កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
គណបក្សសង្គ្រោះជាតិសារទខួប៥ឆ្នាំ ក្រោយការជួបគ្នាចុងក្រោយរវាងមន្ត្រីសំខាន់ៗនិងលោក សម រង្ស៊ី ដែលជីវិតនយោបាយរបស់លោក សម រង្ស៊ី ហាក់ត្រូវបានកាត់ផ្តាច់។
លោក សម រង្ស៊ី និងមន្ត្រីគណបក្សជំទាស់ជួបគ្នានៅហុងកុង ស្របពេលអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសជាថ្មីទៀតថា នឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៨ខាងមុខ។
ស្ត្រីម្នាក់និងបុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក្នុងករណីបង្ហោះហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារនៅពីក្រោយការសម្លាប់ លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ និងបានគម្រាមសម្លាប់លោក ហ៊ុន សែន។
ខណៈមានការបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុកពីករណីចាប់ក្មេង ដែលបង្កក្តីបារម្ភពីសំណាក់ប្រជាពលរដ្ឋកម្ពុជានោះ អគ្គស្នងការដ្ឋាននគរបាលជាតិជំរុញឱ្យពលរដ្ឋកម្ពុជារាយការណ៍ករណីចាប់ក្មេង ដើម្បីវែកមុខជនល្មើស។
កាលពីយប់ថ្ងៃច័ន្ទ លោក សម រង្ស៊ី បានបង្ហោះសារវែងមួយដែលមានភ្ជាប់រូបថតរបស់លោក និងលោក ហ៊ុន សែន ដោយសរសេរថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ លោកហ៊ុន សែន បានប៉ុនប៉ងសម្លាប់លោកជាច្រើនដង ទាំងការប៉ុនប៉ងសម្លាប់រាងកាយ ការប៉ុនប៉ងសម្លាប់តាមផ្លូវតុលាការ និងតាមរយៈការបង្កើតច្បាប់ ដែលលោកអះអាងថា ជាការអនុម័តច្បាប់ដោយរដ្ឋសភាទីងមោង។ Hun Sen Should Not Spend Time Harrassing Opposition, Says Sam Rainsy
ក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចចំនួន៦៦រូប បានលើកដៃអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយដែលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សជំទាស់ និងអ្នកឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា។
សាលាដំបូងខេត្តរតនគិរី ចេញដីកាកោះជាលើកទី២ ដល់អ្នកសារព័ត៌មានកាសែត The Cambodia Daily ចំនួនពីររូបឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកក្កដា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការ «ញុះញង់និងគំរាមកំហែង» អ្នកបោះឆ្នោត កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅ។
របាយការណ៍នេះបង្ហាញថា វិវាទដីធ្លីចំនួន៣១៩ករណីដែលមិនទាន់បានដោះស្រាយ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥៤.៥០៧គ្រួសារ និងគ្របដណ្ដប់លើផ្ទៃដីទំហំជាង១.០៥២.៩៣៥ហិកតា។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសម្រេចមិនចូលរួមប្រជុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅថ្ងៃទី១០ ខែកក្កដាខាងមុខ ដោយបញ្ជាក់ថា ច្បាប់នេះនឹងត្រូវរងការរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានមួយចំនួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រុមអង្គការក្នុងបន្ទប់ស្ថានការណ៍ទាំងជាង៤០ បានធ្វើសកម្មភាពដែលមិនមានភាពអព្យាក្រឹតសម្រាប់គណបក្សនយោបាយនីមួយៗ ដែលខុសទៅនឹងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
បណ្តឹងរបស់លោក គឹម សុខ ចំនួនពីរដែលត្រូវបានតុលាការប្រកាសច្រានចោលនាព្រឹកថ្ងៃពុធនេះ រួមមានបណ្តឹងសុំនៅក្រៅឃុំ និងបណ្តឹងដែលលោក គឹម សុខ ប្តឹងស្នើឲ្យលោក ហ៊ុន សែន ដែលជាដើមបណ្តឹងមកឆ្លើយតទល់គ្នាក្នុងសវនាការ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទច្រករបៀងទាំងអស់នៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ ដើម្បីរឹតបន្តឹងការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ក្រោយពីរដ្ឋាភិបាលថៃចេញច្បាប់ថ្មីដាក់ទោសទណ្ឌលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបន្ថែមថា ជាធម្មតាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឡើងកាន់តំណែងថ្មី មិនទាន់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដូចសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ៗដែលធ្លាប់ធ្វើការពីមុន ដូច្នេះលោករំពឹងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនឹងរៀនពីអ្នកចាស់ដើម្បីបំពេញការងារឲ្យបានល្អ។
សាលាឧទ្ធរណ៍បដិសេធបណ្តឹងរបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ដែលសុំមោឃភាពនីតិវិធីសាលាដំបូងរាជធានីភ្នំពេញដែលគ្មានមេធាវីការពារ។
ភរិយារបស់លោក ហុង សុខហួរ គឺលោកស្រី គុណ លំអង ត្រូវបានព្រឹទ្ធសភាទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ជំនួសឱ្យស្វាមីរបស់លោកស្រី ដែលកំពុងជាប់ឃុំ។ ការសម្រេចទទួលស្គាល់លោកស្រីជាសមាជិកព្រឹទ្ធសភានេះ ធ្វើឡើងស្របពេលដែលតុលាការជាន់ខ្ពស់បើកសវនាការលើបណ្តឹងរបស់ស្វាមីលោកស្រី ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ក្តីឲ្យលោកជាប់ពន្ធនាគារ៧ឆ្នាំ។
តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យអ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ លោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាខែឧសភា។
លោកឈួន ចន្ថា តំណាងមហាអយ្យការអមតុលាការកំពូល ដែលមានតួនាទីដាក់បន្ទុកលើចុងចោទ បានលើកឡើងក្នុងសវនាការនោះថា បណ្ដឹងសុំកោះហៅដើមបណ្ដឹងមកឆ្លើយតតាំងគ្នានេះគឺជា រឿងមិនត្រឹមត្រូវ និងពុំចាំបាច់។
ឆ្លើយតបនឹងគណបក្សប្រឆាំង ចំពោះការមិនពេញចិត្តនឹងការបោះឆ្នោតឃុំ-សង្កាត់នោះ គណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃចន្ទក៏បានចេញសេចក្តីថ្លែងការណ៍ច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាថា មានភាពលម្អៀង មិនឯករាជ្យ និងរើសអើងនោះគឺជាការមួលបង្កាច់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។
«ដំបូងត្រូវយល់ឲ្យបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្រ្តីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន»។
នាថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់។ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បង្ហាញពីការយល់ឃើញខុសគ្នាពីលើលទ្ធផលនេះ។
ព័ត៌មានផ្សេងទៀត