កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
«រឿងនេះល្អ មានតម្លៃសម្រាប់ប្រទេសយើងច្រើនណាស់ ឲ្យគេដឹងថាខ្មែរយើងមានការលំបាក ធ្លាប់ឆ្លងកាត់សម័យសង្គ្រាមមក យើងបាក់បែកគ្នា យើងទាស់ទែងគ្នា។ ធ្វើឲ្យបរទេសចេះតែលូកដៃចូលមក ធ្វើឲ្យយើងទទួលឥទ្ធិពលពីការលូកដៃមក ធ្វើឲ្យខ្មែរយើងវិនាសព្រាត់ប្រាស់គ្នា»។ នេះបើយោងទៅតាមសម្តីប្រជាពលរដ្ឋម្នាក់មកពីខេត្តសៀមរាប។
លោក ហ៊ុន សែន បានបញ្ជាឲ្យកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
លោកមេធាវី យុង ផានិត លើកឡើងថា ប្រសិនជាសំណុំរឿងនេះមានភាពស្មុគស្មាញ នោះលោកនឹងស្នើឲ្យតុលាការពន្យារពេលសវនាការ ដើម្បីលោកមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យមើលសំណុំរឿង។
សេចក្តីព្រាងសេចក្តីស្នើច្បាប់នេះត្រូវបានតំណាងរាស្រ្តគណបក្សកាន់អំណាចចំនួន៦០រូបស្នើទៅរដ្ឋសភាកាលពីថ្ងៃសុក្រនេះ ហើយត្រូវបានរដ្ឋសភាសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យបើកកិច្ចប្រជុំភ្លាមៗ ដោយមិនមានការចូលរួមពិគ្រោះយោបល់ពីគណបក្សនយោបាយជាង៤០ផ្សេងទៀតនោះទេ។
នារសៀលថ្ងៃអាទិត្យនេះ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សមិនទាន់រកឃើញអ្នកជំនួសតំណែងជាប្រធានគណបក្ស ក្រោយការលាលែងរបស់លោកសម រង្ស៊ី នៅឡើយនោះទេ។
អ្នកច្បាប់លើកឡើងថា ការមិនអើពើនឹងការលួចស្តាប់ និងការផ្សព្វផ្សាយសំឡេងរបស់បុគ្គលឯកជនជាសាធារណៈបែបនេះបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ និងវាកំពុងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនិយាយថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីបំបិទសិទ្ធិអ្នកនយោបាយដែលមានទោសនិងជាប់ពិរុទ្ធ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងឆ្នាំ២០១៦មានការតវ៉ា និងធ្វើបាតុកម្មជិត១៤០០លើក ដែលការតវ៉ាខ្លះមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយស្នងការនគរបាលរាជធានីភ្នំពេញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍គឺលោក សំរិទ្ធ សុផល ប្រកាសថា ការសម្រេចរបស់សាលាដំបូងរាជធានីមានភាពត្រឹមត្រូវតាមច្បាប់។ លោកបញ្ជាក់ថា ប្រសិនបើលោកសម រង្ស៊ី ឬមេធាវីរបស់លោកមិនសុខចិត្ត ពួកគេអាចប្តឹងសារទុក្ខទៅតុលាការកំពូល។
ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធិផលក្នុងវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានចំអកឲ្យគណបក្សមួយចំនួនដែលបានឃោសនានយោបាយតាមរយៈការសន្យាថា នឹងលុបបំណុលដែលប្រជាពលរដ្ឋតាមមូលដ្ឋានជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនថា ជាការបោកប្រាស់។
យុវជននៅកម្ពុជាដែលមាននិន្នាការមិនស្របតាមរដ្ឋាភិបាល ហាក់មានការព្រួយបារម្ភពីសុវត្ថិភាពក្នុងការបញ្ចេញមតិក្នុងវិស័យនយោបាយ ជាពិសេសការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
អង្គរក្សទាំង៣នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់៤ឆ្នាំពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
លោកសុខ ឥសាន ជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ក្រុមអ្នកច្បាប់របស់គណបក្សកាន់អំណាចកំពុងសិក្សា និងរៀបចំសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី។ លោកបន្ថែមថា ក្រោយបញ្ចប់ការពិភាក្សា ក្រុមការងារនឹងបញ្ជូនសេចក្តីស្នើនោះទៅរដ្ឋសភាក្នុងពេលឆាប់ៗនេះ។
លោកហ៊ុន សែនបាននិយាយថា «ការណ៍ពិត នៅពេលដែលភ្នំពេញប៉ុស្តិ៍ធ្វើការសម្ភាសជាមួយលោកហើយ ភ្នំពេញប៉ុស្តិ៍គេបានបញ្ជូនសំឡេងដើមរបស់លោកមកឲ្យខ្ញុំជាមុន តាំងពីម្សិល។ កុំភ្លេចថា ក្នុងភ្នំពេញប៉ុស្តិ៍ក៏មានមនុស្សរបស់ខ្ញុំនៅហ្នឹងដែរ។ កុំឆ្ងល់ពេក»។
លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ នេះ បានលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាពីពាក្យចចាមអារ៉ាមដែលត្រូវបានចុះផ្សាយតាមបណ្តាញសង្គម Facebook ក្នុងពេលថ្មីៗនេះ ដោយមិនបញ្ចេញឈ្មោះថា មានតំណាងរាស្រ្តរបស់គណបក្សប្រឆាំងមួយរូប បានប្រើប្រាស់បន្ទប់ក្នុងរដ្ឋសភាសម្រាប់ប្រព្រឹត្តអំពើផិតក្បត់។
រដ្ឋមន្រ្តីទាំង៣រូបដែលនឹងត្រូវក្រុមតំណាងរាស្រ្តបក្សប្រឆាំងកោះអញ្ជើញរួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងដែលមិនបានចូលរួមប្រជុំនោះដោយលើកឡើងថា ការសម្រេចនេះធ្វើឡើងដោយមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
លោក សម រង្ស៊ី ថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី បង្ហាញថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោរដោយសារលោកដឹងថានឹងត្រូវបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ។
តំណាងរាស្រ្តក្រុមមតិភាគតិចនិងភាគច្រើនរដ្ឋសភាត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៤ ដើម្បីរកដំណោះស្រាយនយោបាយខណៈដែលស្ថានការណ៍នយោបាយកម្ពុជានៅពេលនោះបានជាប់គាំងអស់មួយរយៈក្រោយការបោះឆ្នោតឆ្នាំ២០១៣។
កាលពីថ្ងៃទី១៨ ខែមករា លោកគី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងចំនួន៤ពាន់លានរៀល គឺស្មើនឹង១លានដុល្លារសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត