ព័ត៌មានអំពីកម្ពុជាមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប ត្រូវលើកពេល ខណៈមានភាពចម្រូងចម្រាស។ គណបក្សនយោបាយ និងគ.ជ.ប. បន្តខ្វែងគំនិតគ្នាលើការកែប្រែនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ រដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ី ពិភាក្សាកិច្ចការសិទ្ធិមនុស្សក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិមាន សហរដ្ឋអាមេរិកសន្យាធ្វើតេស្តរកជំងឺកូវីដ១៩ បន្ថែមទៀតនៅតាមសាលារៀន ដើម្បីឲ្យសាលារៀននៅបើកដំណើរការ។ ស្រីលង្កាបដិសេធថវិកាសង្គ្រោះរបស់អង្គការ IMF និងងាកទៅស្វែងរកកម្ចីជាថ្មីពីចិន។ ថៃ មានគម្រោងយកថ្លៃទេសចរណ៍ចាប់ពីខែមេសាតទៅ។ ក្រសួងការងារសហរដ្ឋអាមេរិកថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកើន ៧% កាលពីឆ្នាំមុន។ ជនរងគ្រោះដោយសារព្យុះទីហ្វុងរាប់លាននាក់នៅហ្វីលីពីន ត្រូវការជំនួយសង្គ្រោះបន្ទាន់៕
កម្មវិធីនីមួយៗ
-
២២ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក
-
២១ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក
-
២០ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក
-
១៩ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក
-
១៨ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក
-
១៧ វិច្ឆិកា ២០២៥វិទ្យុពេលព្រឹក