កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង ក្រសួងកិច្ចការនារី ឲ្យស្វែងរកយុត្តិធម៌ជូនស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានលង់ទឹកស្លាប់ នៅពេលរត់គេចខ្លួនពីសន្តិសុខខណ្ឌដូនពេញ ដែលដេញចាប់កាលពីថ្ងៃទី១ ខែមករានេះ។ អ្នកការពារសិទ្ធិមនុស្សក៏បានជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតរកការពិត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំង សុំអន្តរាគមន៍ឲ្យមានការដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេ។ ពួកគេរំពឹងថា ស្ថាប័នទាំងពីរដែលពួកគេដាក់ញត្តិទៅ គឺជាក្តីសង្ឃឹមចុងក្រោយ ថានឹងអាចជួបជុំក្រុមគ្រួសាររបស់ពួកគេឡើងវិញ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំដែលមានសមាសភាពភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ហើយបានឯកភាពឲ្យលុបចោលក្រុមមតិភាគតិចដែលមានលោក កឹម សុខា ជាប្រធាន ទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.លើកឡើងថា ការឆ្លើយតបនៃការរកឃើញរបស់ក្រសួងមហាផ្ទៃគឺជាមូលហេតុរឹងមាំក្នុងការគាំទ្រការសម្រេចរបស់ គ.ជ.ប. ក្នុងការច្រានចោលបណ្តឹងសុំឲ្យលុបឈ្មោះពលរដ្ឋចំនួន១៨១នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ដោយសង្ស័យថា ជាជនជាតិវៀតណាម។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំ ពិនិត្យលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដើម្បីរំលាយតំណែងប្រធានតំណាងរាស្រ្តមតិភាគតិចទៅតាមការស្នើសុំរបស់តំណាងរាស្រ្តគណ បក្សប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង អំពាវនាវឲ្យមេធាវីទាំងអស់កុំប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សង្គម ស្របពេលដែលលោកលើកឡើងថា មានមេធាវីចំនួន១ភាគរយបានប្រព្រឹត្តអំពើពុករលួយលើកូនក្តី។
លោក មាជ សុវណ្ណារ៉ា ស្រែកថា លោក ហ៊ុន សែន ជាអ្នកនយោបាយដែលប្រមូលផ្តុំអំណាច ធ្វើឲ្យតុលាការមិនហ៊ានសម្រេចសេចក្តីដោយយុត្តិធម៌។
សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើសវនាការបណ្តឹងរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសជិត២០០០នាក់ ក្នុងចំណោមជាង៥០០០នាក់ ត្រូវបានសង្ស័យថា មានសារធាតុញៀនក្នុងខ្លួន។ នេះបើតាមការឲ្យដឹងពីលោកនុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
មុនជំនួបនេះប៉ុន្មានថ្ងៃ លោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ VOA ថា ក្រសួងនឹងអញ្ជើញអ្នកសារព័ត៌មានពីគ្រប់ស្ថាប័នទាំងអស់ ទាំងស្ថាប័នព័ត៌មានគាំទ្រ និងស្ថាប័នព័ត៌មានរិះគន់រដ្ឋាភិបាល រួមទាំងមានការសួរសំណួរផ្ទាល់ជាមួយលោកហ៊ុន សែនផងដែរ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរារាំងរថយន្តរបស់លោក ឌិន ពុទ្ធី មិនឲ្យធ្វើដំណើរទៅមុខ បន្ទាប់ពីមានការប៉ះសម្ដីគ្នាពាក់ព័ន្ធនឹងអ្នករត់ម៉ូតូឌុបម្នាក់។
ព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្ធូរបន្ថយទោសលោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទកេងផលប្រយោជន៍សាធារណៈ។
អ្នកធ្វើយុទ្ធនាការអះអាងថា តុលាការចាប់ឃុំសកម្មជនទាំងនោះដោយភាពអយុត្តិធម៌ និងក្រោមសម្ពាធនយោបាយ។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីអបអរជ័យជម្នះ៧មករា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងមហាជន និងកងទ័ព។
ក្រោយការដាក់ឲ្យដំណើរការបានបន្តិច គេហទំព័រដែលទើបតែបង្កើតថ្មីនោះ មានអ្នកចុចចូលមើលជាង១លាននាក់ ហើយបានជាប់គាំង ដែលធ្វើឲ្យពលរដ្ឋភាគច្រើនមិនអាចចូលមើលឈ្មោះបាន។
លោក សាយ សំអាល់ ថ្លែងបែបនេះក្រោយបញ្ចប់ការបំភ្លឺពាក់ព័ន្ធនឹងបញ្ហាសំរាម ដីសម្បទាន និងតំបន់អភិរក្ស នៅចំពោះមុខគណៈកម្មការទី៣នៃរដ្ឋសភា ដែលមានលោក ប៉ុល ហំម ជាប្រធាន នៅព្រឹកថ្ងៃពុធ ទី៤ ខែមករា។
ការរុញច្រានរហូតឈានដល់មានការប្រតាយប្រតប់គ្នានេះ ដោយសារមានការចោទប្រកាន់ទៅវិញទៅមកថា ប្រធានសន្តិសុខ និងអតីតអ្នកបុរីកីឡាទាំងនោះបានជេរគ្នាទៅវិញទៅមក។
រថភ្លើងដែលជាព្រះទីនាំងនោះ បានឈប់ចតនៅស្ថានីយចំនួន៣កន្លែង គឺស្ថានីយរថភ្លើងខេត្តតាកែវ ស្ថានីយរថភ្លើងខេត្តកំពត និងស្ថានីយរថភ្លើងខេត្តព្រះសីហនុ។
លោក ម៉ម ប៊ុនហេង ក៏បានស្នើឲ្យគណៈកម្មការនេះប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីដែលគណៈកម្មការរកឃើញថា មានការដោះដូរ ការឃុបឃិត ឬអំពើពុករលួយក្នុងវិស័យសុខាភិបាលនេះ។
លោកហ៊ុន សែនបានបញ្ជាក់ថា៖ «សុំឯកឧត្តមខៀវ កាញារីទ្ធពិនិត្យមើល តើមានប៉ុន្មានដើម្បីយើងកំណត់ ថាតើគួរជួបគ្នានៅ Restaurant (ភោជនីយដ្ឋាន)ណា? ជួបគ្នាផង ជជែកគ្នាផង សួរគ្នាផង ទើបឆ្ងាញ់បាយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ការជួបនេះនឹងមិនមានអ្នកចោទចំពោះខ្ញុំថា ទិញទឹកចិត្តអ្នកសារព័ត៌មានទេ»។
ព័ត៌មានផ្សេងទៀត