កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក កឹម សុខាលើកឡើងថា គោលនយោបាយដែលនឹងផ្តល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារទៅតាមឃុំនីមួយៗក្នុងមួយឆ្នាំ នឹងត្រូវតំឡើងរហូតដល់១លានដុល្លារអាមេរិក ប្រសិនបើគណបក្សសង្គ្រោះជាតិជាប់ឆ្នោត។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីលោករងការរិះគន់ពាក់ព័ន្ធនឹងការព្រមានធ្ងន់ៗជាច្រើនដងថា កម្ពុជានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនោះ។
ការឃោសនាបោះឆ្នោតសម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ ដោយមានគណបក្សចំនួន១២បានចុះឈ្មោះ
«មិនមានអ្វីដែលរដ្ឋាភិបាលពិបាកនឹងធ្វើទេព្រោះឲ្យតែមានទីផ្សារ។ ទី១៖ ទីផ្សារកសិផលរបស់គាត់ ជួយប្រមែប្រមូលទិញឲ្យមានតម្លៃ ហើយធានានូវតម្លៃឲ្យគាត់រស់បាន កុំឲ្យយកកសិផលពីបរទេសចូលមកខ្មែរបែរជាខ្មែរលក់ចេញទៅក្រៅមិនបាន លក់កន្លែងឯងកាន់តែថោក។ ទី២៖ គឺទាក់ទងទៅលើទីផ្សារការងារ ឲ្យមានកុំឲ្យខ្មែរយើងពឹងថា ថៃជាទីផ្សារ ហើយយើងលក់កម្លាំងពលកម្មទៅឲ្យថៃ»។
សេដ្ឋវិទូ និងអ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជាយល់ថា ការព្រមានផ្ទួនៗនេះកំពុងធ្វើឲ្យអ្នកវិនិយោគរត់ចេញពីប្រទេសកម្ពុជា ហើយអាចបង្កភាពភ័យខ្លាចចំពោះពលរដ្ឋដែលធ្លាប់ឆ្លងកាត់សង្គ្រាម។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ទឹកខ្មៅលុបមិនជ្រះដែលប្រើក្នុងពេលបោះឆ្នោត មិនសំខាន់ដូចវិធានការ៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តងនោះទេ។
គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោះស្រាយបញ្ហាធំៗដែលគណបក្សខ្លួនកំពុងបារម្ភ ពាក់ព័ន្ធនឹងការត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
«ក្នុងករណីដែលម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាង ម្ចាស់គេហទំព័រ ណាមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ហើយបានបំពានច្បាប់ និងគោលការណ៍ណែនាំខាងលើ ក្រសួងព័ត៌មាននឹងបិទការផ្សាយ ហើយដកហូតអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ»។
ក្រសួងយុត្តិធម៌នាពេលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការ១០០ថ្ងៃក្នុងការវាយតម្លៃគុណភាពនិងប្រសិទ្ធភាពតុលាការដើម្បីរកដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌នៅកម្ពុជា។ យុទ្ធនាការដែលមិនមានការចូលរួមពីភាគីពាក់ព័ន្ធនេះត្រូវបានគណបក្សជំទាស់និងសង្គមស៊ីវិលលើកឡើងថា អាចនឹងទទួលបានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។
បន្ទាប់ពីក្រសួងរ៉ែ និងថាមពលបានផ្អាកការផ្តល់អាជ្ញាប័ណ្ណរុករករ៉ែមួយរយៈក្រោយការផ្លាស់ប្តូរ និងបំបែកក្រសួង ថ្មីៗនេះ ក្រសួងរ៉ែបានសម្រេចបើកការផ្តល់អាជ្ញាប័ណ្ណជាថ្មីលើផ្ទៃដីធំហំជាង៥ម៉ឺនគីឡូម៉ែតការ៉េ ដោយការប្រកាសជាសាធារណៈជាលើកដំបូងដល់ក្រុមហ៊ុនដែលចង់ធ្វើអាជីវកម្មរុករករ៉ែ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្នុងលិខិតដែលសាលារាជធានីដាក់ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងហាមរាល់ការជួបជុំដើម្បីហែក្បួននៅទីតាំងដែលបានបញ្ជាក់ដោយមិនកំណត់ពីពេលវេលា ឬថ្ងៃចុងសប្តាហ៍នោះទេ។
លិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី១៦មួយច្បាប់ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន តាំងពីថ្ងៃទី២៦ ខែមេសា ត្រូវបានសារព័ត៌មានមួយចំនួនយកមកផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។
ក្រសួងមហាផ្ទៃប្រកាសត្រៀមកម្លាំងជាង៥ម៉ឺននាក់ដើម្បីការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ខាងមុខ ស្របពេលគណបក្សប្រឆាំងនិងអ្នកឃ្លាំមើលការបោះឆ្នោតយល់ថា ជាការធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃពុធនេះ ដែលជាទិវាសេរីភាពសារព័ត៌មានពិភពលោក បានលើកឡើងពីរបៀបនៃការបន្លំខ្លួនដែលត្រឹមត្រូវ និងមិនត្រឹមត្រូវរបស់អ្នកសារព័ត៌មានថា អ្នកសារព័ត៌មានអាចបន្លំខ្លួនក្នុងស្ថាប័នឯកជន ឬកន្លែងដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនបាន លើកលែងតែការបន្លំខ្លួនចូលក្នុងស្ថាប័នរដ្ឋ។
លោក ឌុន វិបុល មេធាវីការពារក្តីឲ្យលោក ជុន ច័ន្ទបុត្រ ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ឯកសារនៅតុលាការនាព្រឹកថ្ងៃអង្គារនេះ ថាលោកបានដាក់លិខិតមួយចំនួនពាក់ព័ន្ធនឹងចម្លើយរបស់កូនក្តីលោកដែលបានរៀបរាប់ពីដំណើររឿងផ្សេងៗនៃការចូលក្នុងពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសា។
លោក អ៊ុក គឹមសេង បន្ថែមថាក្រមប្រតិបត្តិផ្សព្វផ្សាយនេះ នឹងជួយឲ្យអ្នកសារព័ត៌មានយល់ដឹងពីការរាយការណ៍ពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្តីបានត្រឹមត្រូវ ជៀសវាងការរងពិន័យពីច្បាប់ស្តីពីរបបសេរីភាពសារព័ត៌មានកម្ពុជា។
ការជួបជុំនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះជាង១០០នាក់ ប្រដាប់ដោយអាវុធ ខែលការពារ ដំបងឆក់ និងកាំភ្លើងជាដើម បានដាក់របាំងរារាំងការដាក់ញត្តិនោះ ហើយបានបញ្ជាឲ្យក្រុមកម្មករទាំងនោះបិទមីក្រូ និងរំសាយការជួបជុំ ដោយអះអាងថា ការជួបជុំ និងហែក្បួន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។
លោក ជុន ច័ន្ទបុត្រ ដែលទើបតែត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ អាចប្រឈមនឹងការចាប់ខ្លួនគ្រប់ពេលដែលលោកបង្ហាញខ្លួននៅកម្ពុជា ប្រសិនបើតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
តំណាងរាស្ត្រគណបក្សប្រឆាំង២រូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី បានបញ្ចប់ការឆ្លើយបំភ្លឺក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទលោក ជុន ច័ន្ទបុត្រ ថា បានបន្លំខ្លួនចូលក្នុងពន្ធនាគារ។ ការបញ្ចប់ការឆ្លើយបំភ្លឺរបស់តំណាងរាស្រ្តទាំង២ កើតឡើងស្របពេលដែល លោក ជុន ច័ន្ទបុត្រ ដែលកំពុងរងការកោះហៅឲ្យបំភ្លឺក្នុងនាមជាជនសង្ស័យ ទើបតែមានមេធាវី។
ក្រុមសហជីព និងសមាគមដែលធ្វើការលើវិស័យការងារ ប្រមាណជា៤ពាន់នាក់ នៅតែប្រកាន់ជំហរជួបជុំគ្នា និងដង្ហែក្បួនដើម្បីបញ្ចេញមតិក្នុងទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភាខាងមុខ បើទោះបីជាសាលារាជធានីភ្នំពេញហាមឃាត់ និងព្រមានចាត់វិធានការផ្លូវច្បាប់លើការជួបជុំ និងដង្ហែក្បួននោះក៏ដោយ។
ព័ត៌មានផ្សេងទៀត