ត្រី គ.ជ.ប មួយរួប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង៧ខែមកហើយ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរអ្នកទាំង៥ពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
បន្ទាប់ពីតុលាការក្រុងភ្នំពេញកាត់ទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ នៅព្រឹកនេះ ក្រោយចេញពីសវនាការដែលតុលាការកោះហៅលោកមកធ្វើជាសាក្សីក្នុងសំណុំរឿងរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទសមគំនិតក្នុងការក្លែងឯកសារសាធារណៈ លោក ហុង សុខហួរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យមានសិទ្ធិបោះឆ្នោតទាមទារឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនជាតិចិនចំនួន២៧៨នាក់ ដែលមានស្រ្តី៤នាក់ ក្នុងនោះ ជនជាតិចិនដែលមានលិខិតឆ្លងដែនមានចំនួន១៦៨នាក់ អ្នកគ្មានសៀវភៅការងារចំនួន១៣៩នាក់ និងអ្នកគ្មានលិខិតឆ្លងដែនចំនួន១០នាក់។
ក្រុមមេធាវីការពារក្ដីឲ្យមន្ត្រីទាំង៥រូបរំពឹងថា ការប្រកាសសាលដីកានៅថ្ងៃទី៣០ខាងមុខនេះ នឹងមានលទ្ធផលវិជ្ជមានសម្រាប់កូនក្ដីរបស់ពួកគេ។
ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ គ្រោងនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៩ខែវិច្ឆិកានេះ។
ព័ត៌មានផ្សេងទៀត