កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះការធ្វើការងាររបស់ គ.ជ.ប និងយល់ព្រមទទួលយករាល់លទ្ធផលដែលប្រកាសដោយ គ.ជ.ប ។
លោកឡោ ជុនធី មេធាវីមួយរូបក្នុងចំណោមមេធាវី៣រូបដែលការពាក្តីឲ្យមន្រ្តីអាដហុកទាំងនោះ ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការកំពូលថា ការបន្តឃុំខ្លួនកូនក្តីរបស់លោកគឺជាការរំលោភសិទ្ធិពួកគេយ៉ាងធ្ងន់ធ្ងរ។
«ប្រទេសជាតិមានបញ្ហាច្រើនដែលត្រូវដោះស្រាយ គួរណាស់តែគណបក្សនយោបាយយកពេលវេលាដ៏មានតម្លៃក្នុងជីវិតរបស់យើងហ្នឹងទៅដោះស្រាយបញ្ហាជាតិ បញ្ហាប្រជារាស្រ្តទៅ វាប្រសើរជាជាងមកធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ»។
មុននឹងបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួននាព្រឹកថ្ងៃអង្គារនេះ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយសំឡេងគាំទ្រចំនួន៩៧លើ១០៨សំឡេង។
លោកឡោ ជុនធីបន្ថែមថា ស្ថានភាពជំងឺកូនក្តីរបស់លោកហាក់មានភាពដុនដាប បន្ទាប់ពីលោកធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមស៊ើបសួរ ហាមមិនឲ្យក្រុមគ្រូពេទ្យរបស់អង្គការលីកាដូចូលពិនិត្យអស់រយៈពេលជាង ៣ខែមកហើយ។
ម្ចាស់បណ្ដឹងប្រាប់ VOA នាថ្ងៃសុក្រនេះថា ការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការនេះ ដោយសារលោក ខឹម វាសនា តែងតែជេរប្រមាថពូជសាសន៍ខ្មែរ និងប្រើពាក្យអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។
លោក ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់អ្នកវិភាគមួយចំនួនដែលថា ការដកបម្រាមនេះជាអន្ទាក់ចង់ចាប់លោក សម រង្ស៊ី។ លោកក៏បានរំឭកពីការសន្យារបស់លោកដែលថា នឹងកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាស្នើឲ្យមានការលើកលែងទោសដល់លោក សម រង្ស៊ី។
ពលរដ្ឋរស់នៅខេត្តសៀមរាប និងភ្ញៀវបរទេសមួយចំនួនក្នុងខេត្តដ៏ពិសិដ្ឋនេះលើកឡើងថា អង្គរវត្តជាសំណង់ដែលស័ក្តិសមនឹងទទួលបានចំណាត់ថ្នាក់លំដាប់កំពូលទីមួយរបស់ពិភពលោក សម្រាប់ដំណើរទេសចរណ៍ ដូចដែលគេហទំព័រTripAdvisor ដ៏ល្បីល្បាញរបស់អាមេរិកបានជ្រើសរើស។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt លើកឡើងថា ពិព័ណ៌ការសិក្សានៅសហរដ្ឋអាមេរិកនេះ ធ្វើឡើងដើម្បីផ្តល់ព័ត៌មានដល់សិស្សនិស្សិតដែលកំពុងសិក្សានៅខេត្តសៀមរាប ពីឱកាសនៃការសិក្សានៅសហរដ្ឋអាមេរិក។
គ.ជ.ប បានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំមួយនៅខេត្តស្វាយរៀង បន្ទាប់ពីទទួលបណ្តឹងពីគណបក្សធំៗចំនួនពីរ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និង គណបក្សជំទាស់។ គណបក្សទំាងពីរអះអាងថា ការិយាល័យទាំងនោះមានចំនួនសន្លឹកឆ្នោតអត់បានការច្រើនពេក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាថ្ងៃសុក្រនេះថា គណបក្សប្រជាជនកម្ពុជានឹងធ្វើតាមក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងនេះប្រកាសថា មិនមានការតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលធ្លាក់ឆ្នោត ឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឲ្យគណបក្សដែលទទួលបានជ័យជម្នះគ្រប់គ្រងឃុំ-សង្កាត់ រៀបចំឲ្យមានការជ្រើសរើសមេភូមិតាមលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងពីថ្នាក់ក្រោម។
លោក សាយ សំអាល់ បានលើកឡើងពីបញ្ហាគ្រប់គ្រងសំរាមទូទាំងប្រទេសតាមបណ្តាខេត្តថា មានភាពល្អប្រសើរ ប៉ុន្តែលោកថា ក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងសំរាមនៅមិនទាន់បានល្អនៅឡើយ។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងដែលថា មានការគំរាមកំហែងទាំងនោះ ព្រមទាំងបដិសេធមិនដោះលែងសកម្មជនផ្សេងៗដែលកំពុងជាប់ឃុំ តាមការអំពាវនាវ។
រហូតមកដល់ល្ងាចថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសលទ្ធផលបណ្តោះអាសន្នសរុបទូទាំងប្រទេស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យនៅឡើយទេ។
«ពូនៅទីនេះចេះតែស្ដាយដែរ កន្លែងដែលយើងធ្លាប់នៅ៣៨ឆ្នាំហើយ តែគ្រាន់តែថាក្រុមហ៊ុនមកទំនាក់ទំនង យើងក៏សុខចិត្តលក់ទៅ។ បាទ! វាប៉ុណ្ណឹង នៅហ្នឹងវាបានកូនបានចៅពីរហើយ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ បានចេញតួលេខបណ្ដោះអាសន្ននៃអ្នកដែលបានទៅបោះឆ្នោតសរុប មានចំនួនជាង៧លាននាក់ ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជិត៨លាននាក់។ អ្នកឃ្លាំមើលការបោះឆ្នោតយល់ថា ការខកខាននេះ អាចបណ្ដាលមកពីក្រសួងការងារមិនបានសម្រួលដល់កម្មកររាប់និងអ្នកធ្វើការក្នុងវិស័យឯកជន ឲ្យចេញទៅបោះឆ្នោតដូចអាណត្តិមុនៗ។
ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញលិខិតព្រមាន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បន្ទាប់ពីប្រធានគណបក្សមួយនេះបង្ហោះសារនយោបាយ និងវាយប្រហារលើគណបក្សផ្សេងទៀតក្នុងថ្ងៃដែលហាមឃាត់ ឬហៅថា«ថ្ងៃស»។
នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាពិសេសយុវជន មានយោបល់ផ្សេងគ្នាទាក់ទិន និងសារគំរាមរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគោលនយោបាយគណបក្សនានា ក្នុងពេលឃោសនាបោះឆ្នោតនេះ។
សមត្ថកិច្ចនិងអាជ្ញាធរប្រឆាំងគ្រឿងញៀន កាលពីដើមសប្តាហ៍កន្លងទៅបានដកហូតបានមេតំហ្វេតាមីន ហេរ៉ូអ៊ីននិងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់ទម្ងន់ជាង៥០គីឡូក្រាមនិងចាប់ខ្លួនមេខ្លោងបានចំនួន២នាក់ អំឡុងការបង្រ្កាបជាច្រើនលើកក្នុងរាជធានីភ្នំពេញ។ សង្គមស៊ីវិលសាទរចំពោះការបង្ក្រាបនេះតែក៏បានបង្ហាញក្តីបារម្ភថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាដោយសារការវាយប្រហាររបស់គ្រឿងញៀន។
ព័ត៌មានផ្សេងទៀត