កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ការសម្រេចបន្តឃុំ៦ខែទៀតនេះបណ្តាលឲ្យរងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្ស ស្របពេលដែលអ្នកទាំង៥ ត្រូវបានជ្រើសរើសជាបេក្ខជនផ្ដាច់ព្រ័ត្រសម្រាប់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស Martin Ennals Award ប្រចាំឆ្នាំ២០១៧។
តុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការសាកសួរលោក ឡុង រី តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿងដែលលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តបក្សប្រឆាំងកាលពីថ្ងៃពុធសប្តាហ៍មុន។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រាប់ VOA ថា ដោយសារការអនុវត្តច្បាប់នៅកម្ពុជានៅមានភាពធូររលុង ដូច្នេះលោកបារម្ភថា ការអនុវត្តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន អាចនឹងគ្មានប្រសិទ្ធភាព។
កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា នេះ រូបភាព និងវីដេអូ ពីដុំទឹកកកតូចៗទំហំប៉ុនកូនដៃ ធ្លាក់មកលាយឡំជាមួយទឹកភ្លៀងជាច្រើន ត្រូវបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទនេះ លើកឡើងថា តុលាការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ក្នុងថ្ងៃបើកការសាកសួរ ប្រសិនបើរកឃើញថា ការចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីសបា្តហ៍មុន គឺជាសកម្មភាពផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌ។
បន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួន និងបានប្រាប់អ្នកសារព័ត៌មានពីការផ្តាំផ្ញើរផ្សេងៗរបស់សកម្មជនដែលកំពុងជាប់ឃុំទាំងនោះ ក្រសួងមហាផ្ទៃក៏បានប្រកាសឈប់ឲ្យគណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជនរបស់ពួកគេ ដោយលើកឡើងថា សមាជិកបក្សប្រឆាំង ចូលសួរដោយនាំយកសារនយោបាយមកផ្សព្វផ្សាយ។ ការបញ្ឈប់នេះត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាលើកឡើងថា ជាការរំលោភសិទ្ធិអ្នកកំពុងជាប់ឃុំ។
កុមារកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារប្រមាណជាជាង៣.៥០០នាក់នេះ នឹងត្រូវបញ្ជូនឲ្យទៅរស់នៅជាមួយក្រុមគ្រួសារវិញ បន្ទាប់ពីក្រសួងរកឃើញថា ការរស់នៅកន្លែងថែទាំកុមារ អាចបង្កគ្រោះថ្នាក់ចំពោះការអភិវឌ្ឍផ្នែកសង្គម ផ្លូវកាយ សតិបញ្ហា និងផ្លូវចិត្តរបស់កុមារ។
កាលពីថ្ងៃទី២៣ ខែមីនា សាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
កាលពីថ្ងៃពុធម្សិលមិញ លោក ហួត វុទ្ធី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចូលទៅក្នុងពន្ធនាគារព្រៃស ជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ខណៈក្រុមតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងសហការជាមួយក្រសួងមហាផ្ទៃ និងអ្នកជំនាញ ដើម្បីស្វែងរកអ្នកដែលលួចចូល ឬហៅថា Hacker ដែលបានចូល Hack គេហទំព័ររបស់ខ្លួន។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ គ.ជ.ប ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាកងកម្លាំងមានសមត្ថកិច្ចឲ្យការពារសន្តិសុខក្នុងពេលបោះឆ្នោតឃុំសង្កាត់ខាងមុខ ឲ្យបានដូចការបោះឆ្នោតជាតិថ្នាក់ឆ្នាំ២០១៣ ជាមួយការពង្រាយកម្លាំងប្រមាណជា៥០.០០០នាក់។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េ អាចនឹងផ្ទុះសង្គ្រាមភ្លាមៗ ប្រសិនបើកូរ៉េខាងជើងបំផ្ទុះនុយក្លេអ៊ែរ បន្ទាប់ពីអាមេរិកបានព្រមានច្បាស់ៗអំពីការឆ្លើយតបដោយកម្លាំងយោធា ព្រមទាំងបាន បញ្ជូននាវាដឹកយន្តហោះចម្បាំងមកក្បែរឧបទ្វីបកូរ៉េរួចជាស្រេច។
រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស មានចំនួន៩៥ករណី។ ក្នុងនោះ មនុស្សចំនួន៤៣នាក់ បាត់បង់ជីវិត មនុស្ស១០២នាក់រងរបួសធ្ងន់ និង៧៧នាក់ រងរបួសស្រាល។
ក្រុមគ្រួសាររបស់អ្នកទាំង៥ដែលធ្លាប់តែជួបជុំគ្នាធ្វើដំណើរកម្សាន្ត និងទៅវត្តក្នុងរៀងរាល់ពិធីបុណ្យចូលឆ្នាំកន្លងទៅ នៅពេលនេះបានបង្ហាញពីភាពក្រៀមក្រំ ដោយសារតែឪពុកម្តាយ និងស្វាមីកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៧នេះ ប្រារព្ធឡើងនៅថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា។
លោក លី សូដេត អ្នកសេដ្ឋកិច្ចប្រចាំប្រទេសរបស់ធនាគារពិភពលោកនៅកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ការនាំចេញទាបគឺជាមូលហេតុចម្បងដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
បើតាមរបាយការណ៍អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងពលករចំណាកស្រុក ពលករកម្ពុជាជាង១លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការដោយខុសច្បាប់ និងស្របច្បាប់នៅក្រៅប្រទេស ដោយសារកត្តាជីវភាព។
លោក ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាអានសៀវភៅនេះដើម្បីរៀនពីចំណុចសំខាន់ៗ សម្រាប់ជាគោលដៅក្នុងជីវិត។
បន្ទាប់ពីចុះកម្មសិក្សាស្វែងយល់នៅ Federal Press Conference ក្រុមអ្នកនាំពាក្យកម្ពុជាដែលបានចូលរូមក្នុងទស្សនកិច្ចនោះបានរៀបចំគម្រោងដែលមានលំនាំស្រដៀងគ្នានេះ ដើម្បីយកមកអនុវត្តនៅកម្ពុជា។
មូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ ឬ KAS គឺជាមូលនិធិរបស់ប្រទេសអាល្លឺម៉ង់ ដែលបាននិងកំពុងធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ។
ព័ត៌មានផ្សេងទៀត