កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សប្រឆាំងដើម្បីពន្យល់ពីការធ្វើសមាជ និងការប្រើពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិក្នុងពេលខាងមុខនេះ គឺជាជំនួបបែបបច្ចេកទេស មិនមែនជាជំនួបបែបនយោបាយនោះទេ។
តុលាការរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោស ជួប សំលាប់ ដែលបានអះអាងថាខ្លួនជាអ្នកសម្លាប់លោក កែម ឡី ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែ ភរិយារបស់លោក កែម ឡី ព្រមទាំងក្រុមសមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ យល់ថា នីតិវិធីនៃសវនាការរបស់តុលាការ មិនអាចទទួលយកបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានស្តីបន្ទោសលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលបាននិយាយក្រោយមរណភាពរបស់លោក សុខ អាន ថា តំណែងប្រមាណជាង១០របស់លោក សុខ អាន ត្រូវបានផ្ទេរឲ្យលោក ប៊ិន ឈិន ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខ ដោយមិនត្រូវបារម្ភពីការគាបសង្កត់ ឬការគំរាមកំហែងពីជនណាម្នាក់ ឬបក្សណាមួយនោះឡើយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និយាយថា គណបក្សសង្គ្រោះជាតិ នឹងមិនផ្លាស់ប្ដូរពាក្យស្លោកនេះទេ ហើយក៏មិនបារម្ភពីការព្រមានប្ដឹងផ្ដល់ពីគណបក្សកាន់អំណាចនោះដែរ។
នៅព្រឹកថ្ងៃសុក្រនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើបណ្តឹងដែលប្តឹងដោយមេធាវីតំណាងឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិមិនខ្វល់ពីការប្រើប្រាស់គំនាបដែលធ្វើឡើងដោយរដ្ឋាភិបាលនោះទេ។ លោកបន្ថែមថា ក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សភាគច្រើន បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដោយស្ម័គ្រចិត្ត មិនគិតពីផលប្រយោជន៍។
ក្រោយពេលគណបក្សសង្គ្រោះជាតិ ដាក់ឯកសារបានតែប៉ុន្មានថ្ងៃ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ លើកឡើងថា រដ្ឋាភិបាលប្រហែលជាមិនទទួលស្គាល់សមាជគណបក្សប្រឆាំងនោះទេ ប្រសិនបើរកឃើញថា ការផ្ទេរតំណែងប្រធានបក្សទៅលោក កឹម សុខា បំពានបទបញ្ជាផ្ទៃក្នុងគណបក្សរបស់គណបក្សសង្គ្រោះជាតិខ្លួនឯង។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ប្រសិនបើគេនិយាយ ឬចុះផ្សាយព័ត៌មានណាមួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃនោះ អ្នកនោះនឹងត្រូវប្រឈមនឹងការចាប់ខ្លួន។
ក្រោយការបែកធ្លាយតែមួយថ្ងៃ លោកហ៊ុន សែន បានប្រាប់ទៅអង្គភាពសារព័ត៌មានដែលស្និទ្ធនឹងលោកនៅព្រឹកថ្ងៃអាទិត្យនេះថា ខ្សែអាត់សំឡេងដែលបែកធ្លាយនោះគឺជាការសន្ទនារវាងលោកនិងលោកកឹម សុខា ពិតមែន។
កាសែតដែលសរសេរជាពីរភាសាឈ្មោះ«ខ្មែរថាមស៍»គ្រោងប្តឹងកាសែត«ដឹខេមបូឌាដេលី» ដែលបានចុះផ្សាយអត្ថបទជាភាសាអង់គ្លេសមួយ។
លោក កឹមសុខា ជាប្រធាន និង អនុប្រធានថ្មីចំនួន៣រូបទៀតរបស់បក្ស ត្រូវបានតែងតាំងជាផ្លូវការដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សជំទាស់ បានលាលែងចេញពីតំណែងកាលពី៣សប្តាហ៍មុន។
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ក្តីជនជាប់ចោទឈ្មោះជួប សំលាប់ ដែលបានអះអាងថា កាលពីខែកក្កដាកន្លងទៅ ខ្លួនជាអ្នកសម្លាប់លោកកែម ឡី ដែលជាអ្នកវិភាគសង្គមដ៏មានប្រជាប្រិយភាព ហើយដែលតែងតែរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
សវនាការកាត់ក្តីជនជាប់ចោទ ជួប សំលាប់ ដែលបានសារភាពថាបានសម្លាប់លោកបណ្ឌិត កែម ឡី បានចាប់ផ្តើមនៅថ្ងៃពុធ ទី១ ខែមីនានេះ។
គណបក្សសង្រ្គោះជាតិសម្រេចដាក់លោក កឹម សុខា ជាបេក្ខភាពប្រធាន និងមន្រ្តីជាន់ខ្ពស់៣រូបផ្សេងទៀតជាបេក្ខភាពអនុប្រធាន។ បេក្ខភាពអនុប្រធានដែលនឹងត្រូវជ្រើសរើសជាអនុប្រធានគណបក្សទាំង៣រូប នោះមានមួយរូបជាស្រ្តី។
វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយដែលព្រឹទ្ធសភាបានអនុម័តនៅថ្ងៃនេះ ជាការបើកផ្លូវឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលអាចផ្អាក ឬរំលាយគណបក្សនយោបាយណាមួយចោល ប្រសិនបើក្រសួង ឬ តុលាការរកឃើញថា គណបក្សនយោបាយនោះបំពានលើមាត្រាណាមួយនៃច្បាប់ថ្មីនេះ។
ក្រោយការប្រមូលភស្តុតាងពីកន្លែងកើតហេតុ ហើយដែលត្រូវរក្សាទុកដោយមិនបង្ហាញជាសាធារណៈនោះថ្មីៗនេះតុលាការបានប្រកាសថា នឹងបើកសវនាការលើសំណុំរឿងឃាតកម្មនេះនៅថ្ងៃទី១ ខែមីនា ដោយគ្មានការចូលរួមពីក្រុមគ្រួសាររបស់លោកកែម ឡី និងគ្រួសារជួប សំលាប់។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ការលាលែងនេះគឺដោយសារការរងសម្ពាធពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានរដ្ឋសភាអនុម័ត។
ខណៈសមត្ថកិច្ចបណ្ដើរចូលក្នុងសាលសវនាការ លោក ណៃ វ៉ង់ដា បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ យុត្តិធម៌ គឺស្រេចតែទៅលើមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងបានចុះឈ្មោះបោះឆ្នោតទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។
លោក ជិន ម៉ាលីន ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះអនុស្សរណៈនោះថា យុវជនជាច្រើនដែលខ្វះខាតចំណេះដឹងផ្នែកច្បាប់ កំពុងត្រូវបានអ្នកនយោបាយប្រើប្រាស់ដើម្បីទទួលបានផលចំណេញផ្នែកនយោបាយ។
ព័ត៌មានផ្សេងទៀត