កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឲ្យស្រ្តីជនជាតិអូស្រ្តាលីម្នាក់និងបុរស-ស្រ្តីជនជាតិខ្មែរ២នាក់ទៀត ជាប់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងសំណុំរឿងជួលស្រ្តីខ្មែរឲ្យពពោះជំនួស។ នេះជាការសម្រេចលើកដំបូងបង្អស់ក្នុងសវនាការនៃតុលាការកម្ពុជា ខណៈដែលច្បាប់ពាក់ព័ន្ធនឹងការពពោះជំនួសនៅមិនទាន់កើតមាននៅឡើយ។
ការព្រមានរបស់លោក វង សូត រងការរិះគន់យ៉ាងខ្លាំងពី ក្រុមអង្គការជាតិ និងអន្តរជាតិដែលធ្វើការផ្នែកសិទ្ធិមនុស្ស ដោយលើកឡើងថាវាជាការប្រើសម្តីជំរុញឲ្យមានអំពើហិង្សាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងមិនសាកសមធ្វើជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាឲ្យតុលាការជាន់ទាបទូទាំងរាជធានីខេត្ត ពន្លឿនចំណាត់ការកាត់ក្តីបទល្មើសគ្រឿងញៀនឲ្យបានចប់ក្នុងរយៈពេលពី៤ខែ ទៅ៦ខែខាងមុខ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនលក់ឡាយឡុង យកទៅសាងសង់មណ្ឌលកែប្រែ ដែលកំពុងចង្អៀត។
នៅរសៀលថ្ងៃអាទិត្យទី ៣០ ខែកក្កដាកន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើការលើកស្ទួយសិទ្ធិស្ត្រី ដោយបានប្រារព្ធទិវាសុវត្ថិភាពទីក្រុងសម្រាប់ស្ត្រីជាលើកទី៤ ដើម្បីទាមទារឲ្យមានការបញ្ឈប់ការប្រើអំពើហិង្សា និងការបៀតបៀនលើស្ត្រីភេទនៅតាមទីសាធារណៈ និងជំរុញឲ្យស្រ្តីមិនមានភាពភ័យខ្លាចក្នុងការដើរហើរនៅពេលយប់។
អគ្គស្នងការដ្ឋាននគរបាលជាតិហៅការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានពីការចាប់ក្មេង លើបណ្តាញសង្គម ហ្វេសប៊ុកថាជា «ព័ត៌មានមិនពិត» និងថាជាចេតនារបស់ជនមួយក្រុមដែលមានបំណងធ្វើឲ្យសង្គមមានភាពច្របូកច្របល់ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃចន្ទ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង ប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិនឹងអនុវត្តទៅតាមច្បាប់គ្រប់បែបយ៉ាង បើទោះបីជាគណបក្សបានដឹងអំពីគោលបំណងនៃវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះថា មានបំណងសំដៅតែលើគណបក្សប្រឆាំងក៏ដោយ។
រដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋរាយការណ៍ពីការទារប្រាក់ជាថ្នូរនឹងការពន្លត់អគ្គីភ័យ។ អ្នកឃ្លាំមើលស្ថានការណ៍សង្គមលើកឡើងថា ការផ្តល់សេវានេះនៅមានភាពខ្វះខាតច្រើនជាងមួយទសវត្សរ៍មកហើយ ដែលចាំបាច់ត្រូវបង្កើនយន្តការឲ្យមានប្រសិទ្ធភាព។
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសកាលពីថ្ងៃអង្គារថា វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាថ្មីៗនេះ ស្របនឹងរដ្ឋធម្មនុញ្ញ។
ចៅក្រមតុលាការភ្នំពេញសម្រេចយកថ្ងៃទី១០ ខែសីហា ប្រកាសសាលក្រមសម្រាប់លោក គឹម សុខ ទោះជាលោកធ្វើពហិការដើរចេញពីសវនាការក្តី។
មជ្ឈមណ្ឌលឯកសារកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដែលជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។
នគរបាលជាតិប្រកាសបង្រ្កាបអ្នកបង្កចលាចលនយោបាយតាមបណ្តាញសង្គម តែអ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភថា វិធានការនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងប៉ះពាល់ការងាររបស់អង្គការសង្គមស៊ីវិល។
បើតាមព័ត៌មានពីគេហទំព័រមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាមេរិក CDC ជំងឺផ្តាសាយ H7N9 ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសចិន កាលពីខែមិនាឆ្នាំ២០១៣។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចេញពីប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅ មុនពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បញ្ជូនចូលព្រះបរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រឡាយព្រះហត្ថលេខា។
បើទោះជាមានការមិនពេញចិត្តពីតំណាងរាស្ត្របក្សជំទាស់ និងអង្គការសង្គមស៊ីវិល ក៏ច្បាប់នេះកំពុងត្រូវបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ដោយគ្មានការអាក់ខាន។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលបានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តក្នុងការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពី១២%ក្នុងពេលបច្ចុប្បន្ន ទៅ២៥%ក្នុងឆ្នាំ២០១៨។ សង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងស្រ្តីលើកឡើងថា យុទ្ធសាស្រ្តនេះនឹងមិនអាចមានប្រសិទ្ធភាពនោះទេ ដោយសាររដ្ឋាភិបាលមិនបានរៀបចំចំនួនស្រ្តីតាមលំដាប់ពីថ្នាក់ក្រោមមក។
ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយមួយចំនួនផ្តល់អនុសាសន៍ចំនួន១២ចំណុចដល់គ.ជ.ប. ធ្វើការចុះឈ្មោះនិងបោះឆ្នោតនៅក្រៅប្រទេសសម្រាប់ការបោះឆ្នោត២០១៨។
អឿត អាង ឬ ជួប សំលាប់ ដែលអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគដ៏ល្បីល្បាញមួយរូបគឺលោកកែម ឡី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៣ ខែមិនា កន្លងទៅ។
សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចបានអនុម័តវិសោធនកម្មលើកទីពីរក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដោយគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។
តុលាការបន្តឃុំខ្លួនលោក គឹម សុខ ក្រោយពីបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកវិភាគរូបនេះដែលថា លោក ហ៊ុន សែន និងគណបក្សកាន់អំណាចនៅពីក្រោយការសម្លាប់លោក កែម ឡី។
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣១នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតដោយប្រព័ន្ធអនឡាញ ហើយអ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ថា ការកើនឡើងនូវបទល្មើសនេះអាចនឹងធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
ព័ត៌មានផ្សេងទៀត